លោកអាត់ ធន់ ដាក់ពាក្យប្តឹងទៅលោកស ខេង ពីបទគំរាមសម្លាប់
លោកអាត់ ធន់ ប្រធានសម្ព័ន្ធសហជីព ប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជាបានដាក់ ពាក្យបណ្តឹងទៅលោកស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃពុធទី៦វិច្ឆិកា អំពីករណីជនអនាមិកគំរាមសម្លាប់លោកតាមទូរស័ព្ទ។
លោកបន្តថា ការគំរាមកំហែងនេះក៏ត្រូវបានធ្វើទៅលើសហការីរបស់លោក២នាក់ ទៀតដែរ ហើយវាចំពេលដែលលោកបានដឹកនាំកម្មករធ្វើបាតុកម្មនៅរោងចក្រSL។
លោកបានដាក់បណ្តឹងនេះទៅការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិ អង្គការសិទ្ធិមនុស្សក្នុងស្រុក និងអង្គការពលកម្មអន្តរជាតិផងដែរ។
_____________________
ប្រភពពី៖ វាយោ FM
ប្រភពពី៖ វាយោ FM

