នាយករដ្ឋមន្ដ្រី ទម្លាយការប៉ុនប៉ង ទម្លាក់អំណាច របស់មហាយក្ស
ផ្តល់សិទ្ទិដោយ៖looking today.com
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី សម្រាប់អាណត្ដិទី៥ របស់ប្រទេសកម្ពុជា ដែល កើតចេញពីការបោះឆ្នោត គាំទ្រពីសំណាក់ប្រជាពលរដ្ឋខ្មែរ បានទម្លាយថា ប្រទេសមហាយក្ស ចង់ផ្ដួល អំណាចរបស់សម្ដេចតែម្ដង ប៉ុន្ដែផ្ដួលមិនបាន ។ យ៉ាងណាក៏ដោយ ប្រទេសមហាយក្ស ដែលសម្ដេច នាយករដ្ឋមន្ដ្រីលើកឡើងនោះ មិនបានបញ្ជាក់ពីប្រទេសណានោះទេ ប៉ុន្ដែគេគ្រប់ គ្នានឹងដឹងថា ជាប្រទេសណាហើយ ។
នៅក្នុងឱកាស អញ្ជើញជាអធិបតីភាព ប្រកាសផ្ទេរតំណែង រដ្ឋមន្ដ្រីក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៣ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ ដោយភ្ជាប់ត ពីការរិះគន់ នៃការចុះផ្សាយ របស់កាសែត ឌឺខេមបូឌា ដេលី ថា “មហាយក្ស មហាយោញ អ្ហែង ! វាយអញមិនដួលប៉ុន្មានឆ្នាំហើយ អ្ហែង ! គិតម៉េច ។ លើកនេះគេប្រុង ផ្ដួលហ្មង ! ” ។
នៅក្នុងឱកាស ផ្ដើមនៃកម្មវិធីប្រកាសផ្ទេរតំណែង រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ចខាងលើនេះ សម្ដេច នាយក រដ្ឋមន្ដ្រី ហ៊ុន សែន ក៏បានលើកឡើងពីសំណួរ ទៅកាន់លោក សម រង្ស៊ី និងលោក កឹម សុខា នៅក្នុងកិច្ចចរចា កាលពីពេលកន្លងទៅថា អ្វីទៅហៅថា ជាការផ្លាស់ប្ដូរតាមរយៈមហាបាតុកម្ម ជា ការផ្ដួលរំលំ?។ ពេលនោះលោក សម រង្ស៊ី និងលោក កឹម សុខា បានឆ្លើយយ៉ាងញ័រមាត់ អត់ទេៗ គឺ អហិង្សា ។
ជាមួយគ្នានេះ ចំពោះការចុះផ្សាយ របស់កាសែត ឌឺខេមបូឌា ដេលី ស្ដីពីការធុញទ្រាន់ស្ដាប់ និង មើលស័ង្កកថា រយៈពេល ៦ម៉ោង ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ដ្រីអាណត្ដិទី៥ ជាលើកដំបូងនោះ ត្រូវ បានសម្ដេច វាយបកទៅវិញថា ធម្មតាទេ មានអ្នកស្រឡាញ់ និងមានអ្នកស្អប់ “នរណាស្ដាប់ ស្ដាប់ទៅ នរណាមិន ស្ដាប់ មិនស្ដាប់ទៅ ”។ សម្ដេចប្រដូចថា “សូម្បីតែព្រះពុទ្ធ ក៏គ្មាននរណា ស្រឡាញ់ទាំងអស់ដែរ បើ ព្រះពុទ្ធគេស្រឡាញ់ទាំងអស់ ចាំបាច់មានមូស្លីម មានគ្រឹស្គ និងមាន ហិនឌូ ធ្វើអ្វី បើមូស្លីមត្រូវគេ ស្រឡាញ់ទាំងអស់ ចាំបាច់មានព្រះពុទ្ធ មានគ្រឹស្គ មានហិនឌូ ធ្វើអ្វី អ៊ីចឹងទេ ហ៊ុន សែន បើមានគេ ស្រឡាញ់ទាំងអស់ ចាំបាច់បក្សដទៃជាប់ឆ្នោតធ្វើអ្វី ”៕