ចោរមានកូនសោចាក់មេសោ ៤ដំណាក់ចូលផ្ទះពលរដ្ឋ ប្លន់បានសម្រេចកណ្ដាលក្រុងកំពង់ចាម
ខេត្ដកំពង់ចាម ៖ ចោរប្លន់មួយក្រុមមានកូនសោចាក់មេសោ(តាំងពីសោ របងសោទ្វារផ្ទះសោបន្ទប់ដេកនិងសោទូដាក់មាសប្រាក់)ចូលមកប្លន់ផ្ទះប្រជា ពលរដ្ឋមួយកន្លែងបានជោគជ័យនៅ ក្រុងកំពង់ចាម ។ ករណីប្លន់មិនធ្លាប់មាន នេះត្រូវបានមជ្ឈដ្ឋានអ្នកដឹងហេតុការណ៍និយាយថា អាចខ្មោចក្នុងឱ្យដៃទើបខ្មោចព្រៃវាហ៊ានចូល ។
ហេតុការណ៍នេះកើតឡើងកាលពី វេលាម៉ោង៩និង៤៥នាទីយប់ ថ្ងៃទី១៤ តុលា ឆ្នាំ២០១៣ នៅចំណុចផ្ទះជនរង គ្រោះជួលគេស្ថិតក្នុងភូមិទី១ សង្កាត់វាលវង់ ខេត្ដកំពង់ចាម ។
លោកវរសេនីយ៍ត្រី សំ ផាត អធិការនគរបាលក្រុងកំពង់ចាមបានឱ្យដឹងថា តាមការរៀបរាប់របស់ជនរងគ្រោះនិយាយថា នៅមុនពលកើតហេតុខាង លើមានជនសង្ស័យចំនួន៤នាក់(ប្រុស) ពុំស្គាលអត្ដសញ្ញាណ ជិះម៉ូតូ២គ្រឿង ម៉ាកស្គូពី ពណ៌ស មួយគ្រឿង និងម៉ាក ហុងដាសេ១២៥ ស៊េរី២០១៣ ពណ៌ខ្មៅ មួយគ្រឿង បានចាក់សោចូលក្នុងផ្ទះធ្វើ សកម្មភាពប្លន់គំរាមចាប់ចងដៃ ចង ជើងជនរងគ្រោះ៣នាក់មានឈ្មោះ ទី១-ឈ្មោះ គឹម លី ភេទ ស្រី អាយុ៥២ឆ្នាំ ជាឈ្នួលមើលថែកូន ម្ចាស់ផ្ទះ ទី២-ឈ្មោះ ពៅ សំបូរ ភេទប្រុស អាយុ១៨ ឆ្នាំ មុខរបរសិស្ស និងទី៣-ឈ្មោះពៅ សំ ណាង ភេទប្រុស អាយុ១២ឆ្នាំ មុខរបរជា សិស្សអ្នកទាំង២ជាកូនរបស់ម្ចាស់ផ្ទះ (អ្នកជួល)ហើយពួកក្រុមចោរ២នាក់ ដែលចូលមកប្លន់នោះបានភ្ជង់ឱ្យកូន ម្ចាស់ផ្ទះចាក់សោទូរ ប្រមូលយករបស់ របរមាសប្រាក់រួមមាន ៖ ប្លាកទីន៦ តម្លឹង មាសជាង៣តម្លឹង និងម៉ូតូហុងដា សេ១២៥ស៊េរី២០១៣ មួយគ្រឿងត្រូវ ចោរយកទៅអស់ផងដែរនេះបើតាម ការអះអាងរបស់ស្ដ្រីជាម្ដាយ ។ សូម បញ្ជាក់ថា យប់កើតហេតុម្ដាយនិង ឪពុកចុងរបស់យុវជនរងគ្រោះនិងប្អូន មិនបាននៅផ្ទះទេគឺនៅឯភ្នំពេញ ។
ទាក់ទងករណីនេះដែរលោក សំ ផាត បានឱ្យនគរវត្ដដឹងថា រឿងនេះមានភាព មិនប្រក្រតីច្រើនដែលជំនាញកំពុងហៅ យុវជនជាកូនឈ្មោះពៅ សំបូរ និងឈ្នួល ឈ្មោះ គឹម លី ទៅសាកសួរនិងផ្ដល់ ចម្លើយហើយករណីនេះដែរលោកទទួល បទបញ្ជាពីលោកឧត្ដមសេនីយ៍ស្នងការ ឱ្យស្រាវជ្រាវដោយយកចិត្ដទុកដាក់និង ប្រយ័ត្នប្រយែងបំផុតដើម្បីឈានទៅរក វែកមុខជនដៃដល់និងអ្នកសមគំនិត ។
ករណីខាងលើនេះ សមត្ថកិច្ចអាចសន្និ ដ្ឋានបានថាអាចជារឿងមិនប្រក្រតីខណៈ ដែលក្រុមគ្រួសារជនរងគ្រោះមិនបាន មកប្ដឹងសមត្ថកិច្ច ហើយរឿងបាត់របស់ របរទ្រព្យសម្បត្ដិក្នុងផ្ទះអាចជាបញ្ហា ប្រឌិត ព្រោះជនរងគ្រោះជួលផ្ទះគេមិន មានប្រាស់ដល់២០លានរៀលសម្រាប់ ញាត់កូនជ្រូក ។ ម្យ៉ាងទៀតបើលុយញាត់ កូនជ្រូកមានរហូត២០លានរៀល តើកូន ជ្រូកនោះមានទំហំហ៊ុនណា?
បច្ចុប្បន្នសមត្ថកិច្ចនគរបាលក្រុង កំពង់ចាមកំពុងតែប្រមូលភស្ដុ័តាង អាចនឹងឈានដល់ការចោទប្រកាន់គ្រួសារខាងលើនេះវិញ ពីបទបំប៉ោងបទ ល្មើសបង្កឱ្យមានភាពចលាចលដល់សង្គមនិងសមត្ថកិច្ច ៕
ប្រភពពី នគរវត្ត