ខ្លាច​សង្សារ​ក្មេង​មាន​ថ្មី​ ចាក់​សោ​ចង្កេះ​ខោ​មិន​ ឲ្យ​ស្រាត​​ធ្វើ​អីបាន

10/11/2013 0 Comments A+ a-

បុរស​ម៉ិកស៊ិកម្នាក់ ​បាន​យក​សោ​ត្រដោក​មក​ចាក់​ចង្កេះ​ខោ​សង្សារ​ក្មេង​របស់​ខ្លួន​ដោយ​សារ​តែ​ ខ្លាច​នាង​លួច​មាន​ថ្មី​។ មិត្ត​ស្រី​របស់​បុរស​នោះ​បាន​ប្រាប់​ប៉ូលិស​ម៉ិកស៊ិក​ឲ្យ​ដឹង​ថា​ នាង​ពិត​ជា​ពិបាក​ទ្រាំ​នឹង​ទង្វើ​ប្រច័ណ្ឌ​ដ៏​ហួស​ហេតុ​របស់​គាត់​ណាស់​។
man_padlocks_lovers_jeans
បុរស​ដែល​ប្រច័ណ្ឌ​មិត្ត​ស្រី​រូប​នោះ​មិន​ត្រូវ​បាន​គេ​ប្រាប់​ឲ្យ​ស្គាល់​ឈ្មោះ​ឡើយ​ ​គ្រាន់​តែ​ដឹង​ថា​​មាន​អាយុ​៤០​ឆ្នាំ​ ឯ​មិត្ត​ស្រី​របស់ ​ខ្លួន​មាន​អាយុ​២៥​ឆ្នាំ​។ នាង​បាន​រៀប​រាប់​ថា​ គាត់​បាន​ចាក់​សោ​នាង​បែប​នេះ​ច្រើន​ឆ្នាំ​មក​ហើយ​ ហើយ​នាង​តែង​តែ​ភ័យ​ខ្លាច​បុរស​នោះ​ព្រោះ​គេ​បាន​គំរាម​ថា​បើ​ចង់​ដោះ​សោ​ នោះ​ចេញ​ដោយ​គ្មាន​ការ​អនុញ្ញាត​ គេ​នឹង​កាត់​ខោ​នោះ​មិន​ឲ្យ​នាង​មាន​អី​ស្លៀក​ទៀត​ទេ​។
ប៉ូលិស​បាន​ចាប់​ខ្លួន​ជន​រូប​នោះ​ តែ​ត្រូវ​បាន​ដោះ​លែង​ទៅ​វិញ​ព្រោះ​តែ​នារី​រង​គ្រោះ​បាន​ដក​ពាក្យ​បណ្ដឹង​ វិញ​។ បុរស​នោះ​បាន​សរសេរ​កិច្ចសន្យា​ថា​នឹង​ឈប់​ធ្វើ​បែប​នេះ​ទៅ​លើ​មិត្ត​ស្រី​ របស់​ខ្លួន​ទៀត​ហើយ​៕
Untitled40
ប្រភពពី Nob70