វិធីថ្មីដើម្បី បង្អន់ល្បឿនរថយន្ដ ពេលមកដល់ បរិវេណសាលារៀន
មានសាលារៀនមួយ បានប្រើនូវវិធីសាស្ដ្រថ្មីមួយ ដើម្បីឲ្យរថយន្ដទាំងឡាយ បន្ថយល្បឿននៅពេលដែលមកដល់ជិតសាលារៀន ដោយបានដាក់នូវ រូបក្មេងថ្មតូចៗ នៅលើផ្លូវ។
មានរូបកូនក្មេងតូចៗជាច្រើន នៅតាមផ្លូវជិតសាលាបឋមមួយ នៃទីក្រុង Leicester ប្រទេសអង់គ្លេស។ គោលបំណងនៃការដាក់ រូបទាំងនោះ គឺចង់ឲ្យរថយន្ដបើកបរក្នុងល្បឿនទាប ដើម្បីរក្សាសុវត្ថិភាពសិស្សតូចតូច ពេលដែលចេញពីសាលារៀន។
ផ្ទុយទៅវិញ រូបភាពទាំងនោះ បែរជាធ្វើឲ្យមនុស្សមួយចំនួនខ្លាចទៅវិញ ព្រោះមុខរបស់វាអាក្រក់មើល ប្រើប្រាស់ថវិកាតិច។ មានសិស្សខ្លះ ស្រែកយំព្រោះតែរូបសំណាក់ទាំងនោះ។ រូបសំណាក់និមួយៗមានតម្លៃ ៥៥៨ដុល្លារ ថវិកាសរុបប្រហែល ៣៦៦,៨៨៤។ រូបនិមួយៗ បានដាក់មុខបែរទៅផ្លូវ ដែលអាចឲ្យរថយន្ដបើកបរក្នុងល្បឿន ៣២គីឡូម៉ែត្រក្នុង១ម៉ោង។
តើប្រិយមិត្តយល់យ៉ាងណាចំពោះ វិធីថ្មីមួយនេះ?
ខ្មែរឡូត
