ក្មេង​ប្រុស​ម្នាក់​ត្រូវ​ អ្នក​បើក​បរ​ស្ទាវ​ ​បើក​បុក​ហើយ​ កិន​ធ្លាយ​ខូ​រ​ស្លាប់​

9/26/2013 0 Comments A+ a-

ខេ​ត្ដ​កំពង់​ចាម​ ​៖ ក្មេង​ប្រុស​អាយុ​៥ឆ្នាំ​ ​ម្នាក់​បាន​ស្លាប់​ភ្លា​មៗ​យ៉ាង​អាណោច​ ​អាធ័ម​ ​ដោយសារ​រថ​យ​ន្ដ​បុក​ហើយ​កិន​ ​ក្បាល​បែក​ធ្លាយ​ខួរ​ ​នៅ​លើ​ចិញ្ចើម​ផ្លូវ​ ​ជាតិ​លេខ​៧ ហើយ​អ្នក​បើក​បរ​រថ​យ​ន្ដដែល​ ​មាន​ច​រិ​ក​ក្មេង​ស្ទាវ​មិន​បាន​ឈប់​រថ​យ​ន្ដ​ ​ទទួល​ខុស​ត្រូវ​នោះ​ទេ​ ​ថែម​ទាំង​បន្ថែម​ ​ល្បឿន​បើក​រត់​ ​ប៉ុន្ដែ​ត្រូវ​បាន​នគរបាល​ ​ប៉ុស្ដិ៍​និង​នគរបាល​យាម​ស្ពាន​គី​ហ្ស៊ូ​ណា​ ​ស្ទា​ប់​ចាប់​ខ្លួន​បាន​ ​។
ហេតុ​ការណ៍​នេះ​កើត​ឡើង​នៅ​វេលា​ ​ម៉ោង​៤និង​១០នាទី​រសៀល​ ​ថ្ងៃ​ទី​២៥ ខែ​ ​កញ្ញា​ ​ឆ្នាំ​២០១៣ នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​ ​លេខ​៧ ត្រង់​ចំណុច​មុខ​វ​ត្ដ​ទន្លេ​បិទ​ ​ឋិត​ ​ក្នុង​ភូមិ​យាយ​ស​ ​ឃុំ​ទន្លេ​បិទ​ ​ស្រុក​ត្បូង​ឃ្មុំ​។
មេ​ប៉ុស្ដិ៍​ទន្លេ​បិទ​ ​លោក​ ​ស៊ា​ង​ ​ហ៊ី​ ​បាន​ ​ឱ្យ​ដឹង​ថា​ ​ក្មេង​ប្រុស​រង​គ្រោះ​មាន​ឈ្មោះ​ ​ហ៊ាន​ ​សុ​វ​ណ្ណា​រ៉ា​ ​អាយុ​៥ឆ្នាំ​ ​រស់​នៅ​កន្លែង​ ​កើត​ហេតុ​ ​មាន​ម្ដាយ​ឈ្មោះ​ ​យ​ន​ ​ច​ន្នា​ អាយុ​ ​៣០ឆ្នាំ​ ​នៅ​ថ្ងៃ​កើត​ហេតុ​គាត់​មិន​បាន​នៅ​ ​ផ្ទះ​ទេ​ ​រវល់​ស៊ី​ឈ្នួល​ធ្វើ​ចម្ការ​នៅ​ខេ​ត្ដ​ ​រតន​គិរី​ ​ ​ដោយ​ទុក​កូន​នៅ​ជាមួយ​ជីដូន​ ​។
លោក​ប​ន្ដ​ថា​ ​ជន​បង្ក​មាន​ឈ្មោះ​ ​អឿ​ន​ ​សុខ​ឡុ​ង​ ​ភេទ​ប្រុស​ ​អាយុ​២៤ឆ្នាំ​ ​រស់​នៅ​ ​ភូមិ​ខ្លយ​ ​ឃុំ​មាន​ ​ស្រុក​ព្រៃឈរ​ ​។ ជន​បង្ក​ ​បើក​រថ​យ​ន្ដ​ម៉ា​ក​សាំ​យ៉ុ​ង​ ​ពណ៌​លឿង​ ​ពាក់​ ​ស្លាក​លេខ​ភ្នំពេញ​ ​2X-3064 ។ មុន​ពេល​ ​កើត​ហេតុ​ ​រថ​យ​ន្ដ​បង្ក​បើក​ក្នុង​ទិស​ដៅ​ ​ពី​កើត​ទៅ​លិច​ ​ក្នុង​ល្បឿន​លឿន​ ​លុះ​មក​ ​ដល់​ចំណុច​កើត​ហេតុ​បាន​រេ​ចង្កូត​កៀរ​ ​ជន​រង​គ្រោះ​ដួល​លើ​ចិញ្ចើម​ផ្លូវ​ ​ហើយ​ក៏​ ​កិន​បន្ថែម​ទៀត​បណ្ដាល​ឱ្យ​បែក​ក្បាល​ ​ធ្លាយ​ខួរ​ស្លាប់​ភ្លា​មៗ​នៅ​កន្លែង​កើត​ ​ហេតុ​ ​ហើយ​រថ​យ​ន្ដ​មិន​បាន​ឈប់​ទេ​ ​ដោយ​ព្យាយាម​បើក​រត់​គេច​ ​។
លោក​ប​ន្ដ​ទៀត​ថា​ ​ពេល​នោះ​លោក​ ​នៅ​ជិត​កន្លែង​កើត​ហេតុ​ ​បន្ទាប់​ពី​ឃើញ​ ​ហេតុ​ការណ៍​ក៏​បាន​ដេញ​តាម​ស្ទាក់​ចាប់​ ​និង​ទាក់ទង​ទៅ​នគរបាល​គោល​ដៅ​ស្ពាន​ ​ដើម្បី​ស្ទាក់​រថ​យ​ន្ដ​ខាង​លើ​ ​ពេល​ចាប់​បាន​ ​អ្នក​បើក​បរ​ព្យាយាម​ប្រកែក​ដោះសា​ថា​ ​គេ​មិន​មែន​ជា​អ្នក​បើក​បរ​ទេ​ ​គេ​គឺ​ជា​ព្រូ​ ​រថ​យ​ន្ដ​ប៉ុណ្ណោះ​ ​ទន្ទឹម​នឹង​មាន​សាក្សី​ជា​ ​ច្រើន​បាន​ឃើញ​ ​និង​ស្វាគមន៍​ម្នាក់​មួយ​ ​ដៃ​មួយ​ជើង​ទៅ​ហើយ​នោះ​ ​បន្ទាប់​មក​ក៏​ ​បាន​បញ្ជូន​ទាំង​រថ​យ​ន្ដ​និង​ជន​បង្ក​ទៅ​ ​អធិការ​ដ្ឋា​ន​នគរបាល​ដើម្បី​ចាត់​ការ​ប​ន្ដ​។
​ ​ចំណែក​អាណា​ព្យាបាល​ ​ក៏​ដូច​ជា​អ្នក​ ​ដែល​បាន​ឃើញ​ ​និង​ដឹង​ហេតុ​ការណ៍​នេះ​ ​បាន​សំណូម​ពរ​ធ្វើ​យ៉ាង​ណា​ ​សមត្ថ​កិច្ច​ ​ជំនាញ​កុំ​ឱ្យ​អ្នក​បើក​បរ​រថ​យ​ន្ដ​ក្លាយ​ជា​ ​ព្រូ​រថ​យ​ន្ដ​ឱ្យ​សោះ​ ៕
___________________
ប្រភពពីនគរវត្ត


Read more: http://www.cambodiapage.info/?p=16712#ixzz2fyB0FHMJ