ស្រវឹង​ចូល​ផ្ទះ​ខឹង​ ប្រពន្ធ​និយាយ​ច្រំ​ដែល​ វាយ​និង​កាប់​មួយ​ពូថៅ​របួសធ្ងន់​

9/28/2013 0 Comments A+ a-

ខេត្ដបាត់ដំបង​ ៖​ បុរស​ម្នាក់​ជា​ កម្មករ​សំណង់​ត្រូវ​សមត្ថកិច្ច​នគរបាល​ ស្រុក​ឯក​ភ្នំ​ឃាត់ខ្លួន​ភ្លាមៗ​បន្ទាប់​ពី​ ស្រវឹងស្រា​មក​ដល់​ផ្ទះ​ស្រែក​ឡូឡា​ហើយ​ពេល​ប្រពន្ធ​ស្ដីបន្ទោស​ខ្លាច​ខ្មាស​អ្នក​ស្រុក​ ឯ​ប្ដី​ខឹង​និយាយ​ច្រំ​ដែល​ក៏​រករឿង​ វាយ​ប្រពន្ធ​ច​៤​ខ្នងពូថៅ​និង​កាប់​មួយ​ពូ​ ថៅ​ចំ​កណ្ដាល​ខ្នង​បណ្ដាល​ឱ្យ​របួសធ្ងន់​ បន្ទាប់​មក​ជន​រង​គ្រោះ​ឱប​បីកូន​តូច​រត់​ ចេញពីផ្ទះ​រក​អ្នកស្រុក​ជួយ​ ។​ រីឯ​បុរស​ សង្ស័យ​ត្រូវ​សមត្ថកិច្ច​នគរបាល​កា​រិ​យា​ ល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​បញ្ជូន​ទៅ​ កាន់​តុលាការ​នា​ពេល​ព្រឹក​ថ្ងៃ​ទី​២៧​ ខែ​ កញ្ញា​ ឆ្នាំ​២០១៣​ចាត់ការ​តាម​នីតិវិធី​ ។​
​ហេតុការណ៍​នេះ​កើតឡើង​កាលពី​ វេលា​ម៉ោ​៨​និង​៤០​នាទី​យប់​ថ្ងៃ​ទី​២៥​ ខែកញ្ញា​ ឆ្នាំ​២០១៣​ នៅ​ចំណុច​សំបុក​ ចាប​ស្ថិត​ក្នុង​ក្រុម​ទី​៨​ ភូមិ​ព្រែក​តា​ ច្រែង​ ឃុំ​ព្រែក​នរិន្ទ​ ស្រុក​ឯក​ភ្នំ​ ខេត​បាត់ដំបង​ ។​
​លោក​ សម​ សុ​ផុ​ន​ នាយ​រង​ផ្នែក​ ព្រហ្មទណ្ឌ​កម្រិត​ស្រាល​បានឱ្យ​ដឹង​ថា​ បុរស​សង្ស័យ​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​មានឈ្មោះ​ ញឹ​ម​ សុ​ខន​ អាយុ​២៨​ឆ្នាំ​ របរ​កម្មករ​សំណង់​ជា​ប្ដី​ជន​រង​គ្រោះ​ ។​ វត្ថុ​តាង​ដែល​ដកហូត​បាន​ពូថៅ​ដង​ឈើ​ចំនួន​១​ ។​ ចំណែក​ជន​រង​គ្រោះ​មាន​ ឈ្មោះ​ ជឹ​ម​ សុខ​ឡី​ ភេទ​ស្រី​ អាយុ​២៥​ឆ្នាំ​ ជា​ប្រពន្ធ​អ្នក​ទាំង​២​នាក់​មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ ។​
​ឈ្មោះ​ ជឹ​ម​ សុខ​ឡី​ ជន​រង​គ្រោះ​បាន​ ប្រាប់​សមត្ថកិច្ច​ថា​ម៉ោង​ប្រហែល​៨​យប់​ថ្ងៃ​ទី​២៥​ ខែកញ្ញា​ ឆ្នាំ​២០១៣​ ពេល​ ប្ដី​ត្រឡប់​ពី​ធ្វើ​សំណង់​វិញ​មាន​អាការ​ ស្រវឹងស្រា​ ។​ ពេល​ដល់​ផ្ទះ​ភ្លាម​ស្រែក​ ឡូឡា​ហើយ​នាង​បាន​ស្ដីបន្ទោស​កុំឱ្យ​ ឡូឡា​នាំ​ឱ្យ​ខ្មាស​អ្នកស្រុក​ ។​ ពេល​នោះ​ ប្ដី​ខឹង​ក៏​ទាញ​ពូថៅ​ដង​ឈើ​វាយ​ក្បាល​នាង​១​ខ្នងពូថៅ​ហើយ​គំរាម​មិន​ឱ្យ​ស្រែក​ ពេល​នោះ​នាង​ឈឺ​យំ​ហើយ​កូន​តូច​អាយុ​១​ឆ្នាំ​ក៏​គេ​យំ​ខ្លាំង​ដែរ​ ។​ ភ្លាម​នោះ​ប្ដី​ក៏​ វាយ​ក្បាល​ខ្លួន​ចំនួន​៣​ខ្នងពូថៅ​ទៀត​ ហើយ​សំឡុត​ឱ្យ​លួង​កូន​ឱ្យ​ឈប់​យំ​ដោយ​ កូន​មិន​បាត់​យំ​ប្ដី​ក៏​បាន​កាប់​នាង​ចំ​ កណ្ដាល​ខ្នង​១​ពូថៅ​ថែម​ទៀត​រួច​គាត់​ទៅ​មុជទឹក​បាត់​ ។​  ឆ្លៀត​ឱកាសល្អ​នាង​បាន​បី​ កូន​ទាំង​ឈឺចាប់​ស្ទើរ​រកកល​ដាច់ដង្ហើម​ចុះ​ពី​ផ្ទះ​បាន​ប៉ះ​នឹង​ពូថៅ​មុត​ចំ​ជង្គង់​ខាង​ ឆ្វេង​មួយ​កន្លែង​ទៀត​ហើយរ​ត់រក​អ្នក​ ស្រុក​ជួយ​តែ​ម្ដង​ ។​
​បុរស​សង្ស័យ​ឈ្មោះ​ ញឹ​ម​ សុ​ខន​ បាន​ សារភាព​ថា​ នៅ​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​២៥​ ខែកញ្ញា​ ឆ្នាំ​២០១៣​ ចប់​ការងារ​នៅ​ភូមិ​ សួរ​អី​ ឃុំ​ពាម​ឯក​ ស្រុក​ឯក​ភ្នំ​ គេ​បាន​ ទិញ​ស្រាស​២.៥​លី​ត្រ​ផឹក​ជុំ​មិត្ដ​ភ័ក្ដិ​ ។​ ពេល​ផឹក​រួច​ម៉ោង​៦​និង​៣០​នាទី​គេ​ក៏​ បែកផ្លូវ​គ្នា​ទៅ​ផ្ទះ​ ។​ ពេល​ទៅ​ដល់​ផ្ទះ​ ប្រពន្ធ​ស្ដីបន្ទោស​រករឿង​ហើយ​និយាយ​ ពាក្យ​ច្រំ​ដែល​ច្រើន​ដង​ពេក​គេ​ខឹង​បាន​ ទាញ​ពូថៅ​វាយ​ក្បាល​នាង​១​ខ្នងពូថៅ​ ហើយ​សំឡុត​មិន​ឱ្យ​ស្រែក​តែ​នាង​នៅ​តែ​ស្រែក​ក៏​យក​ពូថៅ​វាយ​ក្បាល​ថែម​២-៣​ ខ្នងពូថៅ​ទៀត​ ។​ បន្ទាប់​មក​ក៏​កាប់​នាង​ចំ​ ខ្នង​១​ពូថៅ​ទៀត​ទើប​នាង​បីកូន​ទៅ​ផ្ទះ​អ្នក​ ជិតខាង​បាត់​តែ​ម្ដង​ ។​
​លោក​សម​ សុ​ផុ​ន​ នាយ​រង​ផ្នែក​ព្រហ្ម​ ទណ្ឌ​កម្រិត​ស្រាល​បាន​បញ្ជាក់​ថា​ បុរស​ សង្ស័យ​ឈ្មោះ​ ញឹ​ម​ សុ​ខន​ និង​វត្ថុ​តាង​ ពូថៅ​ដង​ឈើ​១​ត្រូវ​សមត្ថកិច្ច​នគរបាល​ ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ កសាង​សំណុំរឿង​បញ្ជូន​ពី​បទ​ហិង្សា​មាន​ អាវុធ​ទៅ​កាន់​តុលាកា​នា​ពេល​ព្រឹក​ថ្ងៃ​ទី​២៧​ ខែកញ្ញា​ ឆ្នាំ​២០១៣​ ចាត់ការ​តាម​និ​តិ​វិធី​ ៕
___________________-
ប្រភពពីវត្តភ្នំ