កម្មការិនីរោង ចក្រកាត់ដេរម្នាក់ ត្រូវជនសង្ស័យ ជាមិត្តភក្តិ២នាក់ វាយ និងកាប់ជាច្រើនកាំបិត របួសធ្ងន់
រាជធានីភ្នំពេញ ៖ ស្រ្តីម្នាក់ជាកម្មការិនីរោងចក្រកាត់ដេរ ត្រូវបានជនសង្ស័យជាស្រ្តីមានគ្នា ២នាក់ ដែលជាមិត្តភក្តិ វាយនឹងអង្រែបុកគ្រឿង ហើយកាប់ជាច្រើនកាំបិតបុ័ងតោត្រូវចំក្បាល និងដងខ្លួន រងរបួសយ៉ាងធ្ងន់ធ្ងរ ត្រូវបានគេបញ្ជូនទៅសង្រ្គោះបន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែត ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង ៧យប់ ថ្ងៃទី១១ កញ្ញា ២០១៣ នៅចំណុចបន្ទប់ផ្ទះជួលលេខ៤០៦ ជាន់ទី៣ ស្ថិតក្នុងភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ ជនរងគ្រោះឈ្មោះ ផាន ដាលីន ភេទស្រី អាយុជាង ៣០ឆ្នាំ មុខរបរជាកម្មការិនីនៅរោងចក្រកាត់ដេរ ត្រូវស្រ្តីជាមិត្តភក្តិ ២នាក់ វាយនឹងអង្រែបុកគ្រឿងយ៉ាងដំណំ ហើយកាប់នឹងកាំបិតបុ័ងតោ ប្លន់យកកងដៃ និងក្រវិល ពីជនរងគ្រោះ ។
ចំណែកជនដៃដល់ឈ្មោះ ១. អ៊ែល រ៉ហ្វីអាស ភេទស្រី អាយុជាង ២០ឆ្នាំ ជនជាតិអ៊ីស្លាម ធ្វើការរោងចក្រជាមួយជនរងគ្រោះ ឯបក្ខពួកម្នាក់ទៀតពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។ បច្ចុប្បន្ន ស្រ្តីជាជនដៃដល់ទាំង ២នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន និងនាំទៅធ្វើការសួរនាំបន្ត ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព