Apple ទិញក្រុមហ៊ុនបច្ចេកវិទ្យា 3D របស់អ៊ីស្រាអ៊ែល
ក្រុមហ៊ុន Apple បានយល់ព្រមទិញ ក្រុមហ៊ុនបច្ចេកវិទ្យា 3D sensors ជាមុខគេរបស់អ៊ីស្រាអ៊ែល PrimeSense Ltd ដើម្បីបញ្ចប់ពាក្យចចាមអារ៉ាម។
អ្នកស្រី Krisntin Huguet អ្នកនាំពាក្យរបស់ក្រុមហ៊ុន Apple បានបញ្ជាប់ប្រាប់ សារព័ត៌មាននៅថ្ងៃនេះថា ក្រុមហ៊ុន Apple ពិតជាសម្រេចចិត្តទិញយក ក្រុមហ៊ុនអ៊ីស្រាអ៊ែលមួយ នោះមែន ប៉ុន្តែមិនបានបញ្ជាក់ អំពីតម្លៃនោះទេ។
ប្រភពព័ត៌មានដែលដឹងព័ត៌មាននេះ បាននិយាយកាលពីសប្ដាហ៍មុនថា ក្រុមហ៊ុន Apple ទំនងចំណាយ ៣៥០លានដុល្លារអាមេរិកក្នុង ការទិញក្រុមហ៊ុនខាងលើ។
អ្នកស្រី Huguet បានបញ្ជាក់ថា ក្រុមហ៊ុន Apple ទិញក្រុមហ៊ុនបច្ចេកវិទ្យាតូចៗ ម្ដងមួយៗទៅតាមលទ្ធភាព ប៉ុន្តែយើងមិនអាចបញ្ជាក់ បានថាក្រុមហ៊ុនប្រភេទណា ដែលជាចំណាប់អារម្មណ៍នោះ។
គួរបញ្ជាក់ផងដែរថា PrimeSense ជាក្រុមបច្ចេកវិទ្យាតូចពិតមែន ប៉ុន្តែពោរពេញដោយសមត្ថភាព ជាពិសេសគឺបច្ចេកវិទ្យា កាម៉េរា 3D សម្រាប់ទូរស័ព្ទ៕