រឿង Favorite night Po ​ចេញវគ្គថ្មី​​កាន់តែ​ស្រើប​ស្រាល​ជាងមុន​

11/25/2013 0 Comments A+ a-

ខាងផលិតកម្ម Netease Entertainment ​​កាលពីថ្ងៃទី ២២ ខែ វិច្ឆិកានេះ បាន​​រាយការណ៍ឲ្យដឹងថា ​​ខ្សែភាពយន្ត ​ហុងកុង បែបស្រើបស្រាល ​ក្រោមចំណងជើងថា “favorite night Po 3″ បានបង្ហាញ​​ខិតប័ណ្ណចុងក្រោយ ​ក៏ដូចជា ​បង្ហាញ​ដើម​ទ្រូងដ៏ទ្រលុក​​របស់តារាសម្តែង និង​តារាម៉ូដែល​។​
ខ្សែភាពយន្ត “favorite night Po 3″ ​ជា​ភាពយន្តដែលនិយាយអំពីបញ្ហាផ្លូវភេទ ​នៅ​ទីក្រុងហុងកុង ​ជាពិសេស​ទាក់ទងនិង យេនឌ័រ ហើយ​​អ្វីដែល​ជាពិសេសជាង​នេះ នោះគឺ​មូលដ្ឋានគ្រឹះ​នៃស្នេហា​។​
កាលពីឆ្នាំ ២០១១ ​រឿងស៊េរី​ “Favorite night Po” ដោយទទួលបាន​ទឹកប្រាក់ ពី ៤ លាន ទៅ ៥ លានយន់ និង​រឿងទី ស៊េរី ២ ​ជាប់ក្នុង Box Office ដោយ​​​រកចំណូលបាន ៩ លានយន់ ។ តែ​សម្រាប់ រឿង favorite night Po 3″ ដែល​ជា​ភាគទី ៣ យើងនៅមិនទាន់ដឹង​នៅឡើយខណៈដែល​មិនទាន់​​បានទទួល​ដំណឹង​ថា​ចេញនៅពេលណានោះ​៕​