លួច​គាស់​ឃ្លាំង​យក​ខ្សែភ្លើង បាន​ជិត​ដប់​ថ្ងៃ, ប៉ូលិស​ចាប់បីនាក់​

11/28/2013 0 Comments A+ a-

thieves_cen2ព្រះសីហនុ: ជនសង្ស័យ​ចំនួន​បីនាក់​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​ពីបទ លួច​គាស់​ឃ្លាំង​នៅក្បែ​រោងចក្រ​ផលិត​សំបក​កំប៉ុង (​ក្រោ​ន​) ស្ថិតនៅ​ភូមិ​១ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៣​។​
​តាម​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ តាំងពីព្រឹក​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៣ ដោយ​រាយការណ៍​ប្រាប់​ប៉ូលិស​ថា នៅ​កណ្តាលយប់​រំលង​អា​ធ្រា​ត្រ​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៣ មាន​ចោរ​គាស់​ឃ្លាំង​ចូល​លួច​យក​ខ្សែ​ភ្លើង អស់​ចំនួន​៨​ដុំ​ធំៗ​។​
​    ​
​ប៉ូលិស​និយាយថា ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​បង្ក​សំណុំរឿង​បញ្ជូន ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​បន្ត​នៅ​រសៀល​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៣​នេះ មានឈ្មោះ ញឹម ម៉ាប់ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ឈ្មោះ រ៉េ​ន ម៉ៅ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ និង​ឈ្មោះ ណាក់ ពិសី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ អ្នក​ទាំងបី​ជា​កម្មករសំណង់​៕
ប្រភពពី CEN