ប្រពន្ធ លួចមានសាហាយស្មន់ ប្ដីតាមទាន់ ប្រុសក្មេងស្លាប់ទាំងស្រាតននោលគោក

11/21/2013 0 Comments A+ a-

បុរសម្នាក់ ត្រូវបានចាប់ខ្លួន និងក្មេងប្រុសម្នាក់ បានស្លាប់ ក្រោយពីលួចរួមរក្ស័ជាមួយនឹង ប្រពន្ធបុរសនេះ។ 
តាមប្រភពព័ត៌មានរបស់បរទេស បានឲ្យដឹងថា បុរសដែលត្រូវបានប៉ូលីសឃាត់ខ្លួននេះ គឺជាអ្នករស់នៅក្នុងខេត្ដ Johannesburg អាហ្វ្រិកខាងត្បូង ដែលបុរសមានកំហឹងជាពន់ពេក ដោយសារតែ ប្រពន្ធជាទីស្រឡាញ់របស់ខ្លួន បានឡើងគ្រែជាមួយនឹង ក្មេងប្រុសវ័យក្មេងម្នាក់ទៅវិញ និងបង្កឲ្យមានការវាយប្រតាយប្រតប់គ្នា កើតឡើង។ សម្រាប់ហេតុការណ៍នេះកើតឡើងនៅ ក្បែរផ្លូវ Bruce នៃ Hillbrow ក្នុងខេត្ដនេះ កាលពីថ្ងៃអង្គារពេលថ្ងៃត្រង់។ 
ចំពោះ ស្ដ្រីនេះបានក្បត់ប្ដីរបស់ខ្លួន ដោយទៅរួមភេទជាមួយនឹង ក្មេងប្រុសម្នាក់ ដែលមានឈ្មោះថា Nyasha Johwa អាយុ ១៦ឆ្នាំ មានសញ្ជាតិ Zimbabwe និងជាអ្នកធ្វើការនៅក្នុងខេត្ដនេះ ដោយនៅក្នុងហេតុការណ៍នេះ ក្មេងប្រុសនេះ បានធ្លាក់ស្លាប់ពីជាន់ទី ៦តាមរយៈបង្អូច។ យ៉ាងណាមិញ សម្រាប់ពេលនេះផ្ទាល់ ប៉ូលីសកំពុងតែធ្វើការសើុបអង្កេត ទៅលើករណីនេះថាតើ ក្មេងប្រុសនេះ ជាអ្នកលោតមកដោយខ្លួនឯង ឬដោយសារតែមានអ្នកណាម្នាក់រុញទម្លាក់ចុះមក។ តែតាមអ្នកជិតខាងដែលនៅក្បែរនោះ បានលឺសម្លេងឈ្លោះគ្នា រវាង ប្ដីប្រពន្ធនេះ និងក្មេងប្រុសវ័យក្មេងនេះ ហើយនៅពេលដែល អ្នកជិតខាងនេះបានមើលទៅក្រោម បានឃើញក្មេងប្រុសនេះ ដេកស្រាត និងស្លាប់នៅលើដីទៅហើយ ដែលភ្លាមៗនោះ ក៏លឺសម្លេងស្ដ្រីដែលត្រូវប្ដីចាប់បាននោះ បានគំរាមលោតចុះមកក្រោមតាមបង្អួចផងដែរ។ 
សម្រាប់ អត្តសញ្ញាណ របស់ប្ដីប្រពន្ធនេះ មិនត្រូវបានបង្ហាញនោះទេ តែគ្រាន់តែដឹងថា ពួកគេមានកូនប្រុសអាយុ ១៣ឆ្នាំ ទៅហើយ។ តែទោះជាយ៉ាងណា ប៉ូលីសបានធ្វើការឃាត់ខ្លួន បុរសជាប្ដី ដែលបុរសនេះអាចប្រឈមនឹងការ ជាប់ទោសពីសម្លាប់មនុស្ស ប្រសិនជាមានភស្ដុតាងពិតប្រាកដ តែនៅក្នុងនោះ បុរសនេះបានជាប់ទោសរួចជាស្រេចទៅ លើការប្រើហឹង្សាវាយប្រពន្ធ។  
តើហេតុផលមួយណាដែល ធ្វើឲ្យនារីជាភរិយានេះ ហ៊ានក្បត់ប្ដីទៅរួមភេទជាមួយនឹងប្រុសក្មេងទៅវិញ? តើប្រិយមិត្ដយល់យ៉ាងណា?

ប្រភពពី បរទេស 
កែសម្រួលដោយ ម៉ា