ប​ញ្ចូ​ន​ស្ត្រី​អាជីវករ​នៅ​ ផ្សារ​គីឡូ​ម៉ែត​លេខ​៤ ដែល​វាយ​ក្មេង​ទៅ​សាលាដំបូង​

10/27/2013 0 Comments A+ a-

ភ្នំពេញ​៖​ស្ត្រី​អាជីវករ​លក់ដូរ​នៅ​ផ្សារ​គីឡូ​ម៉ែត​លេខ​៤ ដែល​ពាក់​ព័​ន្ឋ​និង​ករណី​វាយ​ក្មេងប្រុស​អាយុ​១៥​ឆ្នាំ ត្រូវបាន​ប៉ូលិស​ខណ្ឌទួលគោក​ប​ញ្ចូ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ធ្វើការ​សាកសួរ ។​
​ប៉ូលិស​ប៉ុស្តិ៍​ទឹកល្អក់​១​បាន​ឃាត់ខ្លួន​ស្ត្រី​ជា​អាជីវករ​លក់ដូរ​នៅ​ផ្សារ​គីឡូម៉ែត្រ​លេខ​៤​ម្នាក់ បន្ទាប់ពី​វាយ​ធ្វើបាប​ក្មេងប្រុស​អាយុ​១៥​ឆ្នាំ​ម្នាក់ របួស​ស្ទើ​ខណៈ​ក្មេងប្រុស​រងគ្រោះ​ទ្រាំ​មិនបាន​ក៏​លួច​រត់​ចេញពីផ្ទះ​ទើប​បែកការណ៍​ផ្អើល​ដល់ សមត្ថកិច្ច​តែម្តង ។​
​ស្ត្រី​ដែល​វាយ​ធ្វើបាប​ក្មេងប្រុស​ខាងលើ​ត្រូវបាន​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃទី​២៥ តុលា ២០១៣ នៅ​ចំណុច​ផ្ទះ​លេខ​១១៧ បន្ទប់​លេខ​១៤ ជាន់​ទី​១ ផ្លូវ​១៣៨z សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក ។​
​សមត្ថកិច្ច​ប៉ុស្តិ៍​ទឹកល្អក់​១​បាន​ឲ្យ​ដឹងថា​ស្ត្រី​បង្ក​របួសស្នាម​ខាងលើ​មានឈ្មោះ​នុត សុ​ភ័​ក្រ អាយុ​៣៦​ឆ្នាំ ជា​អ្នកលក់​ប្រហិត​នៅ​ផ្សារ​គីឡូម៉ែត្រ​លេខ​៤ ចំណែក​ក្មេងប្រុស​រងគ្រោះ​ឈ្មោះ​ដួង សូ អាយុ​១៥​ឆ្នាំ មាន​ទីលំនៅ​ខេត្តស្វាយរៀង ហើយ​ក្មេងប្រុស​ខាងលើនេះ​បានមក​រស់នៅ​ជាមួយ​ស្ត្រី​ដៃដល់ ដោយ​ក្នុង​១​ខែ​ទទួលបាន​ប្រាក់កម្រៃ​៣០​ដុល្លា ។​
បច្ចុប្បន្ន​ស្ត្រី​ដែល​ប្រើ​ហឹ​ង្សា​លើ​កូនឈ្នួល​ត្រូវបាន​ប៉ូលិស​ឃុំខ្លួន​នៅ​ប៉ុស្តិ៍នគរបាល​ទឹកល្អក់​១ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕
__________________
ប្រភពពីទស្សនៈខ្មែរ