ឡើងហៅក្មួយ លើផ្ទះថ្ម៥ជាន់ត្រូវ ជនសង្ស័យប្រើ ប្រាស់គ្រឿងញៀន ៣នាក់ប៉ងរំលោភ សេពសន្ថវៈ
ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យប្រើប្រាស់គ្រឿងញៀន៣នាក់ ក្នុងនោះ២នាក់ត្រូវប្រជាពលរដ្ឋចាប់ប្រគល់ឱ្យសមត្ថកិច្ច បន្ទាប់ពីពួកគេធ្វើសកម្មភាពចាប់ស្ត្រីម្នាក់សម្រាតសំពត់ប៉ុនប៉ងរំលោភសេពសន្ថវៈ ខណៈឡើងទៅរកក្មួយនៅខាងលើផ្ទះថ្ម៥ជាន់ដែលមិនសូវមានមនុស្សរស់នៅ ដែលហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ថ្ងៃទី៩ កញ្ញា ២០១៣ ស្ថិតក្នុងភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ។
ជនសង្ស័យទាំង២នាក់ ម្នាក់ឈ្មោះសុខ ប្រាក់ ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិកើតហេតុ និងម្នាក់ទៀតឈ្មោះផុន សុភាស់ ភេទប្រុស អាយុ១៦ឆ្នាំ ស្នាក់នៅភូមិទី៤ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ចំណែកស្ត្រីរងគ្រោះ អាយុ២៥ឆ្នាំ មានប្តី និងកូនម្នាក់ ៕