ក្មេងស្រីអាយុ ៥ឆ្នាំដែលល្បីថាឆ្កែខាំនោះ តាមពិតជា ករណីរំលោភទេ

9/13/2013 0 Comments A+ a-

ដោយយោងទៅតាមប្រភពព៌តមាន The Time of India បានអោយដឹងថា ក្មេងស្រីអាយុ ៥ឆ្នាំ ដែលបានស្លាប់ កាលពីពេលថ្មីៗនេះ ក្នុងការសន្និដ្ឋានថា ត្រូវសត្វឆ្កែ ដែលមានពូជធំខាំ នោះតាមពិតជាករណី រំលោភ មិនមែនដោយសារឆ្កែខាំឡើយ។ តាមប្រភពព៌តមាន ដដែលបាន បន្តអោយដឹងទៀតថា សាកសព ក្មេងស្រីត្រូវបាន រកឃើញ នៅក្នុងតំបន់ VivekKhand ប្រទេស ឥណ្ឌា ហើយដោយ យោងតាម ការពិនិត្យ និងធ្វើកោសល្យវិច្ច័យ របស់ក្រុមអ្នក ជំនាញបាន កំនត់មុខសញ្ញា បានថា នាងត្រូវបានគេរំលោភ ជាច្រើនដង​យ៉ាង ព្រៃផ្សៃបំផុត។ តាមរយៈការត្រួយពិនិត្យ សាកសព ក្រុមអ្នកជំនាញបាន និយាយថា ស្នាមដែលមនុស្សគ្រប់គ្នា យល់ថាជាចង្កូម ឆ្កែនោះ វាមិនមែនជាការពិតនោះទេ ប៉ុន្តែ វាជាស្នាមមុខរបួស ដែលត្រូវកូនកាំបិតចុងស្រួច ចាក់ទោលើជនរងគ្រោះ៕
khmer-note