ស្រឡាញ់នាងទិញ ទូរស័ព្ទឱ្យពេលនាង លក់ប្ដឹងពីបទឆបោក
ខេត្ដតាកែវ ៖ នារីម្នាក់បានចោទប្រកាន់ទៅលើមន្ដ្រីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកបាទីថាបានបង្ខិតបង្ខំ ឱ្យនាងធ្វើកិច្ចសន្យាដើម្បីសងប្រាក់ទៅ ដើមបណ្ដឹងម្នាក់ដែលប្ដឹងថា នាងឆបោកយកទូរស័ព្ទដៃមួយគ្រឿងដែលគេបានឱ្យជាកាដូ ។
នារី ព្រឿង ស្រីលន់ អាយុ២២ឆ្នាំ រៀន ថ្នាក់ទី១០នៅវិទ្យាល័យប៊ុន រ៉ានី ហ៊ុន សែន បាទី មានទីលំនៅភូមិត្រញំងលាវ ឃុំចំបក់ ស្រុកបាទីបានឱ្យដឹងថា កាលពី ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៣ នាងនៅក្នុង ផ្ទះស្រាប់តែមានមនុស្ស២នាក់ជិះម៉ូតូ ២គ្រឿង ស្លៀកពាក់ស៊ីវិលហើយអះអាង ថា ជាសមត្ថកិច្ចនគរបាលស្រុកបាទីបាន មកប្រាប់នាងទៅកាន់អធិការស្រុកដើម្បី ដោះស្រាយបណ្ដឹងពាក់ព័ន្ធរឿងទូរស័ព្ទ ។
នារី ព្រឿង ស្រីលន់ បានឱ្យដឹងទៀត ថា ការដែលអ្នកទាំង២មកហៅឱ្យទៅ អធិការដ្ឋានស្រុកបែបនេះនាងស្រឡាំង កាំងយ៉ាងខ្លាំង ព្រោះមិនដឹងរឿងអ្វី ហើយ ខណៈនោះនាងក៏ជិះម៉ូតូទៅជាមួយពួកគេ។ លុះទៅដល់អធិការដ្ឋាននគរបាលស្រុក បាទីក៏មានមន្ដ្រីនគរបាលហៅនាងចូល ទៅសាកសួរ ដោយមន្ដ្រីនគរបាលរូប នោះបានប្រាប់នាងថាមានគេប្ដឹងនាង រឿងឆបោកទូរស័ព្ទមួយគ្រឿងម៉ាកអាយ ហ្វូន៥ ដោយនៅក្នុងពាក្យបណ្ដឹង ដើម បណ្ដឹងបានទាមទារឱ្យនាងសងប្រាក់ ១.២០០ដុល្លារ ទើបអាចបញ្ចប់រឿងនេះ បាន ។
នារីព្រឿង ស្រីលន់ បន្ដឱ្យដឹងទៀតថា អ្នកដែលប្ដឹងនាងនោះឈ្មោះ ឃិន លីញៀន ហៅប៉ាវ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅ ម្ដុំផ្សារសំរោងយោង ស្ថិតក្នុងឃុំត្រញំង សាប ស្រុកបាទី ខេត្ដតាកែវ ។ ស្រីលន់ បញ្ជាក់ថា នៅពេលសមត្ថកិច្ចសាកសួរ ដំណើររឿងនេះនាងឆ្លើយថា នាងមិន បានឆបោកទូរស័ព្ទអ្នកណានោះទេ តែ កាលពីជាង១ខែមុនយុវជនឈ្មោះ ឃិន លីញៀន ហៅប៉ាវ បានវេចខ្ចប់ទូរស័ព្ទ ដៃមួយគ្រឿងយកមកប្រគល់ឱ្យនាងថាជាកាដូសម្រាប់រូបនាង ។
បើទោះជា នាងនិយាយប្រាប់នគរ បាលបែបនេះក៏ដោយសមត្ថកិច្ចនគរ បាលស្រុកបាទីនៅតែបង្ខំនាងឱ្យសង លុយ១.២០០ដុល្លារទៅដើមបណ្ដឹងដែរ។ បើទោះនាងថា អត់មានលុយក៏ដោយ សមត្ថកិច្ចបានគំរាមដាក់ខ្នោះ និងយក ដំបងមកឆក់រួចបន្ដឃុំខ្លួននាងបញ្ជូនទៅស្នងការដ្ឋានទៀតបើមិនសងប្រាក់ទៅ ដើមបណ្ដឹងទេនោះ ។
នារីស្រីលន់បន្ដថា សមត្ថកិច្ចនគរ បាលបានសាកសួរនាងតាំងពីម៉ោង១២ ថ្ងៃត្រង់ រហូតដល់ម៉ោង៨និង៣០នាទី យប់ ហើយនៅតែបង្ខំឱ្យនាងសងលុយ ដដែលជាដដែលទៅដើមបណ្ដឹង និងបង្ខំ ឱ្យនាងធ្វើកិច្ចសន្យាទើបដោះលែងឱ្យទៅ ផ្ទះវិញ ។ ដោយការបង្ខិតបង្ខំពីសមត្ថ កិច្ច និងខ្លាចត្រូវគេឃុំខ្លួននាងក៏យល់ព្រម ធ្វើកិច្ចសន្យាសងប្រាក់ទៅដើមបណ្ដឹង ចំនួន៩០០ដុល្លារ ហើយការសងប្រាក់ នឹងធ្វើឡើងនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ ២០១៣ វេលាម៉ោង៩ព្រឹក ។ ប៉ុន្ដែកិច្ច សន្យាដែលនាងធ្វើជាមួយសមត្ថកិច្ច នោះគ្រាន់តែធ្វើដើម្បីឱ្យរួចពីការគំរាម ឃុំខ្លួនប៉ុណ្ណោះ ព្រោះបើនាងមិនធ្វើកិច្ច សន្យាតាមការចង់បានពីសមត្ថកិច្ចទេ នោះ ប្រាកដជាសមត្ថកិច្ចឃុំខ្លួននៅយប់ នោះជាមិនខាន ។ នារីស្រីលន់បានបន្ដថា នាងពុំមានលុយឯណាសម្រាប់យក ទៅសងតាមកិច្ចសន្យារបស់សមត្ថកិច្ច ក្រោមការបង្ខិតបង្ខំយ៉ាងអយុត្ដិធម៌ នោះទេ ព្រោះមិនបានឆបោកទូរស័ព្ទ អ្នកណាឡើយ ។
ទាក់ទិននឹងករណីស្រពេចស្រពិលខាង លើនេះអ្នកយកព័ត៌មាននគរវត្ដមិនអាច ទាក់ទងសុំការពន្យល់ពីដើមបណ្ដឹងឈ្មោះ ឃិន លីញៀន ហៅប៉ាវ បានទេ ។
ទោះជាយ៉ាងនេះក្ដីតាមប្រភពបានឱ្យ ដឹងថា ម្ដាយឃិន លីញៀន និងម្ដាយនារី ស្រីលន់ជាមនុស្សស្គាល់គ្នា ហើយដើម បណ្ដឹងឈ្មោះ ឃិន លីញៀន បានលួច ស្រឡាញ់នារី ព្រឿង ស្រីលន់ និងធ្លាប់ បានទំនាក់ទំនងតាមទូរស័ព្ទ និងហ្វេស ប៊ុកជាមួយគ្នា ។ ទំនាក់ទំនងនេះនារី ព្រឿង ស្រីលន់ បានយកទូរស័ព្ទបងប្អូន មកលេងប៉ុណ្ណោះសម្រាប់រូបនាងមិន មានទូរស័ព្ទនោះទេ ។ ឃើញដូច្នេះឈ្មោះ ឃិន លីញៀន ដោយមានចិត្ដស្រឡាញ់ នាងផងនោះក៏ទិញទូរស័ព្ទជូនជាកាដូ ងាយស្រួលទំនាក់ទំនង និងលេងហ្វេស ប៊ុកជាមួយគ្នា ។
ប្រភពបានបន្ដថា ក្រោយពីនាងព្រឿង ស្រីលន់ ទទួលបានទូរស័ព្ទហើយនោះ ទំនងជានាងខ្វះប្រាក់ក៏យកទៅលក់បាន តម្លៃ៣០០ដុល្លារ ទើបធ្វើឱ្យម្ចាស់ទូរស័ព្ទ ឃិន លីញៀន ខឹងថានាងក្បត់មនោ សញ្ចេតនាទើបដាក់ប្ដឹងទារលុយបែប នេះទៅ ។
ជុំវិញរឿនេះដែរលោក ឃុត ឡូ អធិ ការរងទទួលបន្ទុកព្រហ្មទណ្ឌស្រុកបាទី បានឱ្យដឹងថា លោកមិនបានក្ដាប់រឿង នេះជុំទេ ព្រោះប្រធានផ្នែកព្រហ្មទណ្ឌ របស់លោកជាអ្នកសាកសួរទៅលើនារី ព្រឿង ស្រីលន់ ។
លោក ង៉ាន់ សារី អធិការស្រុកបាទី បានឱ្យដឹងដែរថា រឿងនេះភាគីទាំងសង ខាងបានព្រមព្រៀងគ្នារួចហើយ តែលោក មិនដឹងថានារីដែលត្រូវគេប្ដឹងជាប់ចោទ ពីបទអ្វីទេ?
សម្រាប់លោក មាស សុភ័ក្រ ព្រះ រាជអាជ្ញាអមសាលាដំបូងខេត្ដតាកែវ មានប្រសាសន៍ថា ការដែលនគរបាល ឃាត់ខ្លួននារីខាងលើគឺមិនបានឆ្លងកាត់ លោកទេ ។ រីឯកការប្ដឹងចោទនារីពីបទ ឆបោកក៏មិនត្រឹមត្រូវដែរ ហើយការ ដែលសមត្ថកិច្ចឱ្យនាងសន្យាសងលុយ ដែលធ្វើឡើងដោយកិច្ចសន្យាបង្ខំនោះ នារីព្រឿង ស្រីលន់ អាចទៅដាក់ពាក្យ បណ្ដឹងនៅសាលាដំបូងខេត្ដដើម្បីរំលាយ កិច្ចសន្យានេះបាន ៕
______________________
ប្រភពពីនគរវត្ត