ស្លាប់១​ របួសធ្ងន់១​ ដោយរថយន្ត​បុកម៉ូតូ នៅ​ស្រុកកំពង់​ត្រាច

9/09/2013 0 Comments A+ a-

បុរសម្នាក់បានស្លាប់ក្រោយ ពេលបញ្ជូនមកមន្ទីរពេទ្យ និង ម្នាក់ទៀតរងរបួសធ្ងន់ ដោយសាររថយន្តកូរ៉េចំណុះ១,៥តោន បើកបុកពេញទំហឹងខណៈជនរងគ្រោះ ជិះម៉ូតូសង់កូរ៉េឌុបគ្នាក្នុងទិសដៅបញ្រ្ចាស ។
ហេតុការណ៏នេះ បានកើតឡើងកាលពីម៉ោង ៩និង១០នាទីយប់ថ្ងៃទី០៧ កញ្ញា ២០១៣ នៅលើកំណាត់ផ្លូវជាតិលេខ៣៣ ក្នុងភូមិដើមចារ ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត ។ តាមសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូឌុបគ្នា ពីកើតទៅលិច លុះមកដល់ចំណុចផ្លូវកោង ស្រាប់តែរថយន្តកូរ៉េចំណុះ១,៥តោន ដែលបើកក្នុងទិសដៅពីលិចមកកើត បានបុកចំពីមុខពេញទំហឹង បណ្តាលឲ្យជនរងគ្រោះម្នាក់ស្លាប់ ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ និង ម្នាក់ទៀតរងរបួសធ្ងន់ ។
ជនរងគ្រោះដែលស្លាប់( អ្នកជិះខាងក្រោយ) ឈ្មោះ ទ្រី រី អាយុ៣៦ឆ្នាំ មានទីលំនៅក្នុងភូមិអង្រ្កង ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច និងអ្នករបួសធ្ងន់ឈ្មោះ កែវ អឿន អាយុ៤០ឆ្នាំ រស់នៅភូមិចំការចេក ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ។ រថយន្តនិងម៉ូតូ ត្រូវសមត្ថកិច្ចបញ្ជូនទៅស្នងការនគរបាលខេត្ត ដើម្បីរង់ចំាដោះស្រាយតាមផ្លូវច្បាប់ ។ ចំណែកអ្នកស្លាប់ ត្រូវបានប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព