រថ​យន្ត​បុក​ម៉ូតូ​ហើយបើករត់​ មាន​អ្នក​ជិះ​ម៉ូតូដេញ​តាមពីក្រោយ ដក​កាំ​ភ្លើង​បាញ់​គំរាម​១​គ្រាប់

10/08/2013 0 Comments A+ a-

រាជធានីភ្នំពេញ ៖ បុរសម្នាក់រងរបួសធ្ងន់ និងម៉ូតូ១គ្រឿង ធុនសេ១១០ ខូចខាតមួយកំណាត់ខាងមុខ ខណៈពេលបុកគ្នា ជាមួយរថយន្តកូរ៉ូឡា ពណ៌ត្រីឆ្លូញ មិនចាំស្លាកលេខមួយគ្រឿង ពេញទំហឹងនៅចំណុចផ្លូវកែង ចំណែករថយន្តព្យាយាមបើករត់គេច ខណៈនោះមានអ្នកឃើញហេតុការណ៍ ជិះម៉ូតូដេញតាម ត្រូវអ្នកបើករថយន្តចុចកញ្ចក់ ដកកាំភ្លើងបាញ់គំរាម១គ្រាប់ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១ និង៤៥នាទីរំលងអធ្រាត្រឈាន ចូលថ្ងៃទី៨ តុលា នៅមុខស្តាម៉ាតស្មាយ ចំណុចផ្លូវលេខ៥១កែង១៨៤ ខាងក្រោយវិទ្យាល័យព្រះស៊ីសុវត្ថិ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ។
ក្រោយកើតហេតុ អ្នករងរបួសធ្ងន់ ត្រូវរថយន្តសង្គ្រោះ ដឹកយកទៅព្យាបាលនៅគ្លីនិកឯកជន ចំណែកម៉ូតូជនរងគ្រោះ ត្រូវសមត្ថកិច្ចយកទៅរក្សាទុក នៅអធិការដ្ឋានខណ្ឌដូនពេញ ៕



ផ្តល់សិទ្ធដោយ កោះសន្តិភាព