កញ្ញា​ដូនជី​ ក្នុង​ក្រុម​យុវជន​ ឈានមុខ​ដែល​ គេ​ជេរ​ច្រើន​ពេញ ​Facebook ​ចេញ​មុខ​ប្រកាស​ សារភាព​កំហុស​ ខុសឆ្គង​ពី​ អតីតកាល​​ (​មាន​វី​ដេ​អូ​)

9/09/2013 0 Comments A+ a-

​កញ្ញា​អ្នកលេង​Facebook​ម្នាក់​ដែល​ឋិត​ក្នុង​ក្រុម​យុវជន​ឈានមុខ​ និង​ដែល​គេ​ស្គាល់​ថា​ជា​អ្នក​ដើរតួ​ធ្វើ​ជា​ដូនជី​សូត្រធម៌​ក្នុង​Facebook​ ហើយ​ត្រូវ​បាន​គេ​រិះគន់​និង​ជេរ​ពេញ​Facebook​នោះ​ បាន​Post​នូវ​វី​ដេ​អូ​ឃ្លី​ប​ (Video​ Clip)​របស់​ខ្លួន​មួយ​ ចេញ​មុខ​មក​សារភាព​កំហុសឆ្គង​ដែល​ខ្លួន​ធ្លាប់​បាន​ធ្វើ​កន្លង​មក​ និង​សុំ​ទោស​នូវ​កំហុសឆ្គង​ទាំង​អស់នោះ​ ។​
​ក្នុង​ដំណាក់កាល​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥​កន្លង​មក​ កញ្ញា​ដូនជី​Facebook​ម្នាក់​នេះ​ តែង​បាន​ទទួល​រង​ការ​រិះគន់​និង​ជេរប្រទេច​យ៉ាង​ចាស់ដៃ​ពី​ប្រិ​យ​មិត្ត​Facebook​ ដោយសារ​តែ​ការ​Post​នូវ​អ្វី​ដែល​មិន​ពិត​ មិន​សមរម្យ​ និង​បម្រើ​ឲ្យ​ផលប្រយោជន៍​បុគ្គល​ខ្លួនឯង​ ។​ អ្នកលេង​Facebook​បាន​ចាត់​ទុក​ និង​រចនា​រូប​នាង​ដូនជី​Facebook​នេះ​ជា​បិសាច​ជញ្ជក់​ឈាម​ បន្ទាប់​ពី​សម្មាធិ​ទន្ទេញធម៌​រួច​មក​ ។​
​ឥឡូវ​ ស្រាប់តែ​មានរឿង​ភ្ញាក់ផ្អើល​ និង​គូរ​ឲ្យ​ចាប់អារម្មណ៍​ គឺ​កាលពី​វេលា​ល្ងាច​នា​ថ្ងៃអាទិត្យ​ម្សិលមិញ​ កញ្ញា​ដូនជី​ Facebook​ បាន​Post​នូវ​ Video​ Clip​ ខ្លី​មួយ​ចេញ​មុខ​មក​សារភាព​កំហុស​ និង​សុំ​ទោស​ចំពោះ​ប្រិ​យ​មិត្ត​Facebook​ នូវ​កំហុសឆ្គង​ដែល​នាង​ធ្លាប់​បាន​ធ្វើ​នា​ពេល​កន្លង​មក​ ហើយ​ប្រកាស​ថា​ នឹង​លែង​ប្រព្រឹត្ត​នូវ​អ្វី​ជា​កំហុស​ទៀត​ហើយៗ​សុំ​ឲ្យ​ប្រិ​យ​មិត្ត​ Facebook​ មេត្តា​ជួយ​គាំទ្រ​ Page​ របស់​នាង​ផង​ ។​ ​
ទោះ​យ៉ាងណា​ ប្រិ​យ​មិត្ត​អ្នកលេង​ Facebook​ ភាគច្រើន​បាន​បន្ត​រង់ចាំ​តាមដាន​មើល​ថា​ តើ​កញ្ញា​ដូនជី​ Facebook​ ក្នុង​ក្រុម​យុវជន​ឈានមុខ​ដែល​គេ​ជេរ​ច្រើន​ក្នុង​ Facebook​ ម្នាក់​នេះ​ប្រាកដជា​នឹង​កែ​លម្អ​ខ្លួន​ឲ្យ​ល្អ​ប្រសើរ​ឡើង​វិញ​ ដូច​ការ​ប្រកាស​សន្យា​អះអាង​ដែរ​ឬ​យ៉ាងណា​ ?​ ៕​

Source From : http://www.dtn7.com/