សមត្ថកិច្ច ​រារាំង​ប្រជាពលរដ្ឋ​ ដែល​យក​ស្នាម​មេ​​ ដៃ​ថ្វាយ​ព្រះមហាក្សត្រ​​

9/21/2013 0 Comments A+ a-

សមត្ថកិច្ច​ ដែល​ការពារ​សន្តិសុខ​នៅក្បែរ​ព្រះបរមរាជវាំង បានដាក់រ​បាំងបិទ​ផ្លូវ​នៅ​ជិត​តុលាការ​កំពូល ដើម្បី​រារាំង​ប្រជាពលរដ្ឋ​ដែល​មាន​គម្រោង​យក​ស្នាម​មេដៃ​ពលរដ្ឋ ជាង​២៦​ម៉ឺននាក់ ​ថ្វាយ​ព្រះមហាក្សត្រ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ​។
ពលរដ្ឋទូលញត្តិ រង់ចាំថ្វាយព្រះមហាក្សត្រនៅមុខវាលព្រះមេរុ (រូបថត សេង ម៉ូលីនី)
ប្រជាពលរដ្ឋ​ ប្រមាណ​ ២​០០ ទៅ​៣០០​នាក់​បាន​យក​ស្នាម​មេដៃ ​ជាង​២៦​ម៉ឺន ដាក់​ថ្វាយ​ព្រះមហាក្សត្រ ដើម្បី​សុំ​ឲ្យ​ព្រះអង្គ​ពន្យារ​ពេល​ប្រជុំ​សភា​លើក​ដំបូង ដោយ​រង់ចាំ​ការដោះស្រាយ​ភាពមិនប្រក្រតី​នៅពេល​បោះឆ្នោត​ជាមុនសិន​។ តែ​ដំណើរ​របស់​ប្រជាពលរដ្ឋ​នៅ​ម៉ោង​ប្រមាណ​១០ និង ៣០​នាទី​ព្រឹក​នេះ ត្រូវ​សមត្ថកិច្ច​រារាំង​។
​នៅ​ព្រឹក​នេះ សមត្ថកិច្ច​ចាប់ផ្តើម​ដាក់រ​បាំង​បន្លា​សួ​ល នៅ​តំបន់​ក្បែរ​ព្រះបរមរាជវាំង ខណៈ​ក្រុម​អ្នក​ស្រលាញ់​សន្តិភាព​គ្រោង​ទៅ​បូ​ង​សួង​នៅ​ព្រះអង្គ​ដង​កើ​ក្បែ​រវាំង ចំណែក​ប្រជាពលរដ្ឋ​រាប់រយ​នាក់​យក​ស្នាម​មេដៃ​ទៅ​ថ្វាយ​ព្រះមហាក្សត្រ​៕ប្រភព ពី វីអូឌី