កន្ទុយព្យុះណារី ដែលមានកម្លាំងខ្លាំង នឹងមកដល់កម្ពុជាចន្លោះថ្ងៃទី១៧ – ១៩ ខែតុលា
រាជធានីភ្នំពេញ ៖ លោក ចាន់ យុត្ថា អ្នកនាំពាក្យ និងជានាយកខុទ្ទកាល័យ ក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឲ្យដឹងថា ព្យុះទី២៤ ឈ្មោះ ណារី ដែលជាព្យុះមានកម្លាំងខ្លាំង កំពុងវាយប្រហារ លើប្រទេសហ្វីលីពីននោះវានឹងមកដល់ឆ្នេរ របស់ប្រទេសវៀតណាម នៅថ្ងៃទី១៦ ខែតុលា និងឡើងគោកនៅភាគកណ្តាល របស់ប្រទេសវៀតណាម នៅថ្ងៃទី១៧ ខែតុលា។
ព្យុះទីហ្វុងទី២៤នេះ ត្រូវបានលោក ចាន់ យុត្ថា បញ្ជាក់ថា វាមានឥទ្ធិពលទឹកភ្លៀង ដល់អាងទន្លេមេគង្គលើ តែមិនបង្កឲ្យមានជំនន់ ទឹកទន្លេមេគង្គ លើកទីបី សម្រាប់រដូវវស្សានេះទេ ហើយក៏មិនមានឥទ្ធិពលទឹកភ្លៀងច្រើន ដល់ខេត្តនៅភាគពាយព្យ ដែលកំពុងតែរងគ្រោះ ដោយសារជំនន់ទឹកភ្លៀងនោះដែរ។ ប្រទេសកម្ពុជា អាចនឹងទទួលរងឥទ្ធិពល ពីកន្ទុយព្យុះនេះ ដោយមានភ្លៀងធ្លាក់ ពីមធ្យមទៅបង្គួរ នៅតំបន់ទំនាបកណ្តាល ភាគខាងកើត និងតំបន់មាត់សមុទ្រ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៣។
ដោយឡែកនៅតំបន់មាត់សមុទ្រ អាចមានខ្យល់ខ្លាំង និងរលកខ្ពស់ៗ ហើយនៅពីក្រោយព្យុះណារីនេះ មានព្យុះទីហ្វុង Wipha មួយទៀត ដែលក្រសួងធនធានទឹក កំពុងតែតាមដានដំណើររបស់វា។ ចំពោះសម្ពាធទាបសកម្ម ដែលបង្កឲ្យមានជំនន់ ទឹកភ្លៀងយ៉ាងធ្ងន់ធ្ងរ នៅភាគពាយព្យ នៃប្រទេសកម្ពុជានោះ ត្រូវបានលោក ចាន់ យុត្ថា បញ្ជាក់ថា វាបានក្លាយទៅជាព្យុះ កម្លាំងខ្លាំងមួយ មានឈ្មោះ Phai Lin នៅក្នុងសមុទ្រឥណ្ឌា ហើយពេលនេះ៕
ប្រភពពី វត្តភ្នំ