សិស្សស្រីថៃUploadរូប ស្រាតខ្លួនក្នុងFacebook ច្រឡំចុចPublic គេឃើញអស់
យុវតីជនជាតិថៃមួយរូប ជារឿយៗចូលចិត្តថតរូបស្រាតរបស់ខ្លួនដាក់ក្នុង Facebook ទុកជាឯកសារ និងទុកមើលខ្លួនឯង តែភ្លាត់ស្នៀតល្បីពេញ Facebook។ ក្មេងស្រីជាជនជាតិថៃរូបនេះកាលពីថ្ងៃទី១០កញ្ញា២០១៣បានUpload អាល់ប៊ុមថ្មីរបស់ខ្លួនមានរូបថតចំនួន ៩សន្លឹកចូលក្នុងគេហទំព័របណ្តាញសង្គម Facebook ដែលនេះជាទម្លាប់ទៅហើយ ដោយនាងថតស្រាតខ្លួនឯងជាមួយនឹងទូរសព្ទដៃ។ ជាធម្មតារូបថតស្រាតរបស់នាងទាំងអស់ត្រូវបានដាក់បញ្ចូលក្នុង Facebook ប៉ុន្តែរាល់ពេលដែលនាង Upload បញ្ចូលនាងតែងជ្រើសរើសពាក្យ Only me ដែលអ្នកលេងទាំងអស់សុទ្ធតែដឹងថា ការជ្រើសរើស Only me មានន័យថាមិនអនុញ្ញាតិឲ្យផ្សេងមើលឡើយ ក្រៅពីខ្លួនឯង តែចៃដន្យលើកនេះ ដោយសារធ្វេសប្រហែសនាងច្រឡំចុចពាក្យថា Public។ ក្រោយពីការ Upload ជិតពីរម៉ោងទើបនាងដឹងថារូបថតស្រាតរបស់នាងត្រូវបានគេឃើញអស់ហើយ ដឹងដោយសារតែមិត្តភ័ក្តិរបស់នាង ទូរស័ព្ទមកសួរពីរឿងរូបស្រាតទាំងនោះ៕ ដោយ៖ ខេខេ
