ជាថ្មីម្តងទៀត អាមេរិករួចផុតពីក្ស័យធន ដោយប្រផិតប្រផើយ
អាមេរិកជៀសផុតពីក្ស័យធន បន្ទាប់ពីសភាទាំងពីរថ្នាក់បានយល់ព្រមព្រៀងគ្នា យ៉ាងប្រផិតប្រផើយ បោះឆ្នោត លើច្បាប់ថវិកា។ នៅយប់ថ្ងៃពុធ ទី ១៦ តុលា គឺនៅប៉ុន្មានម៉ោងមុនពេលកំណត់ដែលអាមេរិកត្រូវក្ស័យធន សមាជិកព្រឹទ្ធសភាបានបោះឆ្នោត (៨១គាំទ្រ និង១៨ប្រឆាំង) ឲ្យមានច្បាប់ដែលអនុញ្ញាតឲ្យរដ្ឋាភិបាលខ្ចីប្រាក់បំណុលបន្ថែម។ នៅរដ្ឋសភា សមាជិកបក្សសាធារណរដ្ឋមួយចំនួនបានចូលរួម ជាមួយបក្សប្រជាធិបតេយ្យ ដើម្បីបោះឆ្នោត ដែលអនុម័តរួចហើយដោយព្រឹទ្ធសភា (២៨៥គាំទ្រ និង១៤៤ប្រឆាំង)។
នៅព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍នេះ លោកប្រធានាធិបតីបារ៉ាក់ អូបាម៉ាបានចុះហត្ថលេខាលើច្បាប់ថវិកា ដែលនឹងបើកផ្លូវឲ្យរដ្ឋាភិបាលខ្ចីប្រាក់បំណុលបន្ថែមផង និងផ្គត់ផ្គង់ថវិកាដល់រដ្ឋសហព័ន្ធដើម្បីបើកទ្វារស្ថាប័ន សាធារណៈឡើងវិញផង។
សម្រាប់ពលរដ្ឋអាមេរិកាំង និងជាពិសេសសម្រាប់បុគ្គលិកដែលរដ្ឋសហព័ន្ធបានផ្អាកការងារអស់ពីរសប្តាហ៍មកហើយ ដោយសារតែវិបត្តិជាប់គាំងថវិកា នះជាដំណឹងល្អមួយ។ ចាប់តាំងពីព្រឹកថ្ងៃព្រហស្បតិ៍នេះ ពួកគេអាចត្រលប់ចូលធ្វើការងារវិញ។ ហើយច្បាប់ថវិកាដែលសភាបោះឆ្នោតកាលពីយប់ថ្ងៃពុធម្សិលមិញ បានចែងពីការធានាបើកសងប្រាក់ខែ ក្នុងពេលពួកគេត្រូវបញ្ឈប់ពីការងារពីរសប្តាហ៍ កន្លងមក។
ដំណឹងល្អមួយទៀត សម្រាប់សេដ្ឋកិច្ចអាមេរិក គឺច្បាប់ថវិកា ដែកសភាអាមេរិកបោះឆ្នោតយ៉ាងប្រថុចញ៉ុច កាលពីយប់ថ្ងៃពុធ នឹងធ្វើឲ្យអាមេរិកជៀសផុតពីគ្រោះថា្នក់ក្ស័យធន។ ក៏ប៉ុន្តែ គេក៏មិនត្រូវអរពេកដែរ ព្រោះថា ច្បាប់នេះគ្រាន់តែបញ្ជៀសអាមេរិកឲ្យរួចផុតពីការក្ស័យធន ជាបណ្តោះអាសន្ន ប៉ុន្តែ មិនរហូតទេ។ ច្បាប់នេះបានសម្រេចផ្គត់ផ្គង់ថវិកាដល់សេវាសាធារណៈរបស់រដ្ឋាភិបាល រហូតត្រឹមថ្ងៃ ទី១៥ខែមករា ចំណែកក្នុងរឿងប្រាក់បំណុលវិញ ច្បាប់បើកផ្លូវឲ្យរដ្ឋាភិបាលអាចខ្ចីប្រាក់បំណុលបន្ថែម រហូតត្រឹមថ្ងៃទី ៧កុម្ភៈ។
ដំណឹងល្អមួយទៀត សម្រាប់សេដ្ឋកិច្ចអាមេរិក គឺច្បាប់ថវិកា ដែកសភាអាមេរិកបោះឆ្នោតយ៉ាងប្រថុចញ៉ុច កាលពីយប់ថ្ងៃពុធ នឹងធ្វើឲ្យអាមេរិកជៀសផុតពីគ្រោះថា្នក់ក្ស័យធន។ ក៏ប៉ុន្តែ គេក៏មិនត្រូវអរពេកដែរ ព្រោះថា ច្បាប់នេះគ្រាន់តែបញ្ជៀសអាមេរិកឲ្យរួចផុតពីការក្ស័យធន ជាបណ្តោះអាសន្ន ប៉ុន្តែ មិនរហូតទេ។ ច្បាប់នេះបានសម្រេចផ្គត់ផ្គង់ថវិកាដល់សេវាសាធារណៈរបស់រដ្ឋាភិបាល រហូតត្រឹមថ្ងៃ ទី១៥ខែមករា ចំណែកក្នុងរឿងប្រាក់បំណុលវិញ ច្បាប់បើកផ្លូវឲ្យរដ្ឋាភិបាលអាចខ្ចីប្រាក់បំណុលបន្ថែម រហូតត្រឹមថ្ងៃទី ៧កុម្ភៈ។
វិបត្តិជាប់គាំងថវិកា និងគ្រោះថ្នាក់រដ្ឋអាមេរិកក្ស័យធន នឹងអាចកើតមានជាថ្មី នៅដើមឆ្នាំក្រោយ ប្រសិនបើសភាមកពីគណបក្សទាំងពីរមិនយល់ស្របគ្នា បោះឆ្នោតទេ។ នៅពេលនេះ គេបានបោះឆ្នោត ដើម្បីគ្រាន់តែអាចជៀសផុតពីវិបត្តិក្ស័យធន តែមួយគ្រា និងដើម្បីលើកទឹកចិត្តប្រជាជនអាមេរិកាំងឲ្យចូលរួមសប្បាយ នៅក្នុងពេលបុណ្យដាច់ឆ្នាំតែប៉ុណ្ណោះ។ ម្យ៉ាងទៀត ការចំណាយរបស់មេផ្ទះ ក្នុងពេលបុណ្យទាន សំខាន់ណាស់សម្រាប់កំណើនសេដ្ឋកិច្ចអាមេរិក។
|
អាមេរិកបានរួចផុតពីវិបត្តិក្ស័យធន ប៉ុន្តែ អាមេរិកបានខូចកេរ្តិ៍ឈ្មោះ
វិបត្តិថវិកា លើលោក និងល្បែងរបស់អ្នកនយោបាយដែលយកសេដ្ឋកិច្ចអាមេរិកធ្វើជាចំណាប់ខ្មាំង បានធ្វើឲ្យគេចោទសួរទៅលើសមត្ថភាពដឹកនាំរបស់អាមេរិក ដែលជាមហាអំណាចសេដ្ឋកិច្ចទីមួយលើលោក។ អ្នកសេដ្ឋកិច្ចមួយចំនួនចោទសួររួចទៅហើយថា តើគេអាចជឿជាក់បានប៉ុណ្ណាលើសេដ្ឋកិច្ចរបស់អាមេរិក។
វិបត្តិថវិកា លើលោក និងល្បែងរបស់អ្នកនយោបាយដែលយកសេដ្ឋកិច្ចអាមេរិកធ្វើជាចំណាប់ខ្មាំង បានធ្វើឲ្យគេចោទសួរទៅលើសមត្ថភាពដឹកនាំរបស់អាមេរិក ដែលជាមហាអំណាចសេដ្ឋកិច្ចទីមួយលើលោក។ អ្នកសេដ្ឋកិច្ចមួយចំនួនចោទសួររួចទៅហើយថា តើគេអាចជឿជាក់បានប៉ុណ្ណាលើសេដ្ឋកិច្ចរបស់អាមេរិក។
នេះមិនមែនជាលើកទីមួយទេ ដែលអាមេរិកខូចកេរ្តិ៍ឈ្មោះ ដោយសារតែអ្នកនយោបាយអាមេរិកចូលចិត្តយកវិបត្តិថវិកាមកលេង ធ្វើជាចំណាប់ខ្មាំង ដើម្បីចរចា តថ្លៃគ្នា សម្រាប់ប្រយោជន៍នយោបាយរបស់បក្ស។ កាលពីឆ្នាំ២០១១ ក្រុមសាធារណរដ្ឋនៅរដ្ឋសភាបានអូសត្រាំត្រែងវិបត្តិប្រាក់បំណុល រហូតនៅតែប៉ុន្មានម៉ោងមុន ពេល ដែលអាមេរិកត្រូវជួបគ្រោះថ្នាក់ក្ស័យធន ទើបពួកអ្នកធ្វើច្បាប់ បក្សសាធារណរដ្ឋ យល់ព្រមបោះឆ្នោតច្បាប់ ឲ្យរដ្ឋាភិបាលខ្ចីប្រាក់បំណុលបន្ថែម។ បើសិនរដ្ឋាភិបាលមិនអាចខ្ចីប្រាក់បំណុលបន្ថែម នោះអាមេរិក នឹងក្ស័យធនគ្មានលុយសងគេ និងគ្មានលុយសម្រាប់ចំណាយសាធារណៈ ដើម្បីជំរុញសេដ្ឋកិច្ច។ អាមេរិកដួល នោះសេដ្ឋកិច្ចពិភពលោកទាំងមូលដែលពឹងអាស្រ័យលើលុយដុល្លារ ក៏នឹងដួលដែឬ។
ដូច្នេះ នៅឆ្នាំនោះ វិបត្តិប្រាក់បំណុល បានធ្វើឲ្យអាមេរិកខាតបង់មិនតិចទេ។ ប្រជាជនបានបាក់ទឹកចិត្ត ខ្លាចសេដ្ឋកិច្ចមិនសូវស្រួល និងមិនឲ្យហ៊ានចំណាយ ដែលតាមពិតជាប្រភពនៃកំណើនសេដ្ឋកិច្ច។ លើសពីនោះ វិបត្តិលើកនោះបានធ្វើឲ្យអត្រាការប្រាក់បំណុលរបស់អាមេរិកបានកើនឡើងដែរ។ ជាធម្មតា ម្ចាស់បំណុល តែងតែដំឡើងការប្រាក់ហើយ បើសិនជាគេឃើញ កូនបំណុលមានស្ថានភាពសេដ្ឋកិច្ចផុយស្រួយ និងមិនសូវធានា។
សម្រាប់វិបត្តិលើកនេះ គេបានប៉ាន់ស្មានឃើញថា ទំហំខូចខាតនឹងអាចធ្ងន់ធ្ងរជាងមុន។ ទីភ្នាក់ងារវាយតម្លៃហានិភ័យ Standard and Poors បានបង្ហាញថា វិបត្តិជាប់គាំងថវិកាបានធ្វើឲ្យសេដ្ឋកិច្ចអាមេរិកខាតបង់ទឹកប្រាក់ប្រមាណ ២៤ពាន់លានដុល្លារ។ កំណើនសេដ្ឋកិច្ចរបស់អាមេរិកដែលត្រូវរំពឹងថា នឹងមានប្រមាណ៣ភាគរយ ក៏នឹងត្រូវធ្លាក់ចុះ០,៦ភាគរយ ដែរ នៅក្នុងត្រីមាសទីបួន ឆ្នាំនេះ។
|
ក្រុមសាធារណរដ្ឋចាញ់យ៉ាងអាម៉ាស់មុខ
ក្រុមសាធារណរដ្ឋ ជាប្រភពដែលនាំឲ្យមានវិបត្តិជាប់គាំងថវិកាផង និងវិបត្តិប្រាក់បំណុលផង។ ក្រុមសាធារណរដ្ឋ ដែលមាននិន្នាការអភិរក្សជ្រុលនិយម ឬក្រុមTea Party នៅរដ្ឋសភា បានតស៊ូ ក្រាញននៀល ប្រឆាំងឲ្យខាងតែបានរាល់នយោបាយរបស់រដ្ឋាភិបាល ជាពិសេសច្បាប់សុខភាពរបស់លោកអូបាម៉ា។
ប៉ុន្តែ នៅទីបំផុត ក្រុមនេះ បានយល់ព្រម ចុះចាញ់ ដោយធ្វើសម្បទាន បោះឆ្នោតច្បាប់ដែលព្រឹទ្ធសភាបានចងក្រង កាលពីយប់ថ្ងៃពុធ។ សម្រាប់រដ្ឋាភិបាល គ្មានអ្នកចាញ់ និងអ្នកឈ្នះទេ។ ប៉ុន្តែ អ្នកនយោបាយជាទូទៅបានវាយតម្លៃថា គឺ ក្រុមសាធារណរដ្ឋដែលចាញ់ អាម៉ាស់មុខ យ៉ាងច្បាស់ក្រឡែត លើកនេះ។ ក្រុមនេះ ដែលខ្ទាស់ជើង ជាងពីរសប្តាហ៍មកហើយ មិនឲ្យចេញច្បាប់ថវិកាសម្រាប់រដ្ឋាភិបាល មិនបានទទួលសម្បទានអ្វីពីលោកអូបាម៉ា ក្នុងរឿងច្បាប់សុខភាព។ លោកអូបាម៉ានៅតែអនុវត្តច្បាប់សុខភាពរបស់លោក ចំណែកក្រុមសាធារណរដ្ឋត្រូវបង្ខំចិត្តបោះឆ្នោត កាលពីយប់មិញ ដើម្បីអាចឲ្យអាមេរិកជៀសផុតពីវិបត្តិក្ស័យធន។ សម្រាប់ក្រុមប្រឆាំង ពួកគេមិនចាញ់ទាំងស្រុងទេ។ ទីមួយ គេបានទាមទារបានសម្រេច ឲ្យរដ្ឋាភិបាលកាត់បន្ថយការខ្ចីប្រាក់ឥណទាន។ ទីពីរទៀត ច្បាប់នេះនឹងសុពលភាពក្នុងរយៈពេលខ្លីតែប៉ុណ្ណោះ។ ពួកគេប្តេជ្ញាហើយថា នឹងប្រឆាំងជាថ្មី នៅ ដើមឆ្នាំក្រោយ នៅពេលដែលសភាចាប់ផ្តើមនិយាយពីច្បាប់ថវិកា ពោលគឺធ្វើយ៉ាងម៉េចឲ្យរដ្ឋាភិបាលលះបង់ចោលច្បាប់សុខភាព ដែលពួកគេចោទថា ជាប្រភពចំណាយច្រើនរបស់រដ្ឋ។
នៅមុនពេលរដ្ឋសភាបោះឆ្នោត កាលពីយប់ថ្ងៃពុធ លោកអូបាម៉ាបានអំពាវនាវដល់ក្រុមសាធារណរដ្ឋឲ្យឈប់លេងល្បែងថវិកា និងត្រូវធ្វើការដើម្បីឲ្យប្រជាជនអាមេរិកាំងមានជំនឿទុកចិត្តឡើងវិញ។ ច្បាប់ថវិកា ដែលសភាបោះឆ្នោតកាលពីយប់មិញ បានចែងផងដែរពីការបង្កើតគណៈកម្មការរួម ដើម្បីពិភាក្សាលើច្បាប់ប្រាក់បំណុលសម្រាប់រយៈពេលវែង។
បើទោះបីជាច្បាប់មានប្រសិទ្ធិភាព តែ ក្នុងមួយរយៈពេលខ្លីមួយ តែលោកអូបាម៉ា និងបក្សប្រជាធិបតេយ្យរបស់លោកបានឡើងកូដខ្លាំង។ ចំណែកប្រជាប្រិយភាពរបស់បក្សសាធារណដ្ឋវិញ បានធ្លាក់ចុះយ៉ាងខ្លាំងមិនធ្លាប់មានពីមុនមក។ តាមការស្ទង់មតិ ប្រជាប្រិយភាពរបស់បក្សប្រឆាំងបានធ្លាក់ចុះ មកនៅត្រឹម ២៤ភាគរយ។ ប្រជាជនអាមេរិកាំងកាន់តែច្រើន បានបន្ទោស ទម្លាក់កំហុសលើបក្សសាធារណរដ្ឋថា ជាអ្នកទទួលខុសត្រូវទៅលើវិបត្តិថវិកា ដែលវិះតែធ្វើឲ្យអាមេរិកក្ស័យធន។
ក្នុងផ្នែកនយោបាយ វិបត្តិប្រាក់បំណុលលើកនេះ មិនត្រឹមតែធ្វើឲ្យចោទសួរឡើងវិញ ពីលទ្ធិប្រជាធិបតេយ្យរបស់អាមេរិក តែប៉ុណ្ណោះទេ ប៉ុន្តែ គេកំពុងចាប់សង្ស័យផងដែរទៅលើជោគវាសនាអនាគតរបស់គណបក្សដ៏មានវ័យចំណាស់ គឺបក្សសាធារណរដ្ឋ៕
ប្រភពពី វិទ្យុបារាំងអន្តរជាតិ