សុគន្ធ​ នីសា ​ធ្លាប់​មាន​ប្រវត្តិ​ចោទ​ ថាលួច​ទាក់ទង​ប្ដី​គេ​

9/29/2013 0 Comments A+ a-

ភ្នំពេញ ៖ ថ្មីៗនេះរំដួលក្រចេះ សុគន្ធ នីសា ត្រូវបានប្រភពមួយ ទម្លាយថា ធ្លាប់ជាក្មេងលក់បុកល្ហុង នៅខេត្តក្រចេះ តែព័ត៌មាននេះ មិនទាន់មានការ បកស្រាយពីនាង នៅឡើយទេ ។ ជាការពិតបន្ទាប់ពី ចែកចានចែកឆ្នាំង ជាមួយកវីអភ័ព្វស្នេហ៍ សុខ ជំនោរ រួចមក នាងក៏អស់ទំនាក់ទំនង ជាមួយសារព័ត៌មាន ព្រោះកាលពីនៅផ្អែមល្ហែម ជាមួយមួយគ្នា លោក សុខ ជំនោរ បានដើរតួនាទី ជាអ្នកនាំពាក្យ ឲ្យ នីសា គ្រប់ពេលវេលា។ តែពេលនេះគ្មានអ្នកនាំពាក្យទេ ដូចនេះចង់ឲ្យនាង បកស្រាយរឿងអ្វីមួយ មិនមែនងាយស្រួលឡើយ ស្របពេល សុគន្ធ នីសា កំពុងមានព័ត៌មានស្នេហា ដ៏ក្ដៅគគុកទៀតផងនោះ ដូចនេះរឹតតែពិបាកទ្វេដង ។
ប្រភពកៀកកិតនឹង សុគន្ធ នីសា បាននិយាយប្រាប់ LookingTODAY ថា គួរឲ្យចង់សើចណាស់.. ព្រោះ សុគន្ធ នីសា អ្នកណាក៏ដឹងថា នាងធ្លាប់ជាក្មេងលក់បុកល្ហុង ព្រោះនាងធ្លាប់និយាយជាហូរហែ តាមកម្មវិធីសម្ភាសន៍ ក្នុងកញ្ចក់ទូរទស្សន៍នានា ។ បើចង់សរសេរគួរតែសរសេរ ឲ្យបានលំអិតជាងនេះបន្តិច ។ គេនៅចាំបានថា បន្ទាប់ពីឪពុកចែកឋានទៅ សុគន្ធ នីសា បានទៅធ្វើជាអ្នកផ្ដល់ព័ត៌មាន នៅសាលាអង់គ្លេសមួយ នៅខេត្តស្ទឹងត្រែង ដោយចិត្តស្រឡាញ់សិល្បៈ នាងក៏ឈប់ពីសាលានោះ រួចក៏ចូលច្រៀង នៅភោជនីយដ្ឋានមួយ។
តែពេលនោះ ភ័ព្វសំណាងរបស់ សុគន្ធ នីសា បែរត្រូវបានទទួលការមើលងាយ ពីសំណាក់ស្ដ្រីជាភរិយាម្ចាស់ហាង ដោយបានចោទនាងទាំងខុសទំនងថា បានលួចទាក់ទងជាមួយនឹងស្វាមីគាត់ ។ តាមពិត សុគន្ធ នីសា ជាមនុស្សស្អាតស្អំ មិនបានប្រព្រឹត្តអំពើថោកទាបបែបនោះទេ ដូចនេះនាង ក៏មិនអាចទ្រាំបាន ក៏ចាកចេញពីស្ទឹងត្រែងមកភ្នំពេញ ដោយមានលោក ខាំ ភូរិ ជាអ្នកជ្រោងចូលសិល្បៈ។
ក្រោយមក សុគន្ធ នីសា ក៏ស្គាល់លោក សុខ ជំនោរ ជាអ្នកនិពន្ធ និងដឹកនាំសម្ដែង ក៏បង្កើតជាចំណងស្នេហ៍ដ៏កម្សត់កម្រជាច្រើនឆ្នាំ តែចុងក្រោយសល់ពាក្យមួយ នាងបោះឲ្យលោក សុខ ជំនោរ ថា “និស្ស័យស្នេហ៍ទឹកនឹងប្រេង” ។ ទោះជាយ៉ាងណា សុគន្ធ និសា នៅតែចាត់ទុកជានារីម្នាក់ ដែលរឹងមាំខ្លាំង ព្រោះនាងហាក់ឆ្លងកាត់ព្យុះភ្លៀងជាច្រើន តែនាងនៅតែរឹងមាំ មិនចុះចាញ់ងាយៗឡើយ ។ បច្ចុប្បន្ន សុគន្ធ នីសា ក្លាយជាថៅកែហាងបីកន្លែង និងមានផ្ទះទំនើបមួយ រស់នៅយ៉ាងសុខស្រួល ។ ចំណែករឿងរ៉ាវស្នេហា វិញហាក់គ្មានស្រមោលទេ ទោះជានាងមានវ័យ៣២ឆ្នាំទៅហើយក្ដី ៕
v_0648 v_0649 v_0650
ប្រភព LookingToday