រថយន្តកុងតឺន័រដឹកទំនិញ នៅតែបន្តធ្វើចរាចរណ៍ខណៈដែល ផ្លូវក្នុងទីរួមខេត្តបន្ទាយមានជ័យ រងផលប៉ះពាល់ដោយទឹកជំនន់
ខេត្តបន្ទាយមានជ័យ ៖ ក្រោយពីមានជំនន់ទឹកលិចខេត្តបន្ទាយមានជ័យ ចំណុចផ្លូវជាតិលេខ៥ និងលេខ៦ ឯកឧត្តម ទ្រី ណារិន អភិបាលខេត្ត បានចេញសេចក្តីជូនដំណឹងដល់រថយន្តដឹកទំនិញធំៗ ត្រូវផ្អាកការដឹកទំនិញឆ្លងកាត់ចំណុចទឹកលិចខាងលើ ប៉ុន្តែ ជារៀងរាល់យប់រថយន្តទាំងនោះ នៅតែធ្វើចរាចរណ៍ដដែល។
ជាក់ស្តែងនៅយប់ថ្ងៃទី១២ តុលា ២០១៣ គេឃើញមានរថយន្តប្រភេទកុងតឺន័រចំនួន ៥គ្រឿង ដឹកទំនិញបានធ្វើចរាចរណ៍ចេញពីក្រុងប៉ោយប៉ែត ឆ្លងកាត់ទីរួមខេត្តបន្ទាយមានជ័យ ស្រុកមង្គលបុរី ឆ្ពោះទៅភ្នំពេញ ដែលសកម្មភាពនេះ បានផ្អើននឹងសេចក្តីជូនដំណឹងរបស់លោកអភិបាលខេត្ត។
គួរបញ្ជាក់ថា សកម្មភាពរថយន្តប្រភេទធំៗ ដឹកទំនិញឆ្លងកាត់ចំណុចផ្លូវទឹកលិចក្នុងទីរួមខេត្តបន្ទាយមានជ័យនេះ គេពុំឃើញមានសមត្ថកិច្ចណាជួយធ្វើអន្តរាគមន៍ទប់ស្កាត់ឡើយ ខណៈដែលកំណាត់ផ្លូវមួយចំនួន ត្រូវបានទឹកកាត់ផ្តាច់ និងបានរងការខូចខាតដោយសារទឹកជន់លិច៕