ប្រុសស្អាតវិទ្យាល័យ
ពែងទឹកសូកូឡាក្រឡករកកលកំពប់នៅពេលភ្នែកខ្ញុំផ្ដោតជាប់លើទំព័រដំបូងនៃកាសែតកោះសន្តិភាព។ ខ្ញុំដាក់ពែងភេសជ្ជៈចុះហើយលើកសន្លឹកសារព័ត៌មានមកអានដោយអារម្មណ៍ពិភាល់។ ខ្ញុំរេភ្នែកចេញពីរូបភាពដែលបង្ហាញពីក្រុមជាប់ពាក់ព័ន្ធហើយម្នាក់ក្នុងចំណោមនោះបានធ្វើឲ្យខ្ញុំស្ទើររបូតពែងពីដៃអម្បាញ់មិញ។
“ក្រុមជួញដូរគ្រឿងញៀនធំជាងគេនៅខណ្ឌ៧មករាដែលត្រូវក្របួចបានកាលពីយប់ម្សិលមិញត្រូវបានបញ្ជូននៅពន្ធនាគារព្រៃសហើយ។”
បង្ហួសភ្នែកមកឃ្លាដំបូងបង្អស់នៃអត្ថបទ ខ្ញុំហើបមាត់អានតិចៗតាមទម្លាប់រាល់ដង។ ”ជនសង្ស័យដែលចាប់បាននៅនឹងកន្លែងមានចំនួន៨រូបក្នុងនោះមាន៥នាក់ទីលំនៅឋាននៅរាជធានីភ្នំពេញនិង២នាក់ទៀតមកពីខេត្តបាត់ដំបង”។
ខ្ញុំធ្លាក់ថ្លើមក្ដុក។ រូបភាពអាចថាមើលច្រឡំតែឈ្មោះម៉េចក៏ដូចគ្នាទៀត? សំខាន់គឺមកពីខេត្តបាត់ដំបង។ ខ្ញុំអានឈ្មោះជនសង្ស័យទី៧ស្ទើរ៣០ដងហើយមើលរូបថតអ្នកទាំង៨ដែលត្រូវបានខាងសារព័ត៌មានបិទបន្ទះខ្មៅនៅនិងភ្នែកដើម្បីការពារអត្តសញ្ញាណនោះប្រហែល៥០ដងទៀតមុនពេលចាកចេញពីអារម្មណ៍ឃ្លានអាហារពេលព្រឹកហើយចំណាយពេលនឹកទៅដល់អតីតកាលកាលពី១២ឆ្នាំមុន។

បាត់ដំបងឆ្នាំ២០០០
-ហើយរៀនថ្នាក់ទីប៉ុន្មានហ្នឹង?
-ថ្នាក់ទី៩បង! (ខ្ញុំឆ្លើយដោយសំឡេងខ្សឹកខ្សួល)
រាល់ដងក្មេងស្រីវ័យជំទង់ម្នាក់នេះតែងតែអង្គុយលួចលេបទឹកភ្នែកស្ងាត់ៗកណ្ដោចកណ្ដែងក្រោមដើមទឹកដោះ។ តែថ្ងៃនេះនាងបានដៃគូម្នាក់ទៀតដែលស្ម័គ្រចិត្តមកអង្គុយស្ដាប់នាងរៀបរាប់ទុក្ខសោក។
-ថ្ងៃមុខថ្ងៃក្រោយកុំដើរស្ងាត់ៗម្នាក់ឯងពេលយប់ព្រលប់អញ្ចឹងទៀតនាំតែពួកហ្នឹងវាមើលងាយទេ! ឮអត់?
ខ្ញុំមិនទាន់ឆ្លើយផងគាត់និយាយបន្ថែម៖
-ហើយមករៀនហ្នឹង មកឲ្យបានទាន់ពេល កុំឲ្យមកដល់ក្រោយគេ គេចូលស្ងាត់អស់ មានរឿងអីគ្មានអ្នកណាដឹង គ្មានអ្នកណាគេមកជួយទេ! ហ៊ឺពួកអាជើងកាងអស់នេះ ចាំជម្រាបនាយកម្ដង!
ខ្ញុំងើបមុខសម្លឹងទៅបង វុធ ដែលកំពុងនិយាយមកកាន់ខ្ញុំដូចជាខ្ញុំហ្នឹងគឺជាប្អូនស្រីរបស់គាត់។ ខ្ញុំលើកដៃជូតទឹកភ្នែកហើយបោសជ្រះសំពត់ដែលប្រឡាក់ដីស្រមក។ ចំណែកបង វុធ គាត់បោសសំអាតដីពីកាបូបស្ពាយពណ៌ទឹកក្រូចដ៏កញ្ចាស់របស់ខ្ញុំ។ សំឡេងគាត់និយាយបន្តមកកាន់ខ្ញុំ៖

-ដួលរលាត់ដៃជើងអស់ហើយ ទៅផ្ទះលាបថ្នាំក្រហមទៅ មិនបាច់ចូលរៀនកួរល្ងាចនេះទេ!
ខ្ញុំសម្លឹងបង វុធ ដែលកំពុងលើកកង់ខ្ញុំផ្អៀងផ្អងពិនិត្យ។ មុននេះបើកុំតែគាត់មកទាន់ខ្ញុំច្បាស់ជាត្រូវពួកក្មេងក្រៅសាលារៀនធ្វើបាបហើយ ដោយសារខ្ញុំជិះស្ងាត់ៗតែម្នាក់ឯងមករៀនកួរ ខ្ញុំមកយឺតជាងគេ គេចូលរៀនស្ងាត់អស់បានជាពួកនោះមានឱកាសធ្វើបាបខ្ញុំឲ្យជ្រុះសៀវភៅដួល
ទីណាត់ទីណែង។
-ជិះបានវិញហើយ! ជិះទៅផ្ទះវិញទៅ ល្ងាចហើយ!
-អរគុណបងវុធ! (ខ្ញុំនិយាយតិចៗពេលក្រោកដើរទៅជិតគាត់)
គាត់សើចលុបបំបាត់មុខមាំៗដែលមុននេះគាត់ដេញបង្អើលពួកកាងសាលា។ បង វុធ ស្អាតសមជាតារាសិល្បៈរបស់សាលាយើងមែន។ ទោះបីខ្ញុំទើបតែរៀននៅអនុ តែបងវុធដែលជាប្រុសស្អាតនៅវិទ្យាល័យ មានឈ្មោះល្បីក្នុងចំណោមស្រីៗនានា។ ពេលបងហាត់សិល្បៈម្ដងៗកុំថាឡើយសិស្សនារីនៅវិទ្យាល័យជាមួយបងវុធ សូម្បីពួកខ្ញុំនៅអនុវិទ្យាល័យក៏ទៅរោមមើលជុំវិញរោងសិល្បៈដែរ។
-អីគេ ស្គាល់ឈ្មោះទៀត? (បងវុធនិយាយទាំងសើចស្ងួត)
ខ្ញុំមិនឆ្លើយគ្រាន់តែញញឹមតប។ ប៉ុន្តែក្នុងចិត្តខ្ញុំនិយាយប្រាប់ខ្លួនឯងតិចៗថា ប្រុសស្អាតវិទ្យាល័យបានក្លាយជាវីរបុរសរបស់ក្មេងស្រីកម្សត់ខ្ញុំនេះហើយ។
”គាត់មិនត្រឹមស្អាតសង្ហាទេ! តែចិត្តល្អទៀត”។

ជំនួយក្លាយជាចំណង
ខ្ញុំនឹកបង វុធ ជានិច្ចចាប់តាំងពីល្ងាចនោះ។ ជានិច្ចកាលតែងតែលបទៅមើលបង វុធ ហាត់សិល្បៈនិងពេលបង វុធ ធ្វើកសិកម្មឬលេងកីឡា។ យើងជាសិស្សអនុទៅស្រលាញ់ប្រុសស្អាតវិទ្យាល័យគឺជាក្ដីសុបិនដ៏វែងឆ្ងាយមួយ ប៉ុន្តែសិស្សនារីក្រីក្រដែលឯកោគ្មានបងប្អូននិងគ្មានមិត្តដូចខ្ញុំ ពេញចិត្តក្នុងការដែលមានសុបិនបែបហ្នឹង។ រហូតដល់ថ្ងៃមួយដែលខ្ញុំដាច់ចិត្តទៅរកបង វុធ។
-អត់ចូលរៀនទេម៉ោង៧ឥឡូវហើយ? នៅឆ្លេឆ្លានៅហ្នឹងតិចលោត្រូវមួយបាល់ក្រោកលែងរួចទៅ! ទៅៗរៀនទៅ!
បង វុធ និយាយហើយរត់ទៅរើសបាល់មកបណ្ដើរត្រឹកៗ។ ខ្ញុំរត់តាមគាត់ហើយស្រែកប្រាប់តិចៗ៖
-បងវុធ ខ្ញុំធ្វើទឹកសណ្ដែកមក បងវុធ កុំភ្លេចញ៉ាំណា៎! ខ្ញុំព្យួរទុកលើមែកក្រខុបនោះ! កុំភ្លេចណា៎បងវុធ!
គាត់ងើបមុខសម្លឹងរកស្បោងទឹកសណ្ដែកលើមែកក្រខុបរួចងក់ក្បាលហើយបន្តលេងបាល់ជាមួយគ្នាគាត់។ ខ្ញុំបែរក្រោយញញឹមដើរចេញទាំងបេះដូងរំភើបព្រោះបានធ្វើអ្វីម្យ៉ាងដើម្បីបង វុធ វិញ។
ទន្ទឹមនឹងជំហានទី៣ដែលចាកចេញ ខ្ញុំឮអ្នកផ្សេងដែលកំពុងលេងបាល់ជាមួយបង វុធ ដែរនោះនិយាយឌឺគាត់ថា ”សង្សារអ្ហែងមែនអ្ហា៎?”។ ខ្ញុំងាកមើលគាត់ឃើញបង វុធ ឈប់បាល់ហើយងាកមកមើលខ្ញុំដែរ។ ខ្ញុំអៀនស្ទើរងងឹតមុខព្រោះនោះជាវ័យជំទង់បរិសុទ្ធរបស់ខ្ញុំ។
ខ្ញុំរត់ចេញដោយលួចញញឹមមួយទំហឹង។

ដំបូន្មានចារជាប់បេះដូង
ឆ្នាំនោះខ្ញុំត្រូវប្រលងចូលវិទ្យាល័យ។ ម្នាក់ក្នុងថ្នាក់ខ្ញុំបាននិយាយពាក្យបំភ័យខ្ញុំថា ឌីប្លូមពិបាកជាងបាក់ឌុបឆ្ងាយណាស់បើរៀនល្មមៗមិនអាចមានវាសនាជាប់ចូលវិទ្យាល័យទេ។ ខ្ញុំពិបាកចិត្តព្រោះខ្ញុំពូកែខ្មែរតែខ្សោយគណិត។ ខ្ញុំពូកែខ្មែរដោយសារខ្ញុំចូលចិត្តអានតាំងពីក្មេងហើយពេលអត់ពីម៉ែទៅប៉ាមានប្រពន្ធក្រោយមកនៅលើផ្ទះ គាត់ធ្វើបាបចិត្តខ្ញុំសព្វបែបយ៉ាង។ ដោយខ្ញុំអត់មានបងប្អូននឹងគេខ្ញុំមិនអាចរៀបរាប់ទុក្ខសោកប្រាប់នរណាបានក៏មានតែសរសេរចុះឡើងៗក្នុងក្រដាសសៀវភៅ ម៉្លោះហើយខ្ញុំសរសេរបានលឿនហើយសរសេរស្អាតល្អមិនចេះហត់ទេ។ ជួនកាលមួយថ្ងៃសរសេរ៣០សន្លឹកក៏អត់បញ្ហាដែរ។
បញ្ហាសំខាន់គឺខ្ញុំត្រូវរ៉ាប់រងការងារផ្ទះទាំងអស់តាំងពីមាន់រងាវរហូតដល់ម៉ោង១០យប់ទើបបានចូលគេង។ លទ្ធផលឆមាសទី២គឺខ្ញុំធ្លាក់។
បើមិនទៅអង្គុយយំនៅក្រោមដើមទឹកដោះនោះ តើទៅណាទៅ? បើសូម្បីតែនៅផ្ទះក៏គ្មានកន្លែងឯកជនសម្រាប់យំដែរនោះ?
-រៀនមិនខំរៀន សមមុខអត់ប្រលងធ្លាក់អញ្ចឹង?
អ្នកនិយាយសម្ដីគ្រោតគ្រាតអញ្ចឹងបើជាអ្នកផ្សេងខ្ញុំច្បាស់ជាសម្លក់ឲ្យជ្រុះគ្រាប់ភ្នែក តែនេះគឺបងវុធ។ ប្រុសស្អាតនៅវិទ្យាល័យដែលជានិមិត្តរូបរបស់ខ្ញុំ។ ឃើញខ្ញុំរឹតតែយំនឹងពាក្យថាឲ្យរបស់គាត់ គាត់ក៏អង្គុយប៉ុកជិតខ្ញុំហើយនិយាយលួងវិញ៖

-ឯងរៀនខ្សោយអីខ្លះរចនា?
ខ្ញុំអរផើតព្រោះគាត់ស្គាល់ឈ្មោះខ្ញុំ។ ខ្ញុំដឹងថាគាត់បានតាមដានលទ្ធផលឆមាសរបស់ខ្ញុំដែលបិទនៅទីចាត់ការហើយ។
ចាប់ពីពេលនោះមកបង វុធ តែងតែជួយចំណាយពេលមកពន្យល់គណិតខ្ញុំនៅក្នុងបណ្ណាល័យនិងនៅបង់ថ្មក្នុងសួន។ បង វុធ មិនត្រឹមពូកែកីឡានិងសិល្បៈទេតែគាត់ក៏រៀនពូកែទៀត។ គាត់ជាកូនថៅកែប្រមូលទិញស្រូវនៅផ្សារថ្មគោលគ្រួសារគាត់ធូរធារណាស់ទោះម៉ាក់គាត់ជាស្ត្រីមេម៉ាយក៏ដោយ។ ពេលស្រីៗក្នុងថ្នាក់ខ្ញុំដឹងរឿងខ្ញុំ បានបង វុធ យកចិត្តទុកដាក់ជួយបង្រៀន ពួកគេច្រណែនណាស់ហើយប្រាប់គ្រូថាខ្ញុំមានស្នេហាជាមួយប្រុសស្អាតក្នុងវិទ្យាល័យ។ គ្រូបានជូនព័ត៌មានទៅពុកខ្ញុំ គួបផ្សំម៉ែចុងខ្ញុំចាក់ដោតផង ពុកសម្រេចបញ្ជូនកូនស្រីតែមួយរបស់គាត់មករៀនតែលតោលនៅភ្នំពេញ។
ពេលនោះខ្ញុំពិបាកចិត្តណាស់ព្រោះដឹងថាអំណឹះតទៅលែងបានជួបប្រុសស្អាតវិទ្យាល័យរបស់ខ្ញុំទៀតហើយ។ យប់នោះខ្ញុំដាច់ចិត្តសរសេរSMSទៅគាត់ដោយប្រើទូរសព្ទដៃប៉ាខ្ញុំ។ ខ្ញុំប្រាប់គាត់ថាខ្ញុំត្រូវទៅឆ្ងាយហើយ មិនបានជួបគាត់ទៀតទេ ហើយប្រាប់គាត់ថា ខ្ញុំស្រលាញ់គាត់។
ល្ងាចចុងក្រោយនៅវិទ្យាល័យនេតយ៉ង់ខ្ញុំជួបបងវុធនៅមុខថ្នាក់។ ពេលអង្គុយជាចុងក្រោយក្រោមដើមទឹកដោះ បងវុធប្រាប់ថាបានទៅភ្នំពេញល្អហើយ មានសំណាងជាងគាត់ដែលមិនដែលស្គាល់ភ្នំពេញបែរមុខទៅណា។ ពេលខ្ញុំនៅតែយំ បងវុធ នៅស្ងៀមមួយសន្ទុះបានគាត់និយាយឡើងថា៖

-ហើយឯងស្រលាញ់បងធ្វើអី? ឯងនៅក្មេងមិនទាន់ជ្រុះពន្លៃពីក្បាលផងចេះស្រលាញ់អីអ្ហា៎រចនា?
ខ្ញុំខ្មាសគាត់ណាស់ដែលគាត់មកសួរតទល់មុខគ្នាអញ្ចឹងតែខ្ញុំក្ដៅចិត្តដែរ ដែលគាត់ថាខ្ញុំនៅក្មេងមិនទាន់ជ្រុះពន្លៃពីក្បាល។ ខ្ញុំអាយុ១៤ឆ្នាំហើយ ហើយខ្ញុំយល់ថាខ្ញុំមិនក្មេងទេ ព្រោះខ្ញុំបានឆ្លងកាត់ការលំបាកច្រើនក្នុងនាមកូនទោលកំព្រាម្ដាយហើយមានម៉ែចុងចិត្តអាក្រក់។
ខ្ញុំខឹងគាត់ខ្ញុំតបវិញភ្លាម៖
-បងឯងកុំពូកែមើលងាយគេពេក!
បងវុធសើចពេលឃើញខ្ញុំប្រតិកម្មប្រឆាំងគាត់ជាលើកដំបូង។ គាត់ញីសក់ក្បាលខ្ញុំហើយនិយាយបន្ថែម៖
-ចាំណា៎! ទៅភ្នំពេញកុំឆាប់ដាក់ចិត្តស្រលាញ់គេពេក! សំខាន់យើងស្រី កុំទៅសារភាពស្រលាញ់ប្រុសវាមិនល្អទេ! បើគេប្រុងស្រលាញ់ឯង ឮអញ្ចឹងគេឈប់ស្រលាញ់វិញហើយ! ហើយនៅអំពេញមនុស្សអាក្រក់មានច្រើន ប្រយ័ត្នចាញ់បោកគេ! បើចង់មានស្នេហារៀនចប់បាក់ឌុបសិនទៅឮអត់ក្មេងមិនទាន់ជ្រុះពន្លៃពីក្បាល?
ខ្ញុំចាំពាក្យទាំងអស់របស់គាត់រត់មាត់ដោយសារពាក្យនោះខ្ញុំដេកទន្ទេញនិងដេកនឹកដល់គាត់រាប់ខែ។ ពិសេសខ្ញុំបែរជាយល់ថា ប្រហែលពាក្យគាត់មានន័យថាពេលរៀនចប់បាក់ឌុបយើងនឹងធ្វើជាសង្សារនឹងគ្នា។

ឃ្លាតកាយមិនណាយចិត្ត
នៅភ្នំពេញប៉ាផ្ញើខ្ញុំជាមួយប្អូនស្រីជីដូនមួយគាត់។ ផ្ទះនោះមានសមាជិកច្រើន ហើយមីងខ្ញុំមានទម្លាប់រអ៊ូរទាំតែគាត់ចិត្តល្អ។ ទម្លាប់មិនមាត់ករបស់ខ្ញុំនិងភាពក្រៀមក្រំដោយសារខ្ញុំមិនពេញចិត្តចំពោះការរៀនថ្នាក់ទី៩ម្ដងទៀតធ្វើឲ្យខ្ញុំកាន់តែគ្មានមិត្ត។ តែមិនថ្វីទេព្រោះខ្ញុំនៅតែមានបងវុធ។
ប៉ាទិញទូរសព្ទឲ្យខ្ញុំមួយសម្រាប់គាត់ទាក់ទងមក ដូចជាឲ្យខ្ញុំរក្សាបាននូវទំនាក់ទំនងជាមួយប្រុសស្អាតវិទ្យាល័យអញ្ចឹង។ រាល់ពេលខ្ញុំមិនសប្បាយឬពិបាកចិត្ត ខ្ញុំប្រាប់បង វុធ មុនគេ។
ពាក្យដែលគាត់តែងតែសរសេរឬនិយាយមកកាន់ខ្ញុំរឿយៗគឺដូចជា “មានជីវិតត្រូវចេះស៊ូ” “វាសនាគឺយើងជាអ្នកគូសវាស” “នៅក្នុងចំណោមមនុស្សបែបណាមិនសំខាន់ទេ សំខាន់គឺយើងជាមនុស្សបែបណា?” “មនុស្សត្រូវយកឈ្នះព្រហ្មលិខិត”។ ជាពិសេសរាល់ពេលខ្ញុំនិយាយថាខឹងប៉ា ព្រោះប៉ាមានប្រពន្ធចុងបំភ្លេចចោលកូនស្រី បងវុធ តែងតែលួងលោមថាជួនកាលមិនមែនដូចខ្ញុំគិតទេ។ គាត់ថា ”កុំមើលអ្វីតែសម្បកក្រៅ” ហើយអ្វីដែលគាត់តែងតែសរសេរមកខ្ញុំពេលខ្ញុំពិបាកចិត្តគឺ ”ជីវិតគឺជាការតស៊ូ”។
នៅឆ្នាំ២០០១ខ្ញុំប្រលងជាប់ចូលវិទ្យាល័យបាក់ទូក។ ខ្ញុំអរណាស់ ខ្ញុំបានទៅលេងស្រុកម្ដងហើយក៏បានឆ្លៀតទៅជួបបងវុធ គាត់ប្រាប់ខ្ញុំថាត្រូវឆ្លៀតពេលរៀនអង់គ្លេសនិងរៀនកុំព្យូទ័របន្ថែម។
ត្រលប់មកភ្នំពេញវិញខ្ញុំបានចូលរៀនអង់គ្លេសក្បែរសាលាជ័យថាវីទៀងទាត់ដោយបង់មួយខែ៧ដុល្លារជាលុយដែលខ្ញុំជួយបីកូនង៉ាឲ្យអ្នកជិតខាងផ្ទះរាល់ពេលសម្រាក ហើយគេក៏ជួយចេញឲ្យខ្ញុំរៀន។
ឆ្នាំដដែលនោះបងវុធប្រលងជាប់បាក់ឌុប។ ដំបូងបងវុធប្រាប់ថា ម៉ាក់គាត់ព្រមឲ្យគាត់មករៀនតនៅភ្នំពេញផ្នែក IT តែក្រោយមកម៉ាក់គាត់ប្ដូរចិត្តចង់ឲ្យគាត់រៀនឡើងចុះទិញទំនិញភ្នំពេញបាងកករៀនរកស៊ីជាមួយមាគាត់វិញ។
ពេលទៅថៃដំបូងបង វុធ បានទិញកាបូបស្ពាយមួយពណ៌លឿងស្រស់ផ្ញើមកឲ្យខ្ញុំ។ វាគឺជាអនុស្សាវរីយ៍តែមួយគត់ដែលខ្ញុំនៅមានជាប់ខ្លួន ព្រោះក្រោយមកទំនាក់ទំនងយើងកាន់តែរយាលដោយសារបង វុធ ផ្លាស់ប្ដូរទូរសព្ទញឹកញាប់។
ទូរសព្ទចុងក្រោយដែលខ្ញុំបានជួបនិយាយជាមួយបង វុធ គឺនៅថ្ងៃទី២២ខែមេសាឆ្នាំ២០០២ដែលគាត់ប្រាប់ថាគាត់ត្រូវទៅ Australia ជាមួយសាច់ញាតិប៉ាគាត់ដើម្បីរៀនបន្ត។
ថ្ងៃដែលគាត់ឡើងយន្តហោះនៅភ្នំពេញខ្ញុំដេកយំហើមភ្នែកអស់ ព្រោះគ្មានលទ្ធភាពទៅប្រលានយន្តហោះដើម្បីជួបបង វុធ ជាចុងក្រោយ។ ទំនាក់ទំនងរវាងខ្ញុំនឹងប្រុសស្អាតវិទ្យាល័យត្រូវកាត់ផ្ដាច់ទាំងស្រុងចាប់ពីពេលនោះ។
យប់ណាក៏ខ្ញុំគេងយំនឹកបង វុធ ហើយគិតថាគាត់ដាច់ចិត្តណាស់ដែលទៅ Australia អត់មានទាក់ទងមកសូម្បីតែមួយម៉ាត់។ រយៈពេលបីឆ្នាំដែលគ្មានបងវុធ ខ្ញុំកាន់តែក្លាយជាមនុស្សទុយមុយនិងសោះអង្គើយ ប៉ុន្តែខ្ញុំនៅតែបន្តឲ្យខ្លួនឯងនូវក្ដីសង្ឃឹមមួយថា បើបង វុធ ជាមនុស្សគោរពសម្ដីបងវុធគួរតែបង្ហាញខ្លួននៅពេលដែលខ្ញុំប្រលងបាក់ឌុបជាប់។

ចប់បាក់ឌុបស្នេហ៍ក៏បញ្ចប់
ឆ្នាំ២០០៤ខ្ញុំប្រលងជាប់បាក់ឌុបដែលជាវត្ថុអំណោយដ៏សំខាន់បំផុតក្នុងជីវិតប៉ាខ្ញុំ ព្រោះគាត់មិនធ្លាប់គិតថាកូនស្រីទុយមុយរបស់គាត់អាចធ្វើបាននោះទេ។ យប់នោះខ្ញុំត្រូវប៉ាមកទទួលទៅបាត់ដំបង។ វាក៏ជាថ្ងៃទីមួយដែលខ្ញុំបានទួលមកវិញនូវភាពកក់ក្ដៅបន្ទាប់ពីជីវិតរងាកំព្រាបានលងបន្លាចជីវិតរបស់ខ្ញុំជាយូរមកហើយ។ ប៉ាបាននាំខ្ញុំទៅដើរលេងនិងទៅអួតប្រាប់អ៊ំពូមាមីងខ្ញុំទាំងអស់ថាខ្ញុំជាកូនស្រីដ៏ល្អរបស់គាត់។
ពេលនៅស្ងាត់ៗពីរនាក់ប៉ាឆ្លៀតប្រាប់ខ្ញុំថា ប្លង់ផ្ទះនិងដីរបស់គាត់ គាត់បានផ្ទេរមកឈ្មោះខ្ញុំអស់ហើយ ចំណែកម្ដាយចុងខ្ញុំប៉ាទុកតែដីចម្ការនៅភូមិកន្ទឺ១ឲ្យតែប៉ុណ្ណោះ។ ខ្ញុំទើបតែដឹងក្ដី ហើយទើបតែដឹងថា កន្លងមកដែលខ្ញុំខូចចិត្តពីរឿងប៉ាមានប្រពន្ធក្រោយលែងរវល់នឹងកូន គឺគិតខុស។ ខ្ញុំដឹងថាចរិតស្ទាវនិងមានះ បានធ្វើឲ្យខ្ញុំយល់ច្រឡំគំនិតប៉ា តាមពិតទោះស្ត្រីនោះមានមាយា គេយកបានបេះដូងប៉ាមែន តែគេមិនអាចលុបចោលព្រហ្មវិហារធម៌របស់ឪពុកម្នាក់ចំពោះកូនស្រីតែមួយគត់របស់ខ្លួនបានទេ ពិសេសពេលដែលកូនស្រីនោះខំដើរលើផ្លូវត្រូវដូចខ្ញុំហើយមិនធ្វើឲ្យគាត់ខ្មាសគេ។
ទោះយ៉ាងណាខ្ញុំកាន់តែនឹកឃើញដល់បងវុធ។ ប្រុសស្អាតនៅវិទ្យាល័យរបស់ខ្ញុំពិតជាបានរួមចំណែកសំខាន់ក្នុងការពង្រឹងចិត្តនារីកំព្រាដូចខ្ញុំ។ បើគាត់មិនមានឥទ្ធិពលក្នុងការទូន្មានខ្ញុំទេខ្ញុំប្រហែលទម្លាក់ខ្លួនឲ្យរស់តាមព្រហ្មលិខិតនិងបញ្ឈឺប៉ាវិញតាមវិធីបំផ្លាញអនាគតខ្លួនផងក៏មិនដឹង។ ខ្ញុំក៏ប្រហែលមិនបានយល់ពីគំនិតពិតរបស់ប៉ាដូចថ្ងៃនេះដែរ។ ថ្ងៃបន្ទាប់ខ្ញុំជិះទៅមើលសាលារៀនខ្ញុំ ហើយអង្គុយក្រោមដើមទឹកដោះ កន្លែងដែលខ្ញុំមិនអាចលុបចេញពីបេះដូងជាដាច់ខាតក្នុងជាតិនេះ។ ខ្ញុំជួបពួកម៉ាកចាស់ខ្លះ ដែលធ្លាប់រៀនជាមួយគ្នា។ អ្នកខ្លះក៏បានសួរនាំខ្ញុំពីដំណឹងប្រុសស្អាតវិទ្យាល័យដែរ ដែលធ្វើឲ្យបេះដូងខ្ញុំត្រូវដាច់ដោច។
មុនពេលត្រលប់មករៀនតនៅភ្នំពេញ ខ្ញុំគិតហើយគិតទៀតក៏សម្រេចចិត្តថាត្រូវទៅថ្មគោលដើម្បីសួរនាំដំណឹងបង វុធ ពីម្ដាយគាត់។ មិនទាន់ជួបម៉ាក់គាត់ផងអ្នកលក់ទឹកអំពៅក្បែរផ្លូវបានផ្ដល់ព័ត៌មានមកខ្ញុំថាបង វុធ បានមកកម្ពុជាកាលពីដើមឆ្នាំនេះហើយគាត់បានរៀបការប្អូនជីដូនមួយគាត់យកទៅ Australiaហើយ។
ខ្ញុំដឹងថាបង វុធ បំភ្លេចខ្ញុំហើយ។ សូម្បីតែខ្ញុំមានះទុកលេខទូរសព្ទចាស់រង់ចាំគាត់៣ឆ្នាំ សូម្បីតែបាក់ឌុបក៏ខ្ញុំយកបាន ហើយសូម្បីតែចរិតទន់ជ្រាយនិងមានះខ្ញុំបានកែតាមគាត់ទូន្មានហើយដែរ ប៉ុន្តែអ្នកទូន្មានខ្ញុំខ្លួនឯងបានបំភ្លេចពាក្យសន្យា និងបានបោះបង់ចោលអនុស្សាវរីយ៍របស់ពួកយើង។គាត់ត្រឡប់មកការប្រពន្ធ សូម្បីតែ SMS មួយក៏គាត់មិនផ្ញើមក?

អរគុណអ្នកដែលធ្វើឲ្យខ្ញុំដឹងក្ដី
ទឹកភ្នែកខ្ញុំហូរប៉ុន្តែមិនមែនស្ដាយពាក្យសន្យា និងការរង់ចាំអ្នកនោះទេ តែហូរព្រោះដឹងថាខ្លួនឯងធំហើយរឹងមាំហើយ។ ការឈឺចាប់ប៉ុណ្ណឹងៗធ្វើអីខ្ញុំលែងបានហើយខ្ញុំអត់ដួលទៀតទេ។ អ្នកមានប្រពន្ធហើយខ្ញុំរីករាយដែលអ្នកមានសុភមង្គល ចំណែកខ្ញុំ ខ្ញុំនឹងខិតខំលុបអ្នកចេញពីបេះដូង។ នេះជាអ្វីដែលខ្ញុំត្រូវតែធ្វើសម្រាប់ខ្លួនខ្ញុំនិងប៉ា។
អ្វីដែលខ្ញុំអាចដឹងបានក្នុងពេលនោះគឺថារវាងវ័យជាសិស្សអនុនិងប្ដូរមកចប់វិទ្យាល័យខ្ញុំមានការគិតខុសគ្នា៥០០%។ ខ្ញុំចាប់មានប៉ាក្នុងបេះដូងសាជាថ្មី ហើយយល់ថា ប៉ាតែម្នាក់គត់ដែលស្រលាញ់ខ្ញុំនិងមិនដែលបោះបង់ខ្ញុំទោះបីយើងនៅឆ្ងាយពីគាត់យូរប៉ុណ្ណា យើងនៅតែជាកូនរបស់គាត់ ហើយទោះបីជាគាត់ធ្លាប់ធ្វើឲ្យយើងខូចចិត្ត តែចុងក្រោយគាត់នៅតែជាប៉ារបស់យើង។

ខ្ញុំបោះចោលលេខទូរសព្ទចាស់ ទទួលស្គាល់ការរំលងផុតទៅនូវស្នេហាដំបូងក្នុងជីវិតយុវវ័យហើយបង្កើតទំព័រថ្មីឲ្យជីវិតខ្លួនដោយចំណាយពេលយប់ៗដែលធ្លាប់តែរង់ចាំទូរសព្ទរបស់គេ មកជាការខំរៀនជំនាញផ្សេងៗ ដូចជាភាសាអង់គ្លេសនិងកុំព្យូទ័របន្ថែម។ ទីបំផុតខ្ញុំបានប្រលងជាប់ចូលសាកលវិទ្យាល័យភូមិន្ទភ្នំពេញនៅឆ្នាំដដែលផ្នែកអក្សរសាស្ត្រខ្មែរដើម្បីចាប់ផ្ដើមផែនការបំពេញសុបិនរបស់ប៉ាដែលចង់ឲ្យខ្ញុំក្លាយជាសាស្ត្រាចារ្យម្នាក់ឲ្យក្លាយជាការពិត។
ភ្នំពេញឆ្នាំ២០១៣
ខ្ញុំស្វាងចេញពីរឿងអតីតហើយចាប់អនុវត្តការងារប្រចាំថ្ងៃរបស់ខ្ញុំដូចធម្មតា ប៉ុន្តែចម្លែកអីពេញមួយថ្ងៃនោះខ្ញុំចាប់ផ្ដើមនឹកបងវុធឡើងវិញ។ វាជាអារម្មណ៍នឹករលឹកមួយដែលកើតឡើងសាជាថ្មីបន្ទាប់ពីរយៈពេល៩ឆ្នាំដែលខ្ញុំបានរស់នៅដោយគ្មានរូបគាត់ក្នុងបេះដូង។
ទីបំផុតខ្ញុំបានដំណឹងមកពីខេត្តបាត់ដំបងវិញថាអ្នកដែលខ្ញុំបានឃើញក្នុងកាសែតនោះគឺគាត់ពិតជាជាបងវុធមែន។ អនុស្សាវរីយ៍វ័យជំទង់របស់ខ្ញុំបានលេចឡើងមកវិញហាក់ដូចជានៅថ្មីៗហើយរំខានអារម្មណ៍ខ្ញុំគ្រប់ដង្ហើមចេញចូល។
ទីបំផុត ខ្ញុំសម្រេចថាទៅមើលគាត់ដល់ពន្ធនាគារបន្ទាប់ពីគិតអស់ពេលជិតមួយខែ។ ខ្ញុំមានមនុស្សជិតស្និទ្ធម្នាក់ដែលធ្វើការនៅផ្នែកសិទ្ធិមនុស្សហើយគាត់បានលើកទឹកចិត្តឲ្យខ្ញុំទៅមើលបង វុធ បន្ទាប់ពីខ្ញុំនិយាយពិភាក្សាជាមួយគាត់។ ក្រុមគាត់មានភារកិច្ចចេញចូលពន្ធនាគាររៀងរាល់ខែហើយខ្ញុំក៏ចូលទៅកាន់ទីនោះដោយងាយស្រួលជាងអ្នកឯទៀតដែរ។

ពន្ធនាគារព្រៃស
បងវុធធ្វើការនៅរោងបន្លែជាមួយទណ្ឌិតជាច្រើនទៀត។ ខ្ញុំបង្ហាញខ្លួននៅចំពោះមុខគាត់ដោយញ័រដៃជើង។ បេះដូងខ្ញុំលោតដុកដាក់ ព្រោះរយៈពេលជាង១០ឆ្នាំមកនេះរូបរាងគាត់អត់បានផ្លាស់ប្ដូរច្រើនទេ។ ខ្ញុំឈរជាមួយក្រុមសិទ្ធិមនុស្សដែលគោរពកំពុងពិនិត្យសុខភាពបណ្ដាទណ្ឌិតហើយគិតជានិច្ចថាមិនដឹងត្រូវធ្វើមុខយ៉ាងណាទេ នៅពេលគាត់ងាកមកចំខ្ញុំ។
បងវុធ ធ្វើការដោយស្ងៀមស្ងាត់មិនមាននិយាយស្ដីឬអើពើអ្វីច្រើនជុំវិញខ្លួនទេ។ សកម្មភាពគាត់និងទឹកមុខគាត់មិនបានផ្លាស់ប្ដូរអ្វីទាំងអស់។ គាត់នៅតែជាបុរសសង្ហាម្នាក់លេចធ្លោជាងគេក្នុងចំណោមអ្នកមានឯកសណ្ឋានដូចគាត់។ ខ្ញុំឈរមើលគាត់ដោយភ្លឹកព្រោះអនុស្សាវរីយ៍នានាកាលពីជាង១២ឆ្នាំមុនបានលេចឡើងមកវិញ។ ខ្ញុំស្រមៃថាខ្លួនឯងនៅតូចច្រមក់ដូចតែពីមុនហើយបងវុធជាតួសិល្បៈដ៏ល្បីរបស់សាលាយើងដដែល។
ទឹកភ្នែកស្រក់មករកាំនេត្រាខ្ញុំទាំងទ្វេចំពេលបងវុធងើបមុខសម្លឹងមក។ ខ្ញុំប្រញាប់ប្រញាល់ជូតទឹកភ្នែកហើយសម្លឹងតបគាត់វិញភ្លាម ឯបបូរមាត់ខ្ញុំក៏បានត្រៀមរួចរាល់ហើយក្នុងការញញឹមទៅរកគាត់បន្ទាប់ពីពេលជាង៨ឆ្នាំដែលគាត់បានបំភ្លេចខ្ញុំចោល។ ប៉ុន្តែសំខាន់គឺគាត់ដូចជាមិនបានត្រៀមខ្លួនស្រេចបាច់ក្នុងការជួបខ្ញុំនៅទីនេះទេ ព្រោះពេលដែលគាត់សម្លឹងមកចំខ្ញុំ គាត់មិនមានប្រតិកម្មអ្វីសោះហើយងាកមុខចេញទៅកន្លែងផ្សេងវិញដូចមិនដែលស្គាល់គ្នា។
ពេលគាត់លើកដៃឲ្យគេចាក់ថ្នាំ ខ្ញុំឃើញប្រជ្រុយធំមួយនៅកំភួនដៃស្ដាំគាត់ គឺដៃដែលខ្ញុំធ្លាប់តោងគាត់កាលពីខ្ញុំដួលកង់នៅបាត់ដំបង។ តាមមើលរាងគាត់ពីក្រោយខ្ញុំដឹងថា បងវុធដូចខ្ញុំពេលនេះអញ្ចឹងគឺបេះដូងកំពុងលោតរំលឹករឿងពីយុវភាពរបស់យើង តែក្នុងនាមជារៀមច្បងម្នាក់ដែលកំពុងធ្លាក់ទឹក ស្ថានភាពគាត់មិនអាចឲ្យគាត់ទទួលស្គាល់ខ្ញុំបានទេ។ ខ្ញុំត្រលប់ចេញមកវិញដោយអង្គុយយំមួយចប់តាមផ្លូវ។
យប់នោះខ្ញុំចាប់ប៊ិចសរសេរសំបុត្រមួយទៅឲ្យគាត់ សំបុត្រនេះអាចប្រាប់គាត់ថា ទោះបី១២ឆ្នាំបានកន្លងទៅបាននាំមកនូវសម័យកាលបច្ចេកវិទ្យាដ៏ទំនើប តែខ្ញុំនៅតែចង់ឲ្យគាត់រំលឹកឡើងវិញពីតួអក្សរដៃរបស់ខ្ញុំ។
“បងវុធ! ខ្ញុំបានក្លាយជាសាស្ត្រាចារ្យអក្សរសាស្ត្រខ្មែរហើយនិងជាបុគ្គលិកស្ម័គ្រចិត្តរបស់អង្គការសិទ្ធិមនុស្សមួយផង។ ខ្ញុំដឹងថាបងនៅចាំប្អូនស្រីម្នាក់នេះបាន ទោះបីពេលវេលាកន្លងផុតទៅយូរប៉ុណ្ណឹងហើយក៏ដោយ។ ខ្ញុំចូលរោងការនៅថ្ងៃអាទិត្យទី២៥ខែឧសភានេះហើយ។ គេជាបុគ្គលិកអង្គការសិទ្ធិមនុស្សដែលនាំពេទ្យទៅចាក់ថ្នាំព្យាបាលពួកបងនៅហ្នឹងរាល់ខែ បងធ្លាប់ជួបគេហើយ គេល្អចំពោះខ្ញុំណាស់។
បងវុធ ខ្ញុំអត់បានសុំស្រលាញ់គេមុនទេ គឺគេបានរាប់អានខ្ញុំ៤ឆ្នាំហើយតាំងពីខ្ញុំជាប់ចូលរៀននៅគរុកោសល្យម៉េះ។ គេជាមនុស្សល្អ អាចពឹងពាក់បានហើយប៉ាខ្ញុំពេញចិត្តគេយ៉ាងខ្លាំង។
ខ្ញុំអត់ដឹងថា៨ឆ្នាំមកនេះ បងវុធជួបរឿងអីខ្លះទេ តែខ្ញុំនៅតែគោរពនិងចងចាំបងវុធ។ ក្នុងចំណោមពាក្យដែលបងធ្លាប់អប់រំខ្ញុំកន្លងមកមានពីរឃ្លាដែលខ្ញុំពេញចិត្តបំផុតនោះគឺ កុំមើលអ្វីតែសម្បកក្រៅហើយជីវិតគឺជាការតស៊ូ។ បងខ្លួនឯងក៏គួរប្រើពាក្យនេះសម្រាប់ពីនេះទៅមុខដែរ។
ខ្ញុំសួរគេហើយ គេប្រាប់ថាបងវុធគ្រាន់តែជាអ្នកពាក់ព័ន្ធហើយមិនមែនជាអ្នកដៃដល់ ថ្ងៃបងវុធស៊ូក្ដីខ្ញុំនឹងទៅស្ដាប់ ហើយបងវុធច្បាស់ជាឈ្នះនៅតុលាការ។ ទោះយ៉ាងណាបងវុធនៅតែជាបងប្រុសម្នាក់ដែលខ្ញុំមានតែម្ដងក្នុងជាតិនេះ។ បងវុធត្រូវការអីសូមទាក់ទងមកខ្ញុំភ្លាមតាមលេខនេះ ឬតាមគូដណ្ដឹងខ្ញុំក៏បានខ្ញុំនៅរង់ចាំជួយជានិច្ច។
ពីរចនានៅវិទ្យាល័យនេតយ៉ង់។”

ខ្ញុំបត់សំបុត្រទុកចូលក្នុងកន្ត្រកផ្លែឈើគ្រឿងឧបភោគបរិភោគដែលខ្ញុំបានរៀបចំសម្រាប់ផ្ញើទៅជូនគាត់។ ទោះបីថាខ្ញុំបានស្រក់ទឹកភ្នែកលើសំបុត្រនេះ តែខ្ញុំសង្ឃឹមថា ខ្ញុំនឹងទទួលបានមកវិញនូវស្នាមញញឹមរបស់គាត់។ ”ប្រុសស្អាតវិទ្យាល័យ” របស់ខ្ញុំ។
ដោយ កែវ សំណាង