បាញ់សម្លាប់មិត្តស្រី ដោយកាំភ្លើងយន្ត ឥឡូវប្រហារជីវិតឪពុកមាទៀត!
ប្រភព CEN
កាលពីថ្ងៃព្រហស្បត៍ នៅក្នុងតុលាការក្នុងក្រុងព្យុងយ៉ាង បុរសវ័យ៦៧ឆ្នាំម្នាក់ឈ្មោះចាង សុង ថេក ត្រូវបានកាត់ទោសប្រហារជីវិតក្នុងនាមជាជនក្បត់ជាតិរបស់ខ្លួន។
កាលពីថ្ងៃព្រហស្បត៍ នៅក្នុងតុលាការក្នុងក្រុងព្យុងយ៉ាង បុរសវ័យ៦៧ឆ្នាំម្នាក់ឈ្មោះចាង សុង ថេក ត្រូវបានកាត់ទោសប្រហារជីវិតក្នុងនាមជាជនក្បត់ជាតិរបស់ខ្លួន។
យោងតាមតុលាការយោធាពិសេស បទឧក្រិដ្ឋរបស់គាត់
គឺប៉ុនប៉ងផ្តួលរំលំរដ្ឋ
តាមគ្រប់មធ្យោបាយទុច្ចរិតជាមួយនឹងមហិច្ឆតាព្រៃផ្សៃគឺដណ្តើមអំណាច
កំពូល។
នៅក្នុងការប្រកាសសាលក្រម តុលាការបាននិយាយថា លោកចាង
បានប្រព្រឹត្តអំពើក្បត់ទំនុកចិត្តយ៉ាងជ្រាលជ្រៅនិងការស្រឡាញ់ពី
គណបក្ស រួមទាំងមេដឹកនាំចំពោះរូបលោក។
មេដឹកនាំវ័យក្មេង គីម ជុងអ៊ុន ឪពុកមានិងអតីតមិត្តស្រីរបស់លោក
សាលក្រមនិយាយទៀតថា
បទឧក្រិដ្ឋរបស់គាត់ប្រឆាំងនឹងរបបគ្រប់គ្រងរួមមាន
ការមានទំនាក់ទំនងមិនសមរម្យជាមួយស្រីជាច្រើននិងស៊ីផឹកនៅ
ភោជនីយដ្ឋានប្រណិតៗជាច្រើន។ក្រៅពីនោះ ចាង
ត្រូវបានគេរាយការណ៍ថាបានចាយវាយខ្ជះខ្ជាយរូបិយប័ណ្ណបរទេសក្នុងពេល
គាត់ដេកព្យាបាលនៅបរទេសក្រោមការចេញចំណាយពីគណបក្ស។
ចាង សុង ថេក ធ្លាប់ជាមន្ត្រីជាន់ខ្ពស់ក្នុងរបបកូរ៉េខាងជើងមុនពេលោកធ្លាក់ចុះរាសីភ្លាមៗ
អ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រីអង់គ្លេស លោកដេវីដ កាមឺរ៉ុន
បាននិយាយថា បន្ទាប់ពីលោកចាងបានសារភាពទទួលទោស
លោកចាងត្រូវបានប្រហារជីវិតភ្លាម
ដោយទំនងជាត្រូវបាញ់នឹងកាំភ្លើងយន្ត។វាជាឋានសួគ៌
ក្លាយជាឋាននរកភ្លាមៗសំរាប់សមាជិកបក្សនៃរដ្ឋកុំម្មុយនីស្តឯកោមួយ
នេះ។វាបង្ហាញអំពីអំពើព្រៃផ្សៃរបស់របបកូរ៉េខាងជើង។
រូបភាពបង្ហាញ
បុរសស៊យបំផុតនេះត្រូវបានចាប់ក្រៀកចេញពីអង្គប្រជុំនៃគណៈកម្មាធិការ
ការិយាល័យនយោបាយកាលពីថ្ងៃអាទិត្យមុន
និងរូបដាក់ខ្នោះដៃក្នុងពេលលោកត្រូវបាននាំឡើងតុលាការកាលពីថ្ងៃ
ព្រហស្បត៍។
តែទោះជាយ៉ាងណា របាយការណ៍ផ្លូវការណ៍របស់របបនេះមិនបាននិយាយថា
លោកចាង ដែលធ្លាប់ជាមេដឹកនាំជាន់ខ្ពស់មួយរូបរបស់រដ្ឋាភិបាល
គឺជាឪពុកមារបស់មេដឹកនាំវ័យក្មេង គីម ជុងអ៊ុន។
ជម្លោះផ្ទៃក្នុងគ្រួសារដ៏សាហាវនេះ
បណ្តាលអោយពិភពលោកចោទសួរជាថ្មី
អំពីថាតើសន្តិភាពពិភពលោកនឹងជួបការគំរាមពីកម្មវិធីនុយក្លេអ៊ែរ
របស់កូរ៉េខាងជើងដែរឬទេ និងថាតើនរណាជាគីម ជុងអ៊ុនអោយពិតប្រាកដ?
ក្នុងនាមជាប្រមុខរដ្ឋវ័យក្មេងបំផុត វាគ្មានមន្ទិលទេដែលលោកកំពុងធ្វើខ្លួនជាជនផ្តាច់ការសម័យទំនើបម្នាក់។
ក្រោមលោកចូលកាន់តំណែងមិនដល់មួយឆ្នាំផងកាលពីខែធ្នូឆ្នាំ
២០១១ គីម ជុងអ៊ុន
បានបញ្ជាអោយទាហានបាញ់កាំភ្លើងត្បាល់សម្លាប់អនុរដ្ឋមន្ត្រី
ការពារជាតិ លោកគីម ចុល
ដោយសារតែមិនគោរពពេលកាន់មរណទុក្ខសពឪពុកលោក។
របាយការណ៍ក៏បាននិយាយថា
កូរ៉េខាងជើងបានបាញ់សម្លាប់សមាជិកក្រុមតន្ត្រីស្ត្រីUnhasu
Orchestra ដែលរួមមានអតីតមិត្តស្រីរបស់លោកគីមផង
ដោយទំនងជាពួកគេមើលកុនកូនជ្រូកនិងបានថតខ្លួនឯងស្រាត៕