រមណីយដ្ឋាន​ល្អ​បំផុត​សម្រាប់​គូស្នេហ៍​ថ្មីថ្មោង​ទៅ​កាន់​​ម៉ាឡេស៊ី​

11/25/2013 0 Comments A+ a-

Pangkor Laut Resort ជា​រមណីយដ្ឋាន​ដែន​កោះ​មួយ​ដែល​ត្រូវ​បាន​លក់​ទៅឲ្យ​អ្នកវិនិយោគ​ទុនឯកជន​មួយ ​ហើយ​វា​មាន​ចម្ងាយ​តែ​ប្រមាណ​ជា 400 គីឡូម៉ែត្រ​ពី​ឈូង​សមុទ្រ​ភាគ​លិច​នៃ​ប្រទេស​ម៉ាឡេស៊ី​។​ជា​ទឹកដី​ដែន​កោះ​ ដែល​មាន​កំណើត​ជិត 2 លាន​ឆ្នាំ​មកហើយ​ហើយ​នៅ​ទីនោះ​អ្នក​អាច​មើលឃើញ​ភាព​អស្ចារ្យ​នៃ​ធម្មជាតិ​ ដែល​មាន​និង​ឆ្នេរសមុទ្រ​ដ៏​ស្រស់ស្អាត​និង​ស្ងប់ស្ងាត់​សម្រាប់​តែ​អ្នក​ ដែល​បាន​ទៅដល់​ប៉ុណ្ណោះ​។​
​ការរៀបចំ​កន្លែង​ស្នាក់នៅ​ដែល​មាន​ការ​ គូស​ប្លង់​តាមបែប​ចូល​គ្នា​នៅ​បរិស្ថាន​ធម្មជាតិ​និង​គ្រឿង​សម្ភារ​ទំនើប​ បាន​ធ្វើ​ឲ្យ​អ្នកទេសចរណ៍​ជា​ពិសេ​ស​គូស្នេហ៍​នឹងត្រូវ​ប្រើប្រាស់​ពេលវេលា​ មួយ​សម្រាប់​ស្នេហា​គ្រា​ដំបូង​របស់​ខ្លួន​ពិតជា​មាន​ភាពល្អ​ឥតខ្ជោះ​និង​ មិន​អាច​ភ្លេច​បានឡើយ​។​
​ផ្ទៃ​កោះ​ដែល​មាន​ទំហំ 120 ហិកតា​គឺ​បាន​អភិវឌ្ឍ​សម្រាប់តែ​គេហដ្ឋាន​សម្រាប់​រស់នៅ​និង​រមណីយដ្ឋាន​ ប៉ុណ្ណោះ​ហើយ​នឹង​អគារ​បែប​រស់នៅ​ចំនួន 8 ទៀត​។​អ្វីៗ​ត្រូវបាន​រៀ​ចំ​តាម​បែប​ធម្មជាតិ​ដោយ​លំអ​ទៅ​ដោយ​ផ្កា​ធម្មជាតិ ​ប្លែកៗ​ដើមឈើ​ដែល​បាន​ដុះ​នៅ​ទីនោះ​ស្រាប់​តាំងពី​យូរណាស់​មកហើយ​។​ ទីកន្លែង​មួយនេ​ត្រូវបាន​អ្នកទេសចរណ៍​ភាគច្រើ​ន​កោតសរសើរ​និង​ទទួលស្គាល់ថា​ ជា​កន្លែង​ដែល​មាន​ភាព​រ៉ូមែ​ន​ទិកបំផុត​សម្រាប់គូ​ស្នេហ៍​ដែល​នឹង​ក្រេប​ ទឹកឃ្មុំ​៕​