ទណ្ឌិត ហែកគុក រត់ពីកំពង់ចាម មកលាក់ខ្លួន នៅជាយដែន ត្រូវនគរបាល ចាប់ខ្លួនម្តង ទៀត

11/22/2013 0 Comments A+ a-

ផ្តល់សិទ្ធិដោយ ៖ DAP-NEWS
បន្ទាយមានជ័យៈ មុខសញ្ញាទណ្ឌិត ហែកគុក ២នាក់ រត់ពីខេត្តកំពង់ចាម មកលាក់ខ្លួន នៅជាយដែនត្រូវ បានកម្លាំង នគរបាលខេត្ត បន្ទាយមានជ័យ សហការគ្នាជាមួយនគរបាលខេត្តបាត់ដំបង ដេញចាប់ដល់ ស្រុកំពៅលូន ក្នុងភោជនីយដ្ឋានមួយយីហោ សប្បាយសប្បាយ កាលពីវេលាម៉ោង២ រសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៣ នេះ ខណៈដែលពួកគេកំពុងរៀបគម្រោងប្លន់សារជាថ្មី។
ប្រតិបត្តិការបង្រ្កាបនេះ ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី ខេង ស៊ុម ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលក្រុង ប៉ោយប៉ែត សហការជាមួយកម្លាំងនគរបាល ខេត្តបាត់ដំបង ឃាត់បានជនសង្ស័យ២នាក់ ដកហូត បានកាំភ្លើងម៉ា កា៥៩មួយដើម និង ឧបករណ៍កែឆ្នៃ សម្រាប់កាច់សោម៉ូតូមួយចំនួន។ការឃាត់ ខ្លួនទណ្ឌិតទាំង២នាក់ អនុវត្តន៍តាមដីកា បង្គាប់ឲ្យចាប់ខ្លួន៣៣៤៧ ព្រ,ទ ចុះថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៣ របស់លោក សែត វិសិដ្ឋមុនី ចៅក្រម ស៊ើបសួរនៃសាលាដំបូង ខេត្តកំពង់ចាម។
លោក អ៊ុំ សុផល អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងនៅវេលាម៉ោង៨យប់ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៣នេះថា ជនសង្ស័យដែលជាមុខសញ្ញាប្លន់ដែលសមត្ថកិច្ចចាប់ខ្លួននា ពេលនេះ គឺជាទណ្ឌិតដែល ហែកគុកនៅ ខេត្តកំពង់ចាម ហើយរត់គេចខ្លួន រួមមាន១/ឈ្មោះ ឡុង ប៊ុនថេន ហៅ សុខ ឈាង ហៅឈាង ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និង២/ឈ្មោះ កង សុខា ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅខេត្តកំពង់ចាម។
លោក អ៊ុំ សុផល បានបន្តថា មុនពេលចាប់ខ្លួនមុខសញ្ញានិងជាទណ្ឌិត ប្លន់២នាក់នេះ បានលួចហែកគុក ពីខេត្តកំពង់ចាមកាលពីថ្ងៃទី០១ តុលា ២០១២កន្លងមក។ ទើបតុលាការ ខេត្តកំពុងចាមចេញ ដីកាបង្គាប់ឲ្យ ចាប់ខ្លួនយកទៅផ្តន្ទាទោសតាមចនីតិវិធីច្បាប់៕