គ្រូបង្រៀនតន្ត្រីម្នាក់ រួមភេទជាមួយ សិស្សប្រុសខណៈ ប្តីកំពុងដេកនៅជាន់លើ

9/20/2013 0 Comments A+ a-

កាលពីថ្មីៗនេះ យោងតាមគេហទំព័រសារព័ត៌មានមួយ របស់ចក្រភពអង់គ្លេស បានចេញផ្សាយអត្ថបទ បកអាក្រាតពីទង្វើដ៏អាក្រក់ របស់គ្រូបង្រៀនតន្ត្រីម្នាក់ ដែលបានបញ្ច្រកស្រាសិស្សប្រុសពីរនាក់ ពេលកំពុងធ្វើពិធីជប់លៀង រួចលួងលោមពួកគេរួមភេទ ខណៈដែលប្តីកំពុងតែដេកនៅជាន់ខាងលើ។
តាមប្រភពដដែលបានបន្តទៀតថា គ្រូបង្រៀនម្នាក់នេះ មានឈ្មោះថា Jennifer Philp-Parsons អាយុ ៤៥ឆ្នាំ និងមានកូនចំនួន ៣នាក់ កំពុងរស់នៅទីក្រុង Exmouth ចក្រភពអង់គ្លេស នាពេលបច្ចុប្បន្ន។ ក្នុងនោះ គ្រូបង្រៀនម្នាក់នេះ ក៏បានសារភាពថា ខ្លួនបានរៀបចំពិធីជប់លៀងនេះចំនួនពីរដង ដោយក្នុងមួយដង បានលួងលោមសិស្សប្រុសម្នាក់ ដើម្បីរួមភេទជាមួយនាង រហូតបានសម្រេច។ ប៉ុន្តែជាអកុសល រឿងនេះបានបែកធ្លាយ លេចលឺដល់អាជ្ញាធរនៅតំបន់នោះ រួចក៏ធ្វើការចាប់ខ្លួនរូបនាងតែម្តងទៅ។
បន្ទាប់ពីការកាត់ទោសពី តុលាការ Exeter Crown និងការអង្វរពីសំណាក់ក្រុមគ្រួសារ គ្រូបង្រៀនតន្ត្រីម្នាក់នេះ ត្រូវជាប់ពន្ធនាគារតែចំនួន ៣០ខែ ពីបទរួមភេទជាមួយអនិតិជន ដោយចាប់អនុវត្តទោសពីពេលនេះតទៅ។



តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះរឿងនេះ?