ទើបលែងលះប្រពន្ធថ្មីៗ មករកការងារធ្វើនៅភ្នំពេញ បែរជារឹត.កសម្លាប់ខ្លួនក្នុងផ្ទះសំណាក់
បន្ទាប់ពីសមត្ថកិច្ចទៅដល់ បានបង្កើតគណៈកម្មការចំរុះ ធ្វើកំណត់ហេតុគាស់បន្ទប់លេខ A8 នៃ ជាន់ទី១ ដែលជនរងគ្រោះដេក កាលពីវេលាម៉ោង ៧ព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៣ ក៏ប្រះឃើញរឹតកស្លាប់យ៉ាងអាណោចអាធ័ម។ ជនរងគ្រោះមានឈ្មោះ វន គឹមសាន ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិព្រែកតារ័ត្ន ឃុំកំពង់ប្រាំង ស្រុកពារាំង ខេត្តព្រៃវែង ។ បើតាមឳពុកមាជនរងគ្រោះ បាននិយាយថា ជនរងគ្រោះទើបនឹងលែងលះប្រពន្ធថ្មីៗ ហើយមករកការងារធ្វើនៅភ្នំពេញ មិនដឹងយ៉ាងម៉េច ស្រាប់តែមករឹតកសម្លាប់ខ្លួនបែបនេះទៅវិញ ៕
ប្រភពពី វត្តភ្នំ
