និស្សិត​ប្រេស៊ីល​ប្រកាស​លក់​ព្រហ្មចារី​ម្ដង​ទៀត​ក្នុង​តម្លៃ​១,៥​លាន​ដុល្លារ​!

11/21/2013 0 Comments A+ a-

និស្សិត​ស្រី​ប្រេស៊ីល​​ម្នាក់​ដែល​បាន​​ធ្វើ​ឲ្យ​កក្រើក​បណ្ដាញ​ផ្សព្វផ្សាយ​នៅ​ទូទាំង​ពិភពលោក​​​តាម​រយៈ​ការ​លក់​ដេញ​ថ្លៃ​ព្រហ្មចារី ​របស់​ខ្លួន​កាល​ពី​ឆ្នាំ​២០១២ ​កន្លង​ទៅ​ នៅ​ពេលនេះ​នាង​​បាន​​​ប្រកាស​​លក់​ព្រហ្មចារី​របស់​នាង​ជា​ថ្មី​ម្ដង​ទៀត។ ការ​ប្រកាស​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​នាង​អះអាង​ថា នាង​នៅ​មាន​ភាព​បរិសុទ្ធ​នៅ​ឡើយ។

នាង​Catarina Migliorini បាន​ប្រកាស​លក់​ដេញ​ថ្លៃ​​ព្រហ្មចារី​ជា​សាធារណ​​​ជា​លើក​ទី២​នៅ​លើ​​ គេហទំព័រ​​ផ្ទាល់​ខ្លួន​​ដែល​មាន​ឈ្មោះ​ថា​VirginsWanted2.com ពោល​គឺ​​រយៈ​ពេល​១​ឆ្នាំ​បន្ទាប់​ពី​នាង​ត្រូវ​បាន​ដេញ​ថ្លៃ​​​ដោយ​ជោគជ័យ​ ដោយ​​សេដ្ឋី​ជប៉ុន​ម្នាក់​​ក្នុង​​តម្លៃ​៧៨ម៉ឺន​ដុល្លារ​អាមេរិក​ កាល​​ពី​ខែ​តុលា​ឆ្នាំ​២០១២។
ជុំវិញ​ហេតុផល​នៃ​ការ​ប្រកាស​លក់​ព្រហ្មចារី​​​​ជា​លើក​ទី២  និស្សិត​ស្រី​ខាងលើ​បាន​​បញ្ជាក់​ថា សេដ្ឋី​ជប៉ុនដែល​គេ​ស្គាល់​ឈ្មោះ​ថា ​Natsu ​​​​​មិន​​គោរព​ទៅ​តាម​កិច្ចសន្យា​លើ​ការ​ដេញ​ថ្លៃ​​​កាល​ពី​ឆ្នាំ​២០១២​នោះ ​ឡើយ ពោល​គឺ​​នាង​​ត្រូវ​បាន​ផ្ដល់​ប្រាក់​​​ត្រឹមតែ​១០ម៉ឺន​ដុល្លារ​តែប៉ុណ្ណោះ។ ដូច្នេះ វា​​​​គ្មាន​ហេតុផល​ណា​មួយ​​ដែល​នាង​ត្រូវ​សម្រេចចិត្ត​លក់​ព្រហ្មចារី​ ក្នុង​តម្លៃ​ដ៏​ថោក​នេះ​បាន​​​ទេ ហើយ​ថា​នេះ​គឺគ្រាន់​តែ​ជា​ការ​បោកប្រាស់​មួយ​ ដែល​ធ្វើ​ឲ្យ​នាង​ក្លាយ​ជា​ជន​រងគ្រោះ​នៅ​ក្នុង​ករណី​នេះ។

តាម​ការ​អះអាង​របស់​នាង នេះ​​​អាច​បញ្ជាក់​ថា នាង​នៅ​​មាន​ភាព​បរិសុទ្ធ​នៅ​ឡើយ ហើយ​ការ​ប្រកាស​លក់​ដេញ​ថ្លៃ​នៅ​ពេល​នេះ​មាន​តម្លៃ​ថ្លៃ​ជាង​​លើក​មុន​​ គឺ​​មាន​​តម្លៃ​​រហូត​ដល់​១,៥​លាន​ដុល្លារ​អាមេរិក​ឯណោះ​។​ ទោះបី​ជា​យ៉ាងណា​ក៏ដោយ មក​ទល់នឹង​ពេល​នេះ​ គេ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​ថា​ តើ​មាន​បុរស​ប៉ុន្មាន​នាក់​ហ៊ាន​ទិញ​ព្រហ្មចារី​របស់​នាង​?
នាងMigliorini បាន​ក្លាយ​ជា​ផ្ទាំង​ស៊ីប​របស់​​​បណ្ដាញ​សារព័ត៌មាន​​នានា​នៅ​លើ​ពិភពលោក​លើ ​ការ​ប្រកាស​លក់​ព្រហ្មចារី​របស់​នាង​កាល​ពី​ឆ្នាំ​២០១២។ ការ​ប្រកាស​នេះ​បាន​ធ្វើ​ឲ្យ​នាង​ក្លាយ​ទៅ​ជា​តារា​ល្បី​ម្នាក់​រហូត​ត្រូវ​ បាន​​ជាប់​ឈ្មោះ​នៅ​លើ​ក្រប​ទស្សនាវដ្ដី​Playboy ​ទៀត​ផង៕​​​​



ប្រភព៖ news.sabay.com.kh