ពិតជាមិន ធម្មតាមែន! នាង Kristen Stewart គ្រាន់តែ​អង្គុយកំដរ​ស្ដេច 15 នាទី ទទួលបាន​លុយធីប​ជាង កន្លះ​លានដុល្លារ

9/13/2013 0 Comments A+ a-

ព្រះអង្គម្ចាស់ម្នាក់ស្ថិតនៅមជ្ឈឹមប្រទេស បានចំណាយលុយ ជាង ៥ សែនដុល្លារ ធ្វើយ៉ាងណាឲ្យតែ បានជួបតួស្រីក្នុងរឿង Twilight នាង Kristen Stewart មកអង្គុយកំដរក្បែរព្រះកាយ។ ផលិតករ Harvey Weinstein បានបង្ហើបឲ្យដឹងថា ក្នុងតន្ត្រីមនុស្សធម៌របស់លោក ដែលជាតន្ត្រី Hurricane Sandy នោះ មានព្រះអង្គម្ចាស់ម្នាក់ ដែលមិនបង្ហាញឈ្មោះ យល់ព្រមបរិច្ចាគទឹកប្រាក់ខាងលើ ប្រសិនបើតួស្រី Twilight ព្រមជួបនិយាយលេងជាមួយនឹងគាត់ តែរយៈពេល ១៥ នាទីប៉ុណ្ណោះ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា មុនដំបូងឡើយ នាង Kristen Stewart ក៏បានសួរណែនាំ ខ្លាចមានល្បិចកិច្ចកល ហេតុដូច្នេះហើយ ត្រូវឲ្យព្រះអង្គម្ចាស់ ដែលស្ថិតនៅមជ្ឈឹមបូព៌ាម្នាក់ ដែលមិនបានបង្ហាញឈ្មោះនោះ ដោយប្រគល់ប្រាក់មុន នឹងធ្វើការអង្គុយ រយៈពេល ១៥ នាទី នៅ Madison Square Garden ។ ដោយឡែកទឹកប្រាក់ជាងកន្លះលានដុល្លារនេះ នាង Kristen Stewart ត្រូវបរិច្ចាគឲ្យទាំងស្រុង ទៅដល់តន្ត្រីមនុស្សធម៌ Hurricane Sandy ដើម្បីយកទៅជួយមនុស្សដែលកំពុងជាប់ភាពទីទ័លក្រ។
សូមបញ្ជាក់ផងដែរថា មុននេះបន្តិច នាង Kristen Stewart ក៏ធ្លាប់មានរឿងទាស់ទែង ជាមួយនឹងអ្នកកាសែត ខណៈដែលអ្នកកាសែតម្នាក់ បានព្យាយាមប្រម៉ាញ់រូបថតវីដេអូ និងសួរនាងពីបញ្ហាចែកផ្លូវគ្នា ជាមួយនឹង Robert Pattinson ៕