វាយប្រពន្ធបែកចិញ្ចើម ព្រោះមិនព្រមកែ ខ្លួនពីរបររកស៊ីផ្លូវភេទ
ខេត្តបាត់ដំបង ៖ បុរសម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីវាយស្ត្រីម្នាក់ដែលអះអាងថា ជាភរិយាហេងស៊យ បែកចិញ្ចើមម្ខាង កាលពីវេលាម៉ោង១០ និង៣០នាទីយប់ថ្ងៃទី២ កញ្ញា ២០១៣ ស្ថិតក្នុងភូមិព្រែកព្រអស្តេច ក្រុងបាត់ដំបង ដោយសារតែនារីម្នាក់នេះ មិនព្រមកែប្រែមុខរបរ រកស៊ីផ្លូវភេទតាមទីសាធារណៈ ។
បុរសរូបនេះឈ្មោះសំណាង វិចិត្រ អាយុ៣៨ឆ្នាំ ជាកម្មករសំណង់ រីឯនារីរងគ្រោះឈ្មោះគារ រស្មី អាយុ២៩ឆ្នាំ ស្នាក់នៅនិងមុខរបរមិនពិតប្រាកដ ។ សមត្ថកិច្ចនិយាយថា បុរសនេះបានប្រើកណ្តាប់ដៃវាយទៅលើស្ត្រីរងគ្រោះបែកចិញ្ចើម ខាងស្តាំដោយសារខឹងនឹងនាង ដែលមិនព្រមកែខ្លួនពីរបរលក់ខ្លួនតាមទីសាធារណៈ ក្រោយពីបានគ្នាជាប្តីប្រពន្ធបណ្តោះអាសន្នហើយនោះ ។
ផ្តល់សិទ្ធដោយ កោះសន្តិភាព