ក្រមុំម៉ាឡេស៊ីម្នាក់ស្រឡាំង កាំងពេលឃើញរូបស្រាត ខ្លួនក្នុងអិនធឺណេត
សិស្សស្រីជនជាតិម៉ាឡេស៊ីម្នាក់ស្រឡាំងកាំងរកនិយាយអ្វីមិនចេញនៅពេលឃើញរូបថតស្រាតដែលខ្លួនឯងថតនៅលើគ្រែក្នុងបន្ទប់គេងរបស់ខ្លួនមានបង្ហោះនៅក្នុងអិនធឺណេត។ នាង អាហ្សុរ៉ា មានអាយុទើបតែ១៧ឆ្នាំ នៅជាសិស្សនៅឡើយនោះ មានការភ្ញាក់ផ្អើលជាខ្លាំងនៅពេលដែលមិត្តរួមថ្នាក់យកទូរស័ព្ទមកបង្ហាញនាង ហើយសួរថា រូបស្រាតទាំងនេះ ពិតជារូបឯងមែនឬយ៉ាងណា? ក្នុងទឹកមុខស្លេកស្លាំង ទាំងអារម្មណ៍ខ្មាស់អៀនផងនោះ ក៏ឆ្លើយប្រាប់ទៅវិញថា ខ្ញុំពិតជាធ្លាប់ថតរូបទាំងនេះមែន ប៉ុន្តែខ្ញុំបានលុបវាចេញអស់ហើយនៅពេលខ្ញុំលក់ទូរស័ព្ទនេះចោល ដើម្បីប្តូរទូរស័ព្ទថ្មី។ ភ្លាមៗដោយអារម្មណ៍អន្ទះសារ នាងក៏ប្រញាប់ប្រញាលទៅសួរអ្នកដែលខ្លួនលក់ទូរស័ព្ទឲ្យ ប៉ុន្តែរកមិនឃើញទេ តែអ្វីដែលនាងច្បាស់នោះ គឺនាងបានសួរទៅអ្នកជំនាញ IT ម្នាក់ ថាតើហេតុអ្វីបានរូបដែលខ្ញុំលុបចោលអស់ហើយ នៅតែអាចយកមកវិញបាន? អាម៉ាដ ដែលជាអ្នកជំនាញខាង IT ឆ្លើយតបទៅវិញថា វាជារឿងងាយទេក្នុងការ Back up រូបដែលលុបចោលសម្រាប់អ្នកចេះ IT នៅសម័យនេះ៕ ដោយ៖ ខេខេ