Apple ចំណាយ $៦០លាន​ក្នុង​ការ​ជួល​មេធាវី

12/09/2013 0 Comments A+ a-

ជម្លោះប៉ាតង់រវាងក្រុមហ៊ុន Apple និង Samsung បានអូសបន្លាយ ពេលអស់ជាច្រើនហើយមក ដល់ពេលនេះ ក៏នៅមិនទាន់ចប់ ដោយកាលពីឆ្នាំ ២០១២ តុលាការបានសម្រេចឲ្យ Samsung សងលុយ Apple ចំនួន ១ពាន់លានដុល្លារអាមេរិក ប៉ុន្តែ Samsung មិនព្រមសងរហូត មកដល់ពេលនេះ តុលាការបានបង្គាប់ឲ្យ Samsung សងតែ ១៥,៧លានដុល្លារអាមេរិក។
ក្រុមហ៊ុន Apple មិនបានសប្បាយរីករាយ ជាមួយនឹងការសម្រេចចិត្ត របស់តុលាការនោះទេ ព្រោះថាចាប់តាំងពីក្រុមហ៊ុន Apple នឹង Samsung កើតមានជម្លោះប៉ាតង់នេះមក Apple បានចំណាយលុយជាង ៦០លានដុល្លារអាមេរិក ក្នុងការជួយមេធាវីក្រៅផ្លូវការ ដោយក្នុងមួយ ករណីត្រូវចំណាយ ១០០.០០០ដុល្លារ។នេះបើយោងតាមសារព័ត៌មាន Reuters ចុះផ្សាយកាលពីថ្មីៗនេះ។
គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ ២០១២ ក្រុមហ៊ុន Apple បានប្ដឹងចោទប្រកាន់ Samsung ថាបានរំលោភប៉ាតង់ ហើយតុលាការបានរកឃើញថា Samsung បានរំលោភដូច ការចោទប្រកាន់ពិតមែន៕