ខឹង​ដៃគូ​និយាយ​រឿង​ ជំពាក់​ប្រាក់​នៅ​កន្លែង​ ផឹកស៊ី​កាប់​របួសធ្ងន់​

9/21/2013 0 Comments A+ a-

ខេត្ដបាត់ដំបង​ ៖​ បុរស​ម្នាក់​បាន​ឈ្លោះ​វាយតប់​គ្នា​ ព្រោះ​និយាយ​រឿង​ជំពាក់​ប្រាក់​ក្នុង​វង់​ស៊ីផឹក​ស៊ី​ក​ស្ទុះ​ចូល​ក្នុង​ ផ្ទះ​យក​កាំបិត​កាប់​ដៃគូ​តាម​ផ្លូវ​បណ្ដាល​ ឱ្យ​រង​របួសធ្ងន់​ ហើយ​ជន​រង​គ្រោះ​ត្រូវ​ អ្នក​ភូមិ​ដឹក​ទៅ​កាន់​មន្ទីរពេទ្យ​ ។​ ចំណែក​ ជនសង្ស័យ​ប្រជាពលរដ្ឋ​ចាប់​ប្រគល់​ឱ្យ​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ស្នង​ ការដ្ឋាន​គ​របាល​ខេត្ដ​នៅ​ព្រឹក​ថ្ងៃ​ទី​២០​ខែ​ កញ្ញា​ ឆ្នាំ​២០១៣​ ដើម្បី​ចាត់ការ​តាម​ ច្បាប់​ ។​
​ហេតុការណ៍​កាប់​ចាក់​គ្នា​នេះ​កើតឡើង​ កាលពី​យប់​ថ្ងៃ​ទី​១៨​ខែកញ្ញា​ឆ្នាំ​២០១៣​ នៅ​ចំណុច​ភូមិ​តា​ខោ​ ឃុំ​ព្រះ​ផុស​ ស្រុក​ គាស់​ក្រឡ​ ខេត្ដបាត់ដំបង​ ។​
​លោក​ស៊ិ​ន​ ថឹ​ក​ អធិការ​ង​ស្រុក​គាស់​ ក្រឡ​បានឱ្យ​ដឹង​ថា​ បុរស​រង​គ្រោះ​ឈ្មោះ​ សង​សល់​ អាយុ​៣៣​ ឆ្នាំ​រង​របួស​ជា​ ច្រើន​កាំបិត​កំពុង​សម្រាក​ព្យាបាល​នៅ​ មន្ទីរពេទ្យ​បង្អែក​ស្រុក​មោងឫស្សី​។​ ចំណែក​បុរស​ដៃដល់​ឈ្មោះ​ ជា​ ម៉​ន​ អាយុ​២៨​ឆ្នាំ​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ជាមួយ​គ្នា​ ។​
​សាក្សី​ដែល​ចូលរួម​ផឹកស៊ី​ជាមួយ​គ្នា​បាន​ប្រាប់​សមត្ថកិច្ច​ថា​ មុន​ពេល​កើត​ ហេតុ​ពួក​គេ​មាន​គ្នា​៤​នាក់​នាំ​គ្នា​ផឹក​ ស្រា​ថ្នា​ពី​តូប​មួយ​ទៅ​តូប​មួយ​នៅ​ក្នុងភូមិ​ តាំងពី​ក្បាល​ល្ងាច​ដល់​ម៉ោងជាង​៨​យប់​ ថ្ងៃ​ទី​១៨​ខែកញ្ញា​ ឆ្នាំ​២០១៣​ដោយ​ម្នាក់ៗ​ ស្រវឹង​ដាប​ ។​ ពេល​នោះ​ឈ្មោះ​សង​ សល់​ (​ជន​រង​គ្រោះ​)​បាន​និយាយ​ពី​រឿង​ឈ្មោះ​ ជា​ ម៉​ន​ជន​ដៃដល់​ជំពាក់​ប្រាក់​មិន​ព្រម​ សងកា​ដែល​និយាយ​បែប​នេះ​បណ្ដាល​ឱ្យ​កើតរឿង​ឈ្លោះប្រកែក​គ្នា​យ៉ាង​តឹងសរសៃក​ ហើយ​ឈាន​ដល់​ការ​វាយតប់​គ្នា​ទៀត​ផង​ ប៉ុន្ដែ​ត្រូវ​បាន​មិត្ដភក្ដិ​គេ​ឃាត់​បំបែកចេញ​ ពី​គ្នា​ ។​ បន្ទាប់​មក​ជន​រង​គ្រោះ​ដើរទៅ​ជិត​ ដល់​ផ្ទះ​របស់​គេ​ហើយ​នោះ​ ស្រាប់តែ​ ជនសង្ស័យ​បាន​ស្ទុះ​ទៅ​យក​កាំបិត​ខ្វែវ​ ចេញពីផ្ទះ​កាប់​ទៅ​លើ​ជន​រង​គ្រោះជា​ ច្រើន​កាំបិត​បណ្ដាល​ឱ្យ​របួសធ្ងន់​តែ​ម្ដង​។​ ជន​រង​គ្រោះ​ត្រូវ​ក្រុម​គ្រួសារ​និង​អ្នក​ ភូមិ​ដឹក​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​ ខណៈ​ ជន​ដៃដល់​ត្រូវ​អ្នក​ភូមិ​ចាប់​ប្រគល់​ឱ្យ​ សមត្ថកិច្ច​ចាត់ការ​តាម​ច្បាប់​ ។​
​ជនសង្ស័យ​ឈ្មោះ​ជា​ ម៉​ន​បាន​ឆ្លើយ​ ថា​ គេ​ព្រោះតែ​ខឹង​ជន​រង​គ្រោះ​ឈ្មោះ​ សង​សល់​និយាយ​ដើមរឿង​ជំពាក់​ប្រាក់​ នៅ​ចំពោះ​មុខ​មិត្ដភក្ដិ​កំពុង​ផឹកស៊ី​និង​ធ្វើ​ឱ្យ​ខ្មាស​គេ​ផង​និង​ស្រវឹងស្រា​ខ្លាំង​ផង​ ទប់​កំហឹង​មិន​បាន​ផង​គេ​ក៏​យក​កាំបិត​កាប់​ ជន​រង​គ្រោះ​តែ​ម្ដង​ទៅ​ ។​
​លោក​ស៊ិ​ន​ ថឹ​ក​ អធិការ​ង​ស្រុក​គាស់​ ក្រឡ​បាន​បញ្ជាក់​ថា​ បុរស​សង្ស័យ​ឈ្មោះ​ ជា​ ម៉​ន​ នគរបាល​ស្រុក​គាស់​ក្រឡ​បាន​ កសាង​សំណុំរឿង​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​នៅ​ព្រឹក​ថ្ងៃ​ទី​២០​ខែកញ្ញា​ ឆ្នាំ​២០១៣​ដើម្បី​ចាត់ការ​តាម​ច្បាប​ ៕
_______________________
ប្រភពពីនគរវត្ត