ឪពុកតិរិច្ឆាន ចាប់រំលោភកូនស្រីបង្កើត អាយុ ១៤ឆ្នាំ ជាច្រើនលើកច្រើនសារ

9/20/2013 0 Comments A+ a-

បុរសម្នាក់ ត្រូវបានកាត់ទោសជាប់គុក ១២ឆ្នាំ បន្ទាប់ពីចាប់រំលោភកូនស្រីរបស់ខ្លួន ដែលមានអាយុ ១៤ឆ្នាំ នៅ ហ៊ូហត ក្នុងអ៊ីណើម៉ុងហ្គូលី ដែលជាតំបន់មួយ ដែលគ្រប់គ្រងរបស់ប្រទេសចិន ស្ថិតនៅភាគខាងជើង តាមសារព័ត៌មានរបស់សៀងហៃ។
ជាមួយគ្នានេះ បានឲ្យដឹងថា បុរសនេះមានឈ្មោះថា ហ្គូ បានសារភាពប្រាប់ប៉ូលីសថា ខ្លួនពិតជាចាប់រំលោភកូនស្រីពិតប្រាកដមែន ក្នុងអំឡុងពេលពិធីបុណ្យភ្ជុំ (សែនក្បាលទឹក) ខណៈពេលដែលប្រពន្ធមិននៅផ្ទះ។ បន្ថែមពីនោះ បុរសនេះផ្ទាល់ ក៏បានសារភាពថែមទៀតថា ខ្លួនក៏ធ្លាប់ រំលោភកូនស្រីរបស់ខ្លួន ជាច្រើនសារមកហើយ មុននឹងបុណ្យភ្ជុំនេះផងដែរ។
សម្រាប់ក្មេងស្រីដែល ជាកូនស្រីបង្កើតរបស់ជនល្មើស និងជាជនរងគ្រោះ មិននិយាយស្ដីអ្វីនោះទេ ក្រោយពីប៉ូលីសចាប់ឪពុករបស់ខ្លួន ដោយសារតែនាងមានការព្រួយបារម្មណ៍ ថាគ្រួសាររបស់នាងនឹងជួបប្រទះនឹង បញ្ហាហិរញ្ញវត្ថុ ក៏ព្រោះឪពុកនាង គឺជាមនុស្សតែម្នាក់ ដែលជាអ្នកចិញ្ចឹមគ្រួសារទាំងមូល។ ទោះជាយ៉ាងណា មិត្ដរួមថ្នាក់ និងគ្រូរបស់ក្មេងស្រីនេះ បានកត់សំគាល់ថា នាងហាក់ដូចជាមិនសប្បាយចិត្ដ និងតាងតឹងអារម្មណ៍ជាខ្លាំង នៅពេលដែលចាប់ផ្ដើមចូលរៀនវិញនោះ ដោយឃើញបែបនេះ ពួកគេក៏សួរក្មេងស្រីរងគ្រោះនេះ ដែលចុងក្រោយនាង បាននិយាយរឿងរ៉ាវទាំងអស់ ដែលបានកើតឡើងលើនាង។
ក្រោយពីដឹងហេតុការណ៍នេះ ខាងសាលាបានទូរស័ព្ទប្រាប់ម្ដាយនាង ហើយក៏ធ្វើការប្ដឹងប៉ូលីសចាប់ខ្លួន បុរសជាឪពុកតិរិច្ឆាននេះតែម្ដង។
ហេតុការណ៍ទាំងនេះ តែងតែកើតឡើងជាញឹកញាប់តាមបណ្ដា ប្រទេសនានា នៅលើពិភពលោក តើគួរមានវិធានការណ៍បែបណាដើម្បីទប់ស្កាត់រឿងរ៉ាវទាំងនេះ កុំឲ្យមានកើនឡើងនោះ? តើប្រិយមិត្ដមានយោបល់យ៉ាងណា?