លោក ស៊ូបែឌី បន្តតួនាទីជាអ្នករាយការណ៍ សិទ្ធិមនុស្សនៅកម្ពុជា ពីរឆ្នាំបន្ថែមទៀត
លោក សូរិយា ប្រាសាទ ស៊ូប៊ែរឌី ត្រូវក្រុមប្រឹក្សាសិទិ្ធមនុស្សអង្គការសហប្រជាជាតិប្រចាំនៅទីក្រុង ហ្សឺ្ណែវ សម្រេចឲ្យលោកនៅបន្តអាណតិ្ត ពីរឆ្នាំថែមទៀត ជាអ្នករាយការណ៍ពិសេសអំពីសិទិ្ធមនុស្សនៅកម្ពុជាកាលពីថ្ងៃសុក្រកន្លងទៅ។ នេះបើយោងតាមកាសែតភ្នំពេញប៉ុស្ដិ៍ ដែលបានចេញផ្សាយនៅថ្ងៃនេះ។
ការតែងតាំងសារជាថ្មីនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីលោក សូរិយា ស៊ូប៊ែរឌី បានប្រាប់ទៅក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិថា កម្ពុជាបានឈានដល់ផ្លូវសំខាន់ក្នុងដំណើរឆ្ពោះទៅកាន់លទ្ធិប្រជាធិបតេយ្យ និងក្រោយពីការបោះឆ្នោតដោយសំឡេងឯកច្ឆន្ទ ក្នុងរយៈពេលតែបីថ្ងៃប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា លោកស៊ូបែឌី គឺជាអ្នករាយការណ៍ពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា របស់អង្គការសហប្រជាជាតិ យូរជាងគេចាប់តាំងពីឆ្នាំ ២០០៣ ក្នុងចំណោមអ្នករាយការណ៍ប្រាំរូបហើយ ដែលបានមកកម្ពុជានោះ៕
ប្រភពពី ថ្មីៗ