ស្ថានទូតអាម៉េរិក ប្រចាំប្រទេសថៃ កំពុងក្លាយជា គោលដៅរបស់ ក្រុមបាតុករ
ផ្តល់សិទ្ទិដោយ៖looking today.com
បាងកក៖ ក្រុមបាតុករប្រឆាំង រដ្ឋាភិបាលថៃ គំរាមសម្រុកចូល កាន់ស្ថានអាម៉េរិក នៅក្នុងក្រុងបាងកក បន្ទាប់ពី អាម៉េរិក អំពាវនាវឲ្យប្រជាពរដ្ឋថៃ ប្រកាន់ខ្ជាប់របប លទ្ធិប្រជាធិបតេយ្យ និង គោរពសិទ្ធិមនុស្ស។
យោងតាមគេហទំព័រ INN របស់ថៃ នៅថ្ងៃ ចន្ទ ទី ១៦ ខែ ធ្នូ ឆ្នាំ ២០១៣ នេះបានចុះផ្សាយថា ឧត្តមសេនីយ៍ វរ៉ាផុង ឆីវព្រីឆា អគ្គស្នងការរងនគរបាជាតិ ទទូលបន្ទុកសន្តិសុខជាតិ បានថ្លែងថា អាជ្ញាធរដាក់កម្លាំងតម្រួត ជាច្រើននាក់ ដើម្បីការពារសន្តិសុខ ស្ថានទូតសហរដ្ឋអាម៉េរិក ប្រចាំក្រុងបាងកកបន្ទាប់ពី ក្រុមបាតុករប្រឆាំងរដ្ឋាភិបាល បាន ប្រកាសថានឹង ដង្ហែក្បូនក្រុមបាតុករចូលកាន់កាប់ ស្ថានទូតអាម៉េរិកកាលពីថ្ងៃ អាទិត្យ ម្សិលមិញនេះ។
មេដឹកនាំក្រុមបាតុរ ប្រកាសបែបនេះ បន្ទាប់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ប្រកាសរដ្ឋាភិបាលចាំផ្ទះរបស់ថៃ រួមទាំង អំពាវនាវ ឲ្យប្រជាពករដ្ឋថៃ គោរពគោលការណ៍ ប្រជាធិបតេយ្យ និង សិទ្ធិមនុស្ស។ក្រុមបាតុករបានអះអាងថា ប្រជាពលរដ្ឋថៃកំពុងតែប្រយុទ្ធប្រឆាំង នឹងរដ្ឋាភិបាលមិនប្រជាធិបតេយ្យ និង ប្រឆាំងអំពើពុករលួយ ពីរបប ថាក់ស៊ីននោះ ប៉ុន្តែបែរជា អាម៉េរិកប្រកាសការគាំទ្រ អាម៉េរិកអាចនឹងផ្តល់ភាពស្របច្បាប់ ដល់រដ្ឋាភិបាល លោកស្រីយីងឡាក់ ស៊ីណាវ៉ាត់ ទៅវិញ ៕