សង្សារ​សុំបែក​ចែកវិញ្ញា​ណ​ តូចចិត្ត​បាត់​បង់នារី​ដែលបេតី​ចង.ក

9/21/2013 0 Comments A+ a-

ខេត្ត​សៀម​រាប​ ៖ បុរស​ម្នាក់​បាន​សម្រេច​ចិត្ត​ចង​.ក​សម្លាប់​ខ្លួន​ ពី​ព្រោះ​តែ​ស្រឡាញ់​នារី​ម្នាក់​ដែល​ធ្វើ​ការ​ជាមួយ​គ្នា​ ហើយ​នាង​បែរ​ជា​សុំ​  បែក ។ ដោយ​ការ​បរា​ជ័យ​នឹង​ស្នេហា​ បុរស​រូប​នេះ​​ស្រាប់​តែ​គិត​ខ្លី​ែលង​ចង់​រស់​ ហើយ​ចេញ​ពី​ផ្ទះ​ទាំង​យប់​ទៅ​ចង​.ក​សម្លាប់​ខ្លួន​លើ​ដើម​ទឹក​ដោះ​​ដែល​នៅ​កៀន​ផ្ទះ​​ដោយ​គ្មាន​នរណា​ម្នាក់​ដឹង​ឡើយ​​ ។ លុះ​ក្រោយ​មក​ដោយ​មាន​បង​ប្អូន​ដើរ​ទៅ​ផ្សារ​ឃើញ​​ ក៏​ស្រែក​ឆោ​ឡោ​ឡើង​ ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ដឹង​ដល់​សមត្ថ​កិច្ច​នៅ​វេលា​ម៉ោង​៦​ព្រឹក​​ថ្ងៃ​ទី​២០​ កញ្ញា​ ទៅ​ធ្វើ​ការ​ត្រួត​ពិនិត្យ​ភ្លាម​ៗ​ ។ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​នៅ​ភូមិ​ត្រពាំង​សេះ​ សង្កាត់​គោក​ចក​ ក្រុង​សៀម​រាប​ ។
តាម​ប្រភព​ពី​ប្រជា​ពល​រដ្ឋ​ដែល​​ប្រទះ​ឃើញ​ប្រាប់​ថា​ ពេល​គាត់​ដើរ​ទៅ​ផ្សារ​ដើម​ក្រឡាញ់​ដូច​សព្វ​ដង​ ស្រាប់​តែ​ប្រទះ​ឃើញ​បុរស​រូប​នេះ​​ចង.ក​​សម្លាប់​ខ្លួន​នៅ​នឹង​ដើម​ទឹក​ដោះ​ ក៏​​ស្រែក​ហៅ​បង​ប្អូន​រស់​នៅ​ជិត​នោះ​ឱ្យ​មក​មើល​ក្រែង​មាន​អ្នក​ស្គាល់​ និង​ប្រាប់​ដល់​សមត្ថ​កិច្ច​ភ្លាម​ៗ​ដែរ​ ។ បើ​តាម​ស្ត្រី​ឈ្មោះ​ វ៉ែន​ សុភ័ណ្ឌ​ អាយុ​៣៦​ឆ្នាំ​ ដែល​អះ​អាង​ថា​ជា​សង្សា​រ​​និង​ជា​បុគ្គ​លិក​​ភោជនីយ​ដ្ឋាន​ក្រុង​អង្គរ​ ស្នាក់​នៅ​ក្នុង​ស្រុក​អូរ​ស្មាច់​ ខេត្ត​ឧត្តរ​មាន​ជ័យ​ និយាយ​ថា​ ពួក​នាង​ទើប​តែ​ស្រឡាញ់​គ្នា​បាន​​២​ខែ​ប៉ុណ្ណោះ​មក​ដល់​ថ្ងៃ​កើត​ហេតុ​ ។
ស្ត្រី​​រូប​នេះ​បន្ត​ថា​ ដោយ​សារ​តែ​បុរស​ជា​សង្សារ​នេះ​​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ក្នុង​ផ្ទះ​​ច្រើន​លើក​ច្រើន​សា​ ហើយ​ដឹង​ថា​មិន​អាច​រស់​នៅ​ជាមួយ​គ្នា​បាន​ នាង​ក៏​សម្រេច​ចិត្ត​សុំ​បែក​គ្នា​វិញ​ ព្រោះ​បើ​បន្ត​ជីវិត​ស្នេហា​បែប​នេះ​នឹង​មិន​មាន​អនាគត​​ឡើយ​ ។ បុរស​ដែល​ចង.​ក​ឈ្មោះ​ ឡី​ សុភាន់​ ​អាយុ​២៨​ឆ្នាំ​ ក៏​ជា​បុគ្គ​លិក​ភោជ​នីយ​ដ្ឋាន​ក្រុង​អង្គរ​ដែរ​ និង​រស់​នៅ​ក្នុង​ភូមិ​សរ​សៃ​ពោង​ ឃុំ​តា​អាន​ ស្រុក​ក្រឡាញ់​ ខេត្ត​សៀម​រាប​ ។
មូល​ហេតុ​ដែល​ចង​.ក​សម្លាប់​ខ្លួន​នេះ​ ពី​ព្រោះ​តែ​ការ​សុំ​បែក​​ពី​សំណាក់​ស្ត្រី​ជា​សង្សារ​នេះ​ឯង​ ។តាម​ប្រភព​ពី​​នគរ​បាល​ប៉ុស្តិ៍​គោក​ចក​​ប្រាប់​ថា​ បុរស​ដែល​ចង​.ក​សម្លាប់​ខ្លួន​នេះ​ គឺ​បាន​ធ្វើ​កោ​សល្យ​វិច័យ​រួច​រាល់​ហើយ​ ទើប​ប្រគល់​សព​ឱ្យ​ទៅ​បង​ប្អូន​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃ​ណី​ ព្រោះ​គេ​ពិត​ជា​ចង​.ក​ធ្វើ​អត្ត​ឃាត​មែន​ ៕ប្រភពពី កោះសន្តិភាព​