រថយន្តហ៊ីណូបើកឡើង ភ្នំដាច់កាឡេថយក្រោយ បុករថយន្តមួយទៀត ស្លាប់១ របួសស្រាល១
ខេត្តឧត្តរមានជ័យ ៖ រថយន្តម៉ាកហ៊ីណូមួយគ្រឿងគ្មានស្លាកលេខខណៈពេលដែលបើកឡើងភ្នំដងរែកនោះ ស្រាប់តែដាច់កាឡេទៅមុខមិនរួច ក៏ថយក្រោយវិញបានទៅបុកជាមួយរថយន្តម៉ាកអ៊ីហ្ស៊ុយស៊ុយ ពាក់ស្លាកលេខរដ្ឋ១៧២០៥ ដែលកំពុងធ្វើដំណើរស្របទិសគ្នាយ៉ាងពេញទំហឹង បណ្តាលឱ្យមនុស្សម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសស្រាល ។
ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី២៧ កញ្ញា ២០១៣ ស្ថិតនៅចំណុចផ្លូវជាតិលេខ៦៧ជើងភ្នំដងរែក ក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ។
ប្រភពបានឱ្យដឹងថា អ្នកបើកបរបង្កឈ្មោះអុឹម វឿន អាយុ៤៧ឆ្នាំ ជាមន្ត្រីកសិកម្មខេត្តកំពង់ចាម ចំណែកជនរងគ្រោះដែលស្លាប់ឈ្មោះឆេង ណារ៉េត អាយុ៤៨ឆ្នាំ ជាអនុប្រធានកសិកម្មខេត្តកំពង់ចាម ។
រថយន្តទាំងពីរគ្រឿងត្រូវបានសមត្ថកិច្ចផ្នែកចរាចរណ៍យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអន្លង់វែង ដើម្បីរង់ចាំការដោះស្រាយ ៕
