ក្មេងស្ទាវ​ជិះ​ម៉ូតូ​ប្រណាំង​គ្នា ដួល​ត្រូវ​រថយន្ត មកពី​ក្រោយ​កិន ស្លាប់​ម្នាក់​និង របួស​៣​នាក់​

12/20/2013 0 Comments A+ a-

ភ្នំពេញ: ក្រុមក្មេងស្ទាវ​បាន​ជិះ​ម៉ូតូ​ប្រណាំង​គ្នា​លេង​ក្នុង​ល្បឿន​យ៉ាង​លឿន​ហើយ​បាន​ប៉ះ​ដៃចង្កូត​ម៉ូតូ​គ្នា​បណ្តាល​ឲ្យ​ដួល​ហើយ​ត្រូវ​រថយន្ត​មួយ គ្រឿង​បាន​បើក​មកពី​ក្រោយ​ចាប់​ហ្វ្រាំង​មិនទាន់​ក៍​កិន​ក្បាល​យុវជន​ម្នាក់​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែង​យ៉ាង​រន្ធត់​និង​យុវជន​៣​នាក់​ផ្សេងទៀត​រងរបួស​ស្រាល​។​
​ហេតុការណ៍​គ្រោះថ្នាក់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៣​នៅ​ចំណុច​គល់ស្ពាន​គី​ហ្សូ​ណា ក្រុង​កំពង់ចាម ខេត្តកំពង់ចាម​។​
​យុវជន​ដែល​បាន​ស្លាប់​ដោយ​រថយន្ត​កិន​នោះ​មានឈ្មោះ សេន ចិត្រ អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​គគរ ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ។​ចំណែក​អ្នករងរបួស​រួមមាន​ឈ្មោះ យ៉ាវ ឌ​ង អាយុ​២២​ឆ្នាំ រងរបួស​បាក់​ភ្លៅ និង​ឈ្មោះ អឿន ផានិត អាយុ​២១​ឆ្នាំ របួសស្រាល​និង​ឈ្មោះ ឆុន ចិន្តា​អាយុ​២២​ឆ្នាំ​រងរបួស​ស្រាល​។ អ្នក​ទាំង​៤​នាក់​នេះ​រស់នៅ​ភូមិ ឃុំ​ជាមួយគ្នា​។​
​ចំណែក​រថយន្ត​បង្ក​ឃើញ​ស្ថាន​ភាពមិន​ស្រួល​បាន​បន្ថែម​ល្បឿន​បើក​គេច​បាត់ស្រមោល​។​
​ក្រោយពី​កើតហេតុ​អ្នករងរបួស​ធ្ងន់​ស្រាល​ទាំង​៣​នាក់​នេះ​ត្រូវបាន​រថយន្ត​សាមុយ​របស់​ម​ន្ទើ​រ​ពេទ្យ​បង្អែក​ខេត្តកំពង់ចាម​ដឹក​ទៅកាន់​មន្ទីរពេទ្យ​។ រីឯ​យុវជន​ដែល​បាន​ស្លាប់​នេះ​ត្រូវបាន​សមត្ថកិច្ច​ទាក់ទង​ទៅ​ក្រុមគ្រួសារ​មក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​៕
ប្រភពពី CEN