តុក្កតាប្រឡាក់ឈាម
ម៉ោងប្រហែលប្រាំមួយល្ងាច អាកាសធាតុក្ដៅស្អុះស្អាប់ មេឃស្រទំបាំងបិទដោយដុំពពកខ្មៅងងឹត មិនយូរទៀត ភ្លៀងនឹងបង្អុរធ្លាក់ចុះមកមិនខាន។ នារីម្នាក់ស្ថិតក្នុងវ័យប្រមាណម្ភៃឆ្នាំ ដើរត្រុកៗតាមផ្លូវក្រាលគ្រួសក្រហម បីកូនជាប់នឹងដើមទ្រូង។ ទារកតូចរុំដោយកន្សែងពោះគោក្រាស់តាំងពីក្បាលដល់ចុងជើង លើកលែងត្រង់ភ្នែកនិងច្រមុះ មើលឃើញមុខសស្លេកស្លាំងភ្នែកខូងជ្រៅ។
ពីរថ្ងៃមុន នាងនាំកូនទៅរកពេទ្យនៅមណ្ឌលសុខភាព ព្រោះកូនមានជំងឺរាករូសយ៉ាងខ្លាំង។ ពេទ្យឲ្យថ្នាំទឹកពណ៌សខាប់ ថ្នាំសេរ៉ូម អូរ៉ាលីត និងបានបញ្ជាក់បន្ថែមថា ត្រូវទៅមន្ទីរពេទ្យខេត្តជាបន្ទាន់ បើអាការៈមិនបានធូរស្រាលក្នុងរយៈពេលបីម៉ោង។ នាងឲ្យកូនផឹកថ្នាំតាមវេជ្ជបញ្ជាទាល់តែអស់ តែអាការៈរាករូសមិនបានធូរស្រាលសោះ។ ដោយហេតុផលផ្នែកសេដ្ឋកិច្ចគ្រួសារធ្វើឲ្យនាងមិនអាចនាំកូនទៅមន្ទីរពេទ្យខេត្តតាមបណ្ដាំពេទ្យបានឡើយ។ ប្រាក់ចុងក្រោយដែលប្ដីទុកឲ្យសម្រាប់ថ្លៃចាយវាយ នៅសល់តែពីរម៉ឺនរៀលប៉ុណ្ណោះ ទុកសម្រាប់ទិញម្ហូបអាហារដែលយ៉ាងហោចណាស់ក៏មួយអាទិត្យទៀតដែរ ទម្រាំប្ដីត្រលប់មកវិញ។
លុះដល់ជិតព្រលប់ កូនដេកស្ដូកស្ដឹង ខ្លួនត្រជាក់ល្អូក ភ្នែកបិទជិតឈឹង អង្រួនក៏មិនកម្រើក ទើបនាងសម្រេចចិត្តនាំកូនទៅរកពេទ្យនៅឯទីរួមខេត្ត។ ខណៈនោះមេឃក៏ចាប់ផ្ដើមងងឹត និងអស់ឡានម៉ូតូចូលក្នុងក្រុង នាងក៏ធ្វើដំណើរដោយថ្មើរជើងអស់មួយគីឡូម៉ែត្រទើបមកដល់ថ្នល់ចាក់កៅស៊ូ ដោយសង្ឃឹមថានឹងអាចបក់ដៃហៅឡានម៉ូតូមនុស្សមានចិត្តធម៌ដោយសារគេទៅទីរួមខេត្ត តែគ្មាននរណាហ៊ានឈប់ឲ្យសោះ។
មេឃងងឹតយ៉ាងឆាប់រហ័ស ភ្លៀងចាប់ផ្ដើមបង្អុរ។ នាងបើកឆត្រទទូរ បីកូនជាប់នឹងទ្រូងរត់គេចគ្រាប់ភ្លៀងតាមចិញ្ចើមថ្នល់សំដៅសាលាឆទានដែលមើលឃើញលឹមៗពីចម្ងាយ។ សងខាងថ្នល់ មានទឹកដក់ល្ហាចល្ហឹម ធ្វើឲ្យយូរៗម្ដងនាងត្រូវរត់ចៀសថ្លុក ចូលទៅកណ្ដាលទ្រូងផ្លូវដែលមានយានយន្តកំពុងធ្វើចរាចរខ្វាត់ខ្វែង។

វុធ អតីតអ្នករត់ឡានឈ្នួល បច្ចុប្បន្នប្រកបរបរដឹកទំនិញជូនអតិថិជនគ្រប់ខេត្តក្រុង ពេលនេះទើបតែត្រលប់មកពីបញ្ជូនទំនិញទៅឲ្យភ្ញៀវ។ គេបើកឡាន ត្រលប់មកវិញក្នុងល្បឿនលឿនណាស់ ព្រោះទទួលពាក្យប្រពន្ធថា នឹងត្រលប់ឲ្យទាន់បានហូបបាយល្ងាចជាមួយកូនស្រី។ គេបើកភ្នែកស្លឺមើលកញ្ចក់ក្រោយ ឃើញព្យុះភ្លៀងអមដោយផ្គររន្ទះឆូងឆាងដេញតាមពីក្រោយចូលមកកាន់តែជិតជាលំដាប់។ ទីបំផុតឡានដឹកទំនិញរបស់គេក៏ត្រូវលេបត្របាក់ចូលទៅក្នុងខ្សែទឹកភ្លៀងដ៏ក្រាស់ឃ្មឹក បង្កជាសំឡេងលាន់ទ្រហឹងក្រោមមហិទ្ធិឫទ្ធិរបស់ធម្មជាតិ។ វុធបន្ថយល្បឿនបន្តិចវិញ ព្រោះមើលមិនឃើញផ្លូវខាងមុខ ទោះបីជាបើកភ្លើងហ្វាបញ្ចាំងយ៉ាងណាក៏ដោយ។
វុធស្គាល់ផ្លូវមួយខ្សែនេះច្បាស់ដល់ថ្នាក់បិទភ្នែកបើកក៏បាន ព្រោះគេតែងតែបើកបរតាមផ្លូវនេះជាប្រចាំ។ សងខាងផ្លូវងងឹតស្លុប គ្មានផ្ទះអ្នកភូមិនៅម្ដុំនេះទេ បើមានក៏មានតែភូមិតូចៗដែលត្រូវចូលទៅជ្រៅទៀតប្រមាណមួយគីឡូម៉ែត្រ។ មនុស្សម្នាមិនសូវធ្វើដំណើរតាមផ្លូវនេះទេ ព្រោះជាផ្លូវចាស់ដែលកាច់វាងវង់តាមជម្រាលភ្នំ មានចំណុចគ្រោះថ្នាក់ជាច្រើនកន្លែង។ ចំណុចដែលកើតឧប្បត្តិហេតុញឹកញាប់បំផុតហៅថា ផ្លូវកោងជើងកប ដែលជាផ្លូវកោងតាមជម្រាលភ្នំមានមួយផ្នែកជាផ្ទាំងថ្ម មួយផ្នែកទៀតជាជ្រោះជ្រៅ។
រំពេចនោះវុធឃើញអ្វីម្យ៉ាងក្នុងរយៈចម្ងាយកៀកបំផុត។ ភ្លាមៗ គេមិនអាចគេចចេញទាន់ទេ។ ទទួលអារម្មណ៍ថា មុខឡានត្រង់ផ្នែកខាងឆ្វេងបុកត្រូវអ្វីម្យ៉ាងដែលមានទម្ងន់ មិនដឹងថាជាគំនរសំរាម សត្វព្រៃ ឬមនុស្ស? គេជាន់ហ្រ្វាំងយ៉ាងប្រយ័ត្នប្រយែងព្រោះផ្លូវរអិល ហើយថយរថយន្តយឺតៗត្រលប់មកមើលវិញ។
មានអ្វីម្យ៉ាងវារនៅលើថ្នល់ ឃើញព្រាលៗដូចរាងកាយមនុស្ស។ ភ្លៀងដែលកំពុងបាចសាចចុះមក ហូរក្លាយជាពណ៌ក្រហមឈាម តែមើលឃើញមិនសូវច្បាស់ គេក៏សម្រេចចិត្តចុះទៅមើល។
មែនហើយ! វាជារាងកាយមនុស្សពិតមែន ជើងទាំងពីរនៅកម្រើក នាងស្រែកថ្ងូរដោយក្ដីចុកចាប់។
វុធរត់ត្រលប់ទៅរថយន្តវិញ។ គេជាន់វត្ថុទន់ៗមួយទៀតពេលកំពុងឈានជើងឡើងលើរថយន្ត…។
«តុក្កតា!»

វាជាតុក្កតាកូនង៉ែតដ៏គួរឲ្យស្រឡាញ់មួយ តាមមើលប្រហែលជាមានតម្លៃខ្លាំងណាស់។ មិនបាច់គិតច្រើន វុធរើសវាគ្រវែងទៅក្នុងឡាន ហើយឡើងអង្គុយត្រង់កន្លែងអ្នកបើក។ សំណាងល្អដែលគេនៅមានចិត្តត្រលប់មកមើលវិញ បើជាអ្នកដទៃច្បាស់ជាដាក់មេផាយផាសក្រញាំបាត់ទៅហើយ។ បទពិសោធន៍នៃការរត់ឡានឈ្នួល និងដឹកទំនិញ ធ្វើឲ្យវុធបើកឡានថយក្រោយជំនួសការទៅមុខ។ គេជាន់ហ្គែរពេញមួយទំហឹងតម្រង់គោលដៅ ហើយថយឡានបើកកិនរាងកាយដែលកំពុងដេករាដៃសុំជីវិតនៅលើថ្នល់។
មានសំឡេងលាន់ភូសដូចត្រឡោកដូងបែក។
គេថយកិនជាលើកទីពីរដើម្បីឲ្យច្បាស់ចិត្តថាគ្មានការទាមទារសំណងថ្លៃព្យាបាល។
វុធ បើកឡានបន្តទៅមុខទៀតតែយឺតជាងមុន អាស្រ័យលើទឹកភ្លៀងដែលកំពុងបង្អុរធ្លាក់ជួយលាងសម្អាតឈាមដែលប្រឡាក់កង់ និងតួរថយន្តឲ្យស្អាត។ គេគ្រហឹមច្រៀងតិចៗ បន្លប់ភាពតក់ស្លុត ហើយលូកយកតុក្កតាមកមើលលេង ដើម្បីជួយសម្រួលអារម្មណ៍តានតឹងចំពោះហេតុការណ៍ដែលបានកើតឡើងអម្បាញ់មិញ។

វាជាតុក្កតាដ៏ចម្លែកខ្លាំងណាស់។ តុក្កតាទូទៅតែងតែមានតំណត្រង់ដៃជើងនិងក តែតុក្កតាមួយនេះដូចកូនង៉ែតដែលមានជីវិត។ គន្លាក់ដៃជើងចង្កេះនិងក បត់បែនបានដូចធម្មជាតិ ដោយគ្មានស្នាមតឲ្យឃើញ។ មិនតែប៉ុណ្ណោះវាអាចព្រិចភ្នែក និងចេះសម្ដែងទឹកមុខតាមអារម្មណ៍បានទៀតផង។ តុក្កតានេះ មានសក់ទន់ពណ៌ត្នោត ស្លៀកកន្ទប អាវពណ៌សក្រហមដុំៗ ធ្ងន់ជាងតុក្កតាទូទៅ។ វុធគិតថា ប្រហែលជាប្រើថ្មច្រើនដុំហើយ និងប្រាកដជាមានតម្លៃថ្លៃខ្លាំងណាស់។ ទំនងជាកូនសេដ្ឋីទម្រើសខ្លួនណាម្នាក់ខឹងប៉ាម៉ាក់ដែលផ្គាប់ចិត្តខ្លួនមិនត្រូវ ក៏គ្រវែងតុក្កតានេះចោលតាមទ្វាររថយន្ត។
ម៉ោង៧កន្លះ ភ្លៀងឈប់ធ្លាក់ វុធបត់រថយន្តចូលផ្ទះ។ គេដើរហួចធ្វើចិត្តសឿង ដឹងថានឹងជួបបរិយាកាសបែបណាជាមួយប្រពន្ធ។ ខ្សែភ្នែកមិនពេញចិត្តរបស់ភរិយាតាមសម្លក់សម្លឹងគេគ្រប់ជំហានយ៉ាងបើកចំហ។
«ហេតុអីទើបមកដល់? កូនចាំរហូតដេកលក់បាត់ហើយ!»
«ចុះបើភ្លៀងធ្លាក់ខ្លាំងយ៉ាងហ្នឹង មិនឃើញទេឬ? ខ្ញុំខំប្រញាប់ឲ្យទាន់ហើយ!»
«ឥឡូវទៅដាស់កូនមក៍ នាំវាមកស៊ីបាយ!»
ធាវី ចូលចង្ក្រានបាយដើម្បីរៀបចំម្ហូប។ ចំណែកវុធចូលទៅបីកូនមកកាន់តុបាយ។ ថ្ងៃនេះមានម្ហូបច្រើនមុខណាស់ សុទ្ធតែជារបស់ចូលចិត្ត។ វុធនឹកងឿងឆ្ងល់ថាថ្ងៃនេះជាថ្ងៃអ្វី? ឬមួយក៏មានអ្វីពិសេស?
ភរិយាសប្បាយចិត្តឡើងវិញនៅពេលឃើញប្ដីទទួលទានបាយយ៉ាងឆ្ងាញ់ពិសា។ នាងហែកមាន់បញ្ចុកកូនស្រី និងឆ្លៀតសួរសុខទុក្ខស្វាមីដែលបែកគ្នាយូរ។
«វាត្រូវតែហត់នឿយបន្តិចហើយ ស្មាមួយអម្រែកពីរត្រូវរកលុយឲ្យផ្ទះនេះផង ផ្ទះនោះផង តើអ្នកផ្ទះខាងនោះយ៉ាងម៉េចដែរ ស៊ីចុកអីគ្រប់គ្រាន់ទេ?»
វុធគ្រវីក្បាលយ៉ាងទើសទាល់។ នេះជាចំណុចអវិជ្ជមានរបស់ប្រពន្ធម្នាក់នេះ។
«ប្រាប់ហើយថាកុំឲ្យនិយាយរឿងនេះនៅចំពោះមុខកូន!»
«ចុះវាពិតទេ? ឯងរករឿងដាក់ខ្លួន ខ្លួនឯងតើ! ប្រពន្ធពីរប្រពន្ធបី ធ្វើខ្លួនដូចឧកញ៉ា!»
មុននឹងផ្ទុះសង្គ្រាម កូនស្រីប្រាប់ថា ឆ្អែតហើយ ចង់ទៅគេងបន្ត មិនចង់នៅស្ដាប់ប៉ាម៉ាក់ឈ្លោះគ្នាទេ។
«ឈប់សិនកូន ម៉ាក់មានរបស់ពិសេសឲ្យកូនក្នុងថ្ងៃពិសេស!» កូនបើកភ្នែកធំ សួរថាពិសេសដូចម្ដេច ឫកពាចាប់អារម្មណ៍ ចង់ដឹងភ្លាមមួយរំពេច។
ធាវីដើរទៅយកនំខេកដែលលាក់ទុក។ កូនញញឹមទះដៃព្រោះចូលចិត្តនំខេក។
«នំខេកអីម៉ាក់? ខ្ញុំចូលចិត្តនំខេកណាស់ សុំមួយម៉ាត់មក៍…» នាងយកដៃចង្អុលបៀកយកក្រេមដាក់ចូលក្នុងមាត់មួយរំពេច។
«កុំធ្វើបែបនេះកូន! ថ្ងៃនេះជាថ្ងៃកំណើតរបស់កូនគម្រប់ខួប៤ឆ្នាំ កូនត្រូវផ្លុំទៀន ហើយកាត់នំខេកដូចពួកបរទេសធ្វើនៅក្នុងទូរទស្សន៍ណា៎!» ធាវីរៀបចំធ្វើតាមពិធីការដែលធ្លាប់ដឹងខ្លះៗតាមទូរទស្សន៍ រួចប្រាប់វុធឲ្យច្រៀងបទ Happy Birthday! ព្រមទាំងទះដៃ។
ហេតុអ្វីត្រូវធ្វើតាមបរទេស? វុធគ្រវីក្បាល ព្រមទាំងច្រៀងលំៗ ព្រោះមិនចាំទំនុក ចាំតែបទទំនួញប្រេត។
កូនស្រីពមនំខេកយ៉ាងមានសេចក្ដីសុខ។ រំពេចនោះនាងងាកខ្វាប់ទៅរកឪពុក៖
«ចុះប៉ា គ្មានកាដូឲ្យកូនទេ មែនទេ?» ចរិតឫកពា និងសម្ដីសំដៅដូចម្ដាយគ្មានខុស អគតិ ទិតៀនមនុស្សទាំងមិនទាន់ដឹងរឿង។ បើជាក្មេងទូទៅច្បាស់ជាសួរថា «ប៉ាមានកាដូឲ្យកូនទេ?»
«កូនវីន កុំសង្ឃឹមឲ្យសោះកូន ថ្ងៃនេះជាថ្ងៃស្អី ប៉ាកូននៅមិនដឹងផង!» ម៉ែដាក់មួយប្រាវឌឺឲ្យប្ដីយ៉ាងចាស់ដៃ។
កូនស្រីសម្ដែងទឹកមុខអស់សង្ឃឹមនិងតូចចិត្ត។
«បាទមាន ថ្ងៃសំខាន់បែបនេះ ប៉ាគ្មានថ្ងៃភ្លេចទេ ចាំមួយភ្លែតណា៎!»

វុធដើរសំដៅឡានដឹកទំនិញ លូកដៃយកតុក្កតា ស្រាប់តែងឿងឆ្ងល់យ៉ាងខ្លាំង ព្រោះបាត់មិនដឹងទៅណា? អម្បាញ់មិញគេដាក់នៅលើពូកក្បែរកន្លែងអង្គុយអ្នកបើកបរ ចុះឥឡូវបាត់ទៅណា? គេខំឈ្ងោកក្បាលរកមើល។
បន្ទាប់មកគេក៏ឃើញវា។ តុក្កតាចម្លែកឈរតោងលើទ្វារខាងអ្នកបើកបរ ជើងម្ខាងកំពុងជាន់លើប៊ូតុងបញ្ជាកញ្ចក់បើកបិទ ធ្វើឲ្យកញ្ចក់រំកិលឡើងលើកៀបចំកណ្ដាលទ្រូងរបស់វុធ។ គេប្រញាប់ទាញខ្លួនចេញមកវិញ តែកញ្ចក់រំកិលលឿនណាស់ កៀបត្រង់បំពង់កល្មម។
វុធរើបម្រះពេញមួយទំហឹង ដៃទាំងពីរប្រឹងសង្កត់កញ្ចក់ដែលកំពុងរំកិលឡើង មាត់ចំហត្រដរខ្យល់ក្នុងសភាពដូចគេច្របាច់ក ខំដាល់ផង ទះផង និងចាប់អង្រួនរហូតកញ្ចក់ប្រេះបែកជាចម្រៀកៗ។
លុះរបូតចេញមកបាន វុធទម្លាក់ខ្លួនអង្គុយចុះ ដកដង្ហើមយកខ្យល់អាកាសវែងៗជាច្រើនដង ទើបបើកទ្វារយកតុក្កតា ហើយក៏សង្កេតឃើញថា កូនសោនៅដោតជាប់ក្នុងឡាននៅឡើយ មិនគួរទៅរួចសោះ។
គេដើរចូលទៅក្នុងផ្ទះវិញ ព្យាយាមសម្ដែងទឹកមុខរីករាយ៖
«នេះអី កាដូថ្ងៃកំណើតសម្រាប់កូនវីន កូនស្រីដ៏សែនឆ្លាតរបស់ប៉ា!»
ស្រីវីនសម្លឹងមើលភ្លឹះៗ ធ្វើមុខប្លែកៗ។
«ទទួលទៅកូន!» នាងគ្រវីក្បាល។
«ហេតុអី?» វុធសួរ «មិនចូលចិត្តទេ?»
«វាមិនចូលចិត្តខ្ញុំទេ!»
«ហេតុអីគិតបែបនេះ?» គេព្យាយាមញាត់ចូលក្នុងដៃកូនឲ្យនាងបី។
មិនដឹងថា ដៃប៉ះត្រូវកុងតាក់ណាមួយ ស្រាប់តែតុក្កតាសើចខឹកៗ វុធភ្ញាក់ក្រញាង តែកូនស្រីសើចយ៉ាងពេញចិត្ត។
«អូនតុក្កតាចេះសើច! ពូកែមែន… មើល៍ ឲ្យបងសុំឱបបន្តិចមើល៍!» នាងនិយាយលេងជាមួយតុក្កតា។
ស្រីវីនយកដៃស្ទាបអង្អែលពេញខ្លួនតុក្កតា ពិនិត្យមើលកាដូថ្ងៃកំណើត។
«អួយ… ប៉ាៗ មើលចុះ វាកម្រើកដៃបានទៀតផង!» នាងចាប់ផ្ដើមជក់ចិត្តនឹងការស្វែងរកកុងតាក់សម្រាប់បញ្ជាការធ្វើចលនារបស់តុក្កតា ខណៈដែលឪពុកម្ដាយចាប់ផ្ដើមផ្ទុះសង្គ្រាមម្ដងទៀត។ ដៃស្រីវីនរាវប៉ះត្រូវចំណុចក្បែរចង្កេះដោយមិនបានតាំងចិត្ត តុក្កតានិយាយរអ៊ូអ្វីម្យ៉ាងចេញមក។
ប៉ាម៉ាក់ងាកមើលភ្លាម។
«វានិយាយថាម៉េចប៉ា? ចាំមើលកូនធ្វើឲ្យមើលណា៎!» នាងធ្វើម្ដងទៀត វុធខិតចូលមកស្ដាប់យ៉ាងយកចិត្តទុកដាក់។
សំឡេងលាន់ឮពីទីឆ្ងាយ ជាសំឡេងរបស់មនុស្សស្រី «បំណុលជីវិត ត្រូវសងដោយជីវិត!» តាមមកដោយសំឡេងថ្ងួចថ្ងូរដោយក្ដីឈឺចាប់។
ធាវីសួរថា តុក្កតានិយាយថាម៉េច។ វុធកុហកថា ស្ដាប់មិនឮ។
«ខោអាវប្រឡាក់អីហ្នឹង អូនតុក្កតា?» ស្រីវីនទាញមកមើលជិតៗ «ប្រឡាក់ឈាម! ប៉ាៗ តុក្កតាប្រឡាក់ឈាម!» នាងគ្រវែងតុក្កតាចោល «ខ្ញុំមិនយកទេ តុក្កតាប្រឡាក់ឈាម!»
«មិនមែនឈាមទេ វាជាថ្នាំក្រហមដែលគេ…» គេទច់សម្ដីនៅពេលឃើញតំណក់ឈាមជ្រាបចេញពីស្បែកតុក្កតា។ ប្រពន្ធសម្លឹងដោយមិនទុកចិត្ត៖
«ឯងទៅយកតុក្កតានេះមកពីណា?»
«គឺទិញហ្នឹងណា៎! មាននរណាធ្លាប់ឲ្យទទេ ទេ?»
«ឯងយកលុយពីណាទៅទិញតុក្កតាថ្លៃៗបែបនេះ? ថ្លៃប៉ុន្មាន? ថង់ច្រកនៅឯណា? មានវិក្កយបត្រទេ?»
«កុំរឿងច្រើនពេកមើល៍!» វុធមួម៉ៅ។ ប្រពន្ធរបស់គេឆ្លាតណាស់អារឿងចាប់កំហុស។ គេដឹងច្បាស់ បើបណ្ដោយឲ្យឈ្លេចសួរទៀត ច្បាស់ជាត្រូវស្ងោរឆ្អិនមិនខាន ត្រូវរកលេសគេចចេញពីផ្ទះជាប្រញាប់។

ស្រីវីន បន្តអង្គុយលេងជាមួយតុក្កតាយ៉ាងភ្លើតភ្លើនក្រោមសំឡេងឈ្លោះប្រកែកគ្នារបស់ឪពុកម្ដាយ។ រំពេចនោះ នាងស្រែកយ៉ៃ រលាស់ដៃញាប់ស្អេក។ ម៉ែងាកទៅមើល ស្រែកឧទានដោយក្ដីភ្ញាក់ផ្អើល៖
«កើតអីកូន?»
«វាខាំដៃខ្ញុំ!» ម៉ែចាប់តុក្កតាគ្រវែងទៅកៀនជញ្ជាំងដោយកំហឹងច្រឡោត។
«ឆ្កួតមែន យកតុក្កតាខ្មោចពីណាមកឲ្យកូន យកវាចេញពីផ្ទះឥឡូវនេះភ្លាម!»

វុធក្រោកឡើងដោយទ្រាំលែងបាន។ តុក្កតាឯណាខាំមនុស្សបាន? កូនចង្រៃនេះ មិនចូលចិត្តឪ ព្រោះម៉ែវាបង្រៀនខូច។
គេដើរចេញពីផ្ទះ។ ឆ្កួតខ្មោចយក៍អី ត្រលប់មកពីធ្វើការហត់នឿយ ក្រៅពីមិនបានសម្រាក នៅមកនាំឈ្លោះទៀត! គេលួចញញឹមយ៉ាងមានកំណួច «ទៅផឹកស្រាជាមួយមិត្តភក្តិវិញ ល្អជាង!»
ថាហើយក៏ដើរទៅឡើងឡាន ទាញទ្វារបិទលាន់គ្រាំង។ ប្រពន្ធចាប់តុក្កតាគប់ពីក្រោយ ធ្លាក់ទៅទើរក្នុងទ្រុងឡាន «ទៅងាប់ឯណាក៏ទៅៗ យកអាតុក្កតាខ្មោចនេះទៅផង!»
វុធគ្រវីក្បាល «នាំគ្នាឆ្កួតទាំងផ្ទះ!» រួចទើបគិតឃើញថា បើជេរដូច្នេះ គឺរួមទាំងខ្លួនឯងដែរ។

វុធបើកឡានបន្តទៅទៀត៣០គីឡូម៉ែត្រដល់ផ្ទះនៅក្នុងចម្ការរបស់មិត្តភ័ក្ដិ ឃើញបុរសស្រករៗគ្នា ៥,៦នាក់ កំពុងជុំវង់គ្នា។ គ្រប់គ្នាជាមិត្តភ័ក្ដិចាស់កាលនៅរត់ឡានឈ្នួលជាមួយគ្នា។ វុធចូលទៅរួមក្នុងវង់យ៉ាងស្និទ្ធស្នាល និងសប្បាយក្អាកក្អាយ និយាយគ្នាពីនេះពីនោះសព្វសារពើ។ ពីរម៉ោងកន្លងផុតទៅដោយមិនដឹងខ្លួន។
ភាពស្រវឹងចាប់ផ្ដើមចូលមកសណ្ឋិតក្នុងរាងកាយ រួមផ្សំជាមួយភាពហត់នឿយពីថ្ងៃ វុធក្រោកឡើងបម្រុងត្រលប់ទៅវិញ តែមិត្តភ័ក្ដិចាប់ដៃជាប់មិនព្រមឲ្យត្រលប់។ លុះនឹកដល់ប្រពន្ធមេរអ៊ូ ក៏ព្រមអង្គុយផឹកស្រារហូតដល់ម៉ោង១២ពាក់កណ្ដាលអធ្រាត្រ។ រំពេចនោះស្រាប់តែមិត្តម្នាក់និយាយឡើងថា៖
«ឯងក្លាយជាខ្ទើយតាំងពីអង្កាល់អាវុធ ចេះលេងតុក្កតាផង?»
វុធបះរោមច្រាង «ឯងថាស្អី! តុក្កតាស្អី!»
«យី! ចុះអង្គុយនៅខាងក្រោយខ្នងឯងនោះអី តុក្កតាខ្មោចទេដឹង?» វង់ស្រាស្ងាត់ច្រៀប នៅពេលឮតុក្កតាសើចខឹកៗនៅខាងក្រោយខ្នងវុធ។
វុធងាកទៅមើលផាំង។ វានៅឆ្ងាយពីគេប្រហែលមួយចំអាម។ គេព្រឺឆ្អឹងខ្នងខ្ញាក តែមិននិយាយថាដូចម្ដេច បានត្រឹមតែគិតក្នុងចិត្ត «ស្អីគេនៀក តុក្កតាខ្មោចដែលប្រពន្ធគ្រវែងចូលក្នុងទ្រុងឡាន ពេលនេះមកអង្គុយនៅខាងក្រោយខ្នងបានយ៉ាងដូចម្ដេច?»
«ហ៊ឺយ! មុខស្លេកដូចមាន់ស្ងោរភ្លាមទៅហើយ!» មិត្តរួមវង់ស្រានាំគ្នាសើចគឹល។
វុធក្រោកឈរឡើង ចាប់តុក្កតាគ្រវែងចោលមួយទំហឹង។ វាផ្លោងទៅធ្លាក់ក្នុងទ្រុងឡានម្ដងទៀត។
«គ្រាន់តែគេចាប់បានថាជាខ្ទើយ ស្រាប់តែឆេះដុំភ្លាមហ្ន! ហាស ហាស ហាស…» មិត្តភ័ក្ដិនៅតែចំអកមិនឈប់។
«ហ៊ឺយ… ក្បាលកញ្ចាស់ហើយ អីក៏ពូកែតូចចិត្តម្ល៉េះ? គ្រាន់តែប៉ុណ្ណឹងក៏ងរចង់ត្រលប់ទៅវិញហើយ! តែយើងនិយាយមែន តុក្កតាឯងស្អាតណាស់! ប្រើតេឡេបញ្ជាមែនទេ? ប្រហែលជាថ្លៃខ្លាំងណាស់ហើយ ឯងបានមកពីណា?»
«រើសបាន! តែឥឡូវកំពុងតែចង់យកទៅបោះចោល!»
«អេ៎! បោះចោលធ្វើអី ? អីចឹងយើងសុំយកទៅឲ្យកូនស្រីលេងប្រសើរជាងបោះចោលទទេៗ ស្ដាយរបស់!»
វុធបដិសេធ «គ្រោះថ្នាក់ណាស់ តុក្កតាកាឡី!»
«គ្រោះថ្នាក់ត្រង់ណាវ៉ឺយ!»
វុធដកដង្ហើមយ៉ាងតានតឹង៖
«ឯងមិនឃើញទេអីយើងទុកវានៅក្នុងទ្រុងឡាន តែវាបែរជាមកអង្គុយនៅខាងក្រោយខ្នងយើងទៅវិញ! ហើយកាលពីល្ងាចមិញនេះ វាទើបតែខាំកូនស្រីយើងទេ!»
មិត្តភ័ក្ដិនាំគ្នាផ្ទុះសំណើចគឹលម្ដងទៀត។ អ្នកខ្លះដល់ថ្នាក់សើចចុកពោះដេកននៀល «អូយ… យើងចង់ឆ្កួត!»
«ពួកឯងមិនជឿយើងទេ? យើងនិយាយមែន មិនជឿហីទៅ!»
«អាវុធអើយ! ឯងនេះចំជាត្រចៀកសមែន អាគង់ទៅនោមឃើញតុក្កតានៅក្នុងទ្រុងឡាន ទើបយកមកទុកនៅខាងក្រោយខ្នងឯងលេងអម្បាញ់មិញនេះ។ គ្រាន់តែប៉ុណ្ណឹងជឿឡើងស៊ប់! ហាស ហាស ហាស…»
វុធខឹងខ្លាំងណាស់ ដើរសំដៅឡានរបស់ខ្លួន និយាយទាំងមួម៉ៅ៖
«បើអីចឹង នរណាចង់បានក៏យកទៅ ប្រយ័ត្នថាយើងមិនបានដាស់តឿន!»
ឮដូច្នោះ មិត្តភ័ក្ដិក្នុងវង់ស្រាក្រោកឈរឡើងព្រមៗគ្នា។
«តុក្កតានៅឯណាវ៉ឺយ យើងក៏ចង់បានដែរ!» មិត្តភក្តិម្នាក់ប្រញាប់ស្រែកមុនគេ។
«ធ្លាក់នៅខាងក្រោយទ្រុងឡានអាវុធឯនោះ!»
គ្រប់គ្នាដើរសំដៅទ្រុងឡានខាងក្រោយដែលមានកំណាត់កៅស៊ូគ្របឥវ៉ាន់នៅគរចោលពេញនោះ។
«អម្បាញ់មិញឃើញធ្លាក់នៅត្រង់នេះតើ! ឥឡូវបាត់ទៅណាហើយ?» មិត្តម្នាក់រកបណ្ដើរ រអ៊ូបណ្ដើរ។
ម្នាក់ទៀតយកពិលមកឆ្លុះមើល៖
«សង្ស័យនៅក្រោមកំណាត់កៅស៊ូអស់នេះទេដឹង?»
នាយគង់យកដៃលូករាវនៅក្រោមគំនរកំណាត់កៅស៊ូដោយក្ដីចង់បាន រួចក៏ស្រែកភ្លាត់សំឡេង។
«អូយ… ស្អីខាំដៃយើង!!» គង់ដកដៃឡើងឃើញឈាមហូរស្រោចម្រាម។
គ្រប់គ្នាប្រញាប់ជួយរើកំណាត់កៅស៊ូចេញ មិនឃើញតុក្កតា តែ…
«ព្រះអើយជួយផង!» គ្រប់គ្នាឧទានដោយក្ដីភ័យរន្ធត់។ នៅខាងក្រោមកំណាត់កៅស៊ូមានសាកសពកូនង៉ែតស្បែកខៀវស្លេកស្លាំង ភ្នែកខូងជ្រៅ រុំដោយកន្សែងពោះគោប្រឡាក់ឈាមទាំងដុំៗ។
បុរសឈ្មោះគង់លើកកន្ទបកន្សែងឡើង។
«នេះស្អីឯង កូនឯងមែនទេ? ហេតុអីមកនៅក្នុងទ្រុងឡាន?»
«ហ៊ឺយ! មិនទាន់ស្លាប់ទេ អម្បាញ់មិញយើងឃើញវាព្រិចភ្នែក!» មិត្តម្នាក់ទៀត បន្ទរទាំងភិតភ័យ។
«ភ្នែកឯងស្រលែវហើយ ខ្លួនរឹងស្ដូក អត់ដកដង្ហើមបែបនេះ តើព្រិចភ្នែកយ៉ាងម៉េចបាន?» គង់ប្រកែក។
វុធមិនឆ្លើយសំណួរ តែប្រញាប់រកលេសគេចខ្លួន «យើងត្រលប់ទៅផ្ទះវិញហើយ!»
ម្ចាស់ផ្ទះនិយាយយ៉ាងម៉ឺងម៉ាត់ «ឯងទៅធ្វើស្អីនៅឯណាជារឿងរបស់ឯង តែកុំយកអាចម៍មកបោះចោលនៅផ្ទះយើង! ហើយសុំអង្វរ កុំធ្វើបាបក្មេងបែបនេះ យើងទ្រាំមើលមិនបានទេ!» និយាយរួច គេក៏យកសាកសពកូនង៉ែតទៅទុកនៅត្រង់កន្លែងអង្គុយក្បែរអ្នកបើក។
ពេលបើកឡានតាមផ្លូវត្រលប់មកផ្ទះវិញ វុធតប់ប្រមល់ និងឈឺក្បាលចំពោះហេតុការណ៍ដែលកើតឡើងនេះយ៉ាងខ្លាំង។ តើទារកតូចនេះមកពីណា? ជាកូននរណា? គេវិលវល់គិតតែរឿងនេះ រហូតបានចម្លើយដែលគួរតែអាចទៅរួចជាទីបំផុត។ នារីដែលគេបុកកាលពីក្បាលព្រលប់អាចកំពុងតែបីកូន ហើយក្មេងក៏ផ្លោងរំលងឡានធ្លាក់ចូលទៅទើរក្រោមកំណាត់កៅស៊ូក្នុងទ្រុងខាងក្រោយ។
«ចំជាស៊យមែន! នាំអំពល់បន្ថែមទៀតហើយ! តើយើងត្រូវយកវាទៅទុកឯណា?»

រថយន្តតូចមួយគ្រឿងដែលបើកមកពីចម្ងាយ ស៊ីញ៉ូភ្លើងដាក់គូទក្រោយ ហាក់ដូចជាចង់ប្រាប់អ្វីម្យ៉ាង។ ពេលចូលមកដល់ជិត ក៏បន្ថែមល្បឿនបើកវ៉ាហួសមួយរំពេច។ វុធទទួលអារម្មណ៍ថាបាក់មុខជាខ្លាំង ដែលត្រូវគេវ៉ាដូច្នេះ។ គេជាន់ហ្គែរមួយទំហឹងដេញតាម រួចទើបភ្ញាក់ថាហ្គែរបានជាន់អស់ល្បឿនតាំងពីចេញដំណើរមកម្ល៉េះ តែឡានមិនព្រមស្ទុះទៅមុខសោះ ហាក់ដូចជាកំពុងសណ្ដោងរបស់ធ្ងន់។
វុធបង្អង់ល្បឿន បើកភ្លើងស៊ីញ៉ូរកកន្លែងចត។ ត្រូវតែចុះទៅមើលគូទឡានខាងក្រោយ តើមានអ្វីកើតឡើង? ជួនកាលអាចអូសដោយធាងដូង ឬដើមកំប្លោកពីផ្ទះមិត្តភ័ក្ដិមកក៏ថាបាន។

អាកាសធាតុពេលរំលងអធ្រាត្រត្រជាក់ដល់ឆ្អឹងខ្នង។ ផ្ទៃមេឃខែរនោចវេលាម៉ោងពីរ លម្អដោយហ្វូងផ្កាយព្រោងព្រាត។ វុធយកពិលមកជាប់ដៃ ដើរយ៉ាងប្រយ័ត្នប្រយែងទៅពិនិត្យមើលខាងក្រោយឡាន។ អត់ឃើញអីសោះ! ឈ្ងោកចុះបញ្ចាំងពិលទៅក្រោមឡាន គ្រប់យ៉ាងនៅប្រក្រតីទាំងអស់… តែ… អេ… អ្វីដុំវែងៗនៅទើរក្រោមឡាន មើលមិនសូវច្បាស់សោះ។ គេដេកលើថ្នល់ ព្យាយាមស៊កក្បាលចូលទៅជិត យកពិលឆ្លុះមើលម្ដងទៀត។
អ្វីដែលឃើញគឺដៃមនុស្សដាច់ស្មើត្រឹមក្លៀក! ច្បាស់ជាដៃរបស់មនុស្សស្រី ដែលគេថយឡានទៅកិនកាលពីក្បាលព្រលប់មិនខាន។ វុធភ័យរន្ធត់ស្រែកភ្លាត់សំឡេង ហើយព្យាយាមប្រវេប្រវាថយចេញពីក្រោមឡាន។ ក្បាលបោកទង្គិចនឹងបំពង់ផ្សែងងងឹតមុខស្លុប។

វុធបញ្ឆេះឡាន បើកបន្តសំដៅផ្លូវកោងជើងកប ដែលជាផ្លូវបត់បែនតាមចង្កេះភ្នំ មានមួយផ្នែកជាជ្រោះជ្រៅ ជាទីកន្លែងដ៏ប្រសើរសម្រាប់ឧក្រិដ្ឋជនបំបាត់ដាន ឬបំផ្លាញវត្ថុខុសច្បាប់ផ្សេងៗ។ តាមផ្លូវធ្វើដំណើរ គេទទួលអារម្មណ៍ថា ល្បឿនរថយន្តកាន់តែយឺតទៅៗជាលំដាប់ ស្អែកនេះប្រហែលជាត្រូវយកទៅឲ្យជាងមើលហើយ។
រថយន្តមួយទៀតមកពីក្រោយបើកជែងមួយរំពេច ហើយស៊ីញ៉ូភ្លើងភ្លឹបភ្លែតៗ ព្រមទាំងចង្អុលទៅលើដំបូលឡាន ហើយបើកគេចយ៉ាងលឿន ដូចខ្លាចអ្វីម្យ៉ាង ធ្វើឲ្យវុធត្រូវចតឡានឈប់មើលម្ដងទៀត។
តែគ្មានអីផង…លុះដល់កុងត្រូលត្រួតពិនិត្យ ប៉ូលិសពីរនាក់ដែលជាសាច់ញាតិរបស់វុធ ក៏ដើរចេញមករាក់ទាក់ព្រមៗគ្នា។
«ទើបតែមកពីណាបង ជុំជើងផឹកទៀតទេដឹង?»
ម្នាក់ទៀតយកពិលបញ្ចាំងមុខឡាន សម្លឹងមើលវុធយ៉ាងពិនិត្យពិច័យ។
«ទើបតែបើកបុកស្អីឬ បងវុធ?»
«អត់ទេ…» វុធប្រកែកធ្វើធម្មតា។
«ចុះហេតុអីមានឈាមជាប់នឹងក្បាលឡាន?»
ម្ចាស់ឡានស្រឡាំងកាំង… អង្គុយរឹងខ្លួនស្ដូក ស្មានថាទឹកភ្លៀងជួយលាងសម្អាតឈាមអស់ហើយ។ តែរំពេចនោះ ប៉ូលិសទាំងពីរនាក់ក៏សើចគឹលព្រមៗគ្នា។
«ហាសហា… ពួកយើងឆបងលេងសោះ! ឃើញមុខបងឯងដូចជាតានតឹងណាស់ ស្រាប់តែឥឡូវស្លេកអស់!»
«អេ៎! ចុះកញ្ចក់ម្ខាងនោះ ទៅបុកស្អី បានជាបែកអស់?» ប៉ូលិសម្នាក់យកពិលបញ្ចាំងដោយទឹកមុខម៉ឺងម៉ាត់ ហើយឆ្លុះចូលទៅក្នុងឡាន។ វុធដកដង្ហើមមិនដល់គ្នា ខ្លាចឃើញសាកសពទារក។
«ចុះនេះស្អីគេ? ចង់យកទៅណា?» គេវាសពិលបញ្ចាំងទៅមកដោយក្ដីចង់ដឹងចង់ឃើញ។ វុធភ័យឡើងរឹងខ្លួន។
«អូហូ… តុក្កតាមួយនេះ ស្អាតណាស់ ប្រហែលជាថ្លៃហើយ យកទៅផ្ញើក្មួយវីន មែនទេ?»
«អឺ… ជាកាដូថ្ងៃកំណើត!»
«អូខេ សំណាងល្អណាបង! អ៎… មែនហើយ ស្ទើរតែភ្លេច ម្ដងនេះរឿងមែនទែនណា មិនបានលេងសើចទេ ឡានដែលបើកវ៉ាបងអម្បាញ់មិញនេះប្រាប់ថា ឡានបងមានស្អីចម្លែកៗ ស្ដាប់ហើយកុំគិតច្រើនណា?»
វុធអត់ដង្ហើមសួរ៖
«មានស្អីចម្លែកវ៉ឺយ!»
«គេប្រាប់ថាឃើញមនុស្សស្រីអង្គុយបីកូនលើដំបូលឡានបង ហើយនៅឯគូទឡានមានមនុស្សតោងរាប់សិបនាក់ រាងកាយអូសកកិតនឹងថ្នល់ ពោះវៀនថ្លើមប្រមាត់ធ្លាយចេញម្ដងមួយៗ ឈាមបែកខ្ចាយពេញថ្នល់។ ស្ដាប់ទៅគួរឲ្យខ្លាចណាស់ ទើបគេប្រញាប់វ៉ាបងទៅមុន ហើយផ្កាំតាមពួកខ្ញុំឲ្យប្រាប់បង។ ដំបូងគិតថា អ្នកប្រាប់ប្រហែលជាស្រវឹងហើយ តែឡានមួយទៀតដែលបើកពីក្រោយមកក៏និយាយដូចគ្នា។ តែកុំគិតច្រើនអីបង ឲ្យខ្ញុំជួយអើតមើលក្រោមឡានឲ្យទេ ក្រែងមានអ្វីជាប់មកជាមួយ?»
វុធភ្ញាក់ក្រញាង «អរគុណ! ទើបតែមើលហើយអម្បាញ់មិញ គ្មានអីទេ ពេលនេះហត់នឿយខ្លាំងណាស់ ចង់ឲ្យដល់ផ្ទះឆាប់ៗ!»
«បាទបាន ទៅចុះ តែបើកប្រយ័ត្នប្រយែងផង!»
វុធញញឹមស្ងួត ញើសបែកពេញខ្នង ប្រញាប់បើករថយន្តចេញ។ គេដកដង្ហើមធំ អស់កម្លាំង ស្ទើររបូតក ព្រោះអស់ដៃអស់ជើងនឹងការបើកឡានពេញមួយថ្ងៃមួយយប់ រួមផ្សំនឹងភាពតានតឹងចំពោះហេតុការណ៍ដែលបានជួបប្រទះ។ រាងកាយត្រូវការសម្រាក តែថ្នាំយ៉ាបាពីរគ្រាប់ដែលគេលេបពេលចេញពីផ្ទះនៅមានឫទ្ធិធ្វើឲ្យគេអាចបញ្ឈរភ្នែកបាន។ វុធប្រាប់ខ្លួនឯងថា អត់ធន់បន្តិចទៀត ផ្លូវកោងជើងកបនៅខាងមុខតែបន្តិចទៀតទេ។
នៅតែបន្តិចទៀតទេ នឹងបានសម្រាកហើយ…

តាមផ្លូវទៅផ្លូវកោងជើងកបមានលក្ខណៈចោតខ្ពស់ ឡើងបានតែបន្តិចក៏ចោតចុះក្រោមភ្លាមៗ។ ផ្ទាំងថ្មធំខ្ពស់ៗដុះបាំងបិទផ្លូវខាងមុខធ្វើឲ្យមិនអាចមើលឃើញយានយន្តដែលកំពុងធ្វើចរាចរក្នុងទិសដៅផ្ទុយគ្នាបាន លុះត្រាតែបើកមកដល់ទល់មុខគ្នា។ ផ្នែកម្ខាងទៀតនៃផ្លូវជាជ្រោះជ្រៅ ចាត់ទុកថាជាចំណុចគ្រោះថ្នាក់ដែលបង្កឲ្យមានឧប្បត្តិកហេតុជាញឹកញាប់។
វុធបើកឡានឡើងជម្រាលភ្នំយ៉ាងមួម៉ៅ ព្រោះកម្លាំងទាញបានត្រលប់មកម្ដងទៀត។ ឡានរត់ទៅមុខកាន់តែយឺតជាលំដាប់ រហូតស្ទើរតែឈប់ស្ងៀម ទោះបីជាប្រឹងជាន់ហ្គែរអស់មួយទំហឹងក៏ដោយ។
នៅសល់តែ៣០ម៉ែត្រទៀត នឹងដល់ផ្លូវកោងជើងកបហើយ កម្លាំងប្រទាញស្រាប់តែបាត់ភ្លាមមួយរំពេច ឡានបោលខ្លួនទៅខាងមុខលឿនដូចព្យុះ វុធប្រញាប់ជាន់ហ្វ្រាំងដោយក្ដីតក់ស្លុត។ ឡានកញ្ឆក់វិលមួយជុំស្ទើរដាំក្បាលចូលក្នុងជ្រោះជ្រៅ កង់មុខពីរកើលលើរបាំងដែកក្បែរមាត់ជ្រោះកង់ក្រោយអូសកកិតថ្មធុំឈ្ងៀមហុយផ្សែងទ្រលោម កន្លែងអ្នកបើកនៅហៀបនឹងមាត់ជ្រោះ។
នៅពេលតាំងស្មារតីបាន វុធប្រញាប់បើកទ្វារឡានស្រវាយកសាកសពទារកចេញមកដែរ។ រឿងដំបូងដែលគេត្រូវធ្វើ គឺកម្ចាត់សាកសពទារកបំបាត់ដាន។ គេរកកន្លែងដែលល្អបំផុតសម្រាប់គ្រវែងសាកសពនេះឲ្យដល់បាតជ្រោះដោយគ្មានទើរលើចុងឈើ ឬជម្រាលថ្ម។
ភ្លាមនោះ គេទទួលអារម្មណ៍ឈឺឆៀបៗនៅត្រង់ដៃយ៉ាងទាន់ហន់។ សាកសពទារកបានក្លាយទៅជាតុក្កតាម្ដងទៀត ហើយពេលនេះវាកំពុងប្រើមាត់ត្របាក់ខាំដៃរបស់គេ និងគ្រញែងក្បាលទៅមកដូចឆ្កែឆ្កួត។ វុធប្រើដៃម្ខាងទៀតច្បាមក្បាលតុក្កតាចេញពេញមួយទំហឹង។ វារើបម្រះត្រុលៗ ស្រែកញ៉េចញ៉ាចសង្កៀរត្រចៀក។ នៅពេលមិនអាចរបូតចេញពីក្រញាំដៃដែលច្បាមសក់ជាប់ តុក្កតាក៏ឈប់រើ ហើយយំខ្សឹកខ្សួលគួរឲ្យអាណិត។ វុធសប្បាយចិត្តណាស់ ពេលឃើញវាស្រែកយំដូចកូនក្មេងអាយុបួនខួប។ ខណៈដែលគេគ្រវែងតុក្កតាចុះទៅ ស្រាប់តែ…។
«លោកប៉ា… កូនវីនខ្លាច…»

បេះដូងស្ទើរតែឈប់លោត គឺសំឡេងកូនស្រីរបស់ខ្លួនឯង! តើរឿងរ៉ាវយ៉ាងម៉េច? តើវាអាចកើតឡើងដូចម្ដេចបាន? វុធទន់ជង្គង់…។
ពេលវេលាត្រឹមតែមួយវិនាទីអាចធ្វើឲ្យវុធភ្លឺភ្នែកបានថា តើឪពុកម្ដាយមានអារម្មណ៍បែបណា នៅពេលត្រូវបាត់បង់កូននៅចំពោះមុខបែបនេះ។
គេរត់ត្រលប់មកកាន់ឡានវិញ ឃើញប្រពន្ធរបស់ខ្លួនអង្គុយនៅកន្លែងអ្នកបើក ស្ថិតនៅក្នុងសភាពដូចត្រូវរថយន្តកិនពីលើខ្លួន។ នាងសម្លឹងមើលប្ដីដោយកំហឹងគុំកួន។
វុធរត់ដូចមនុស្សវិកលចរិត ហើយរអិលដួលកណ្ដាលថ្នល់។
រថយន្តកុងតឺន័រមួយគ្រឿងបើកមកក្នុងល្បឿនមធ្យម។ អ្នកបើកកំពុងផ្ដោតអារម្មណ៍លើឡានដែលកំពុងទើរលើមាត់ជ្រោះបម្រុងធ្លាក់។ រំពេចនោះ គេក៏ទទួលអារម្មណ៍ថា រថយន្តរបស់ខ្លួនដូចជាបុកត្រូវអ្វីម្យ៉ាង។ គេជាន់ហ្វ្រាំងថយត្រលប់ទៅមើល។
នៅពេលឃើញថាអ្វីដែលគេបុកជាបុរសម្នាក់ ស្រែកថ្ងូរដោយក្ដីឈឺចាប់ ជើងទាំងពីរនៅកម្រើក។ តាមបទពិសោធន៍ដែលធ្លាប់មាន និងដឹងឮតៗគ្នាមក ធ្វើឲ្យគេថយឡានមកក្រោយជំនួសការបើកទៅមុខ។
មានសំឡេងលាន់ភូសដូចត្រឡោកដូងបែក ៕ប្រពភ សាបាយ

ដោយ សួង ម៉ាក់