ប្រជាពលរដ្ឋ ចាប់ចោរសកម្ម ខាងបាញ់មាន់ទា យកទៅក្លែមស្រា
ជនសង្ស័យឈ្មោះនួន វណ្ណី ហៅតឹក អាយុ២៤ឆ្នាំ រស់នៅភូមិព្រៃផ្តៅខាងត្បូង ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ចំណែកម្ចាស់ទាឈ្មោះតឿ លីម៉ា ភេទស្រី អាយុ៤២ឆ្នាំ រស់នៅភូមិ-ឃុំខាងលើ។
តាមប្រភពបានឱ្យដឹងថា មុនពេលកើតហេតុជនសង្ស័យបានលបក្បែររបងផ្ទះស្ត្រីឈ្មោះតឿ លីម៉ា រួចបានយកកាំភ្លើងដែលខ្លួនច្នៃទុកបាញ់សត្វមកបាញ់ទាកាឡាប៉ាងាប់២ក្បាល ខណៈនោះម្ចាស់ឃើញទាន់ក៏ស្រែកឆោឡោឡើងផ្អើលដល់ប្រជាពលរដ្ឋរស់នៅក្បែរនោះនាំគ្នាដេញព័ទ្ធចាប់បានបមុ្រងនឹងនាំគ្នាវាយ ស្រាប់តែប៉ូលិសប៉ុស្តិ៍ទៅដល់ក៏នាំជនសង្ស័យទៅកាន់ស្នងការដ្ឋានប៉ូលិសស្រុក តែពេលនាំទៅ ប្រជាពលរដ្ឋមានការមិនទុក្ខចិត្តខ្លាចប៉ូលិសលែងជនសង្ស័យវិញក៏នាំគ្នាទៅតាមដែរទើបអស់ចិត្ត។
បច្ចុប្បន្នប៉ូលិសកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវដើម្បីចាត់ការតាមផ្លូវច្បាប់៕ប្រភព កោះសន្តិភាព!!