ណាត់​​សង្សារ​​វ័យ​ក្មេង​​ដើរ​លេង ហើយ​​រៀប​​គម្រោង​​សម្លាប់​​ប្លន់​​យក​​ម៉ូ​តូ រត់​​មិន​​រួច​​ពី​​ខ្នោះ​

10/27/2013 0 Comments A+ a-

ខេត្ដ​កំពង់ស្ពឺ ៖ បុរស​​ម្នាក់​​ដែល​​បាន​​ដាច់​ចិត្ត ស​ម្លាប់​​ស​ង្សារ​​ជា​ទី​​ស្រ​ឡាញ់ ប្លន់​​យក​​ម៉ូតូ​ត្រូវ​បាន​ ​នគរ​បាល​​ស្រុក​​គង​ពិ​សី ស្វែង​រក​​ចាប់​ខ្លួន​បាន​​ហើយ កាល​ពី​​ល្ងាច​ថ្ងៃ​ទី​​២៥ ខែ​តុ​លា ឆ្នាំ​​២០​១៣ នៅ​ចំ​ណុច​​​​ភូមិ​​ទួល​​កា​​តុ​ក ឃុំ​​សែ​​ដី ស្រុក​​សំ​រោង​​ទង ខេត្ដ​កំពង់ស្ពឺ ដើម្បី​កសាង​សំណុំរឿង បញ្ជូន​ទៅកាន់​តុលាការ ចាត់ការ​តាម​នីតិវិធី​។​
ជនសង្ស័យ​មានឈ្មោះ ស៊ឹម ចាន់​ដា​រ៉ា អាយុ ២១​ឆ្នាំ ចំណែក​នារី​រងគ្រោះ​មានឈ្មោះ យ៉ុម យូ អាយុ ២២​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ចាស់ ឃុំ​ពេជ្រ​មុនី ស្រុក​គងពិសី ខេត្ដ​កំពង់ស្ពឺ ។ ឈ្មោះ ស៊ឹម ចាន់​ដា​រ៉ា បាន​សារភាពថា គាត់​និង​នារី​រងគ្រោះ បាន​ស្គាល់គ្នា​ជា​សង្សារ តែ​នាង​ជាម​នុស្ស ដែលមាន​ទំនាក់ទំនង​ច្រើន ធ្វើឱ្យ​គាត់​មាន​កំហឹង រហូតមកដល់ ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៣ គាត់​ក៏បាន​ណាត់​នាង​មកជួប​គ្នា ហើយ​ដឹក​តាម​ម៉ូតូ ទៅកាន់​ទំនប់​ទឹកអូរ​ស្វាយ ស្ថិតនៅ​ឃុំ ស្រង់ ស្រុក​គងពិសី រួច​ក៏​ធ្វើ​សកម្មភាព សម្លាប់​នាង​ចោល​នៅ​ទីនោះ​។
 ​ឈ្មោះ ស៊ឹម ចាន់​ដា​រ៉ា បាន​បន្ដថា ក្រោយ​ធ្វើ​សកម្មភាព​រួចហើយ គេ​ក៏​យក​ម៉ូតូ​របស់​នារី​រងគ្រោះ ជិះ​គេចខ្លួន​រហូតដល់​ល្ងាច​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៣ ក៏ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​តែម្តង​។ រឿង​ហេតុដែល​នាំឱ្យមាន​ការ​ស្អប់​នាង ដោយសារតែ​គាត់​បាន​ចំណាយ​ប្រាក់ អស់យ៉ាង​ច្រើន​ក្នុង​ការដើ​លេង ស៊ីចាយ​ជាមួយគ្នា​រហូត  ដល់ពេល​ថ្មីៗ​នេះ​ស៊ើប​ដឹងថា នាង​មាន​ទំនាក់ទំនង​ជាមួយ​អ្នកផ្សេង ក៏​រៀបចំ​ផែនការ សម្លាប់​នាង​ចោល​តែម្ដងទៅ ។ យ៉ាងណាក៏ដោយ​គេ​យល់ថា វា​គ្រាន់តែ​ជា​ពាក្យដោះសា របស់​ជនសង្ស័យ​ប៉ុណ្ណោះ​៕
_________________________
ប្រភពព័ត៌មានពី៖ វត្តភ្នំ