សមត្ថកិច្ចរារាំង ក្រុមអ្នកស្រលាញ់ សន្តិភាពដែលមាន បំណងទៅបូងសួង នៅព្រះអង្គដងកើយ
សមត្ថកិច្ច បានដាក់របាំងបិទផ្លូវនៅតំបន់មុខព្រះមរបរាជវាំង ដើម្បីរារាំងដល់ក្រុមអ្នកស្រលាញ់សន្តិភាព ប្រមាណ៥០០នាក់ ដែលធ្វើធម្មយាត្រាទៅបួងសួងនៅព្រះអង្គដងកើយ ដើម្បីសុំសន្តិភាព។
ទិដ្ឋភាពរារាំងនៅតាមដងផ្លូវមាត់ទន្លេ (រូបថត តាត ឧត្តម)
ក្រុមអ្នកស្រលាញ់សន្តិភាព ដែលភាគច្រើនជាយុវជន ជាង៥០០នាក់ និង មានព្រះសង្ឃចូលរួមដែរនោះ បានដើរធម្មយាត្រាពីវត្តភ្នំទៅព្រះអង្គដងកើយនៅមុខព្រះបរមរាជវាំង ដើម្បីបួងសូងសុំសន្តិភាព តែក្បួននោះត្រូវសមត្ថកិច្ច ដាក់របាំងបិទដោយហេតុផលថា ដើម្បីការងារសន្តិសុខសណ្តាប់ធ្នាប់។
បន្ទាប់ពីសមត្ថកិច្ច បិទផ្លូវនៅម៉ោងប្រមាណ១០ព្រឹក ក្រុមអ្នកស្រលាញ់សន្តិភាព បានជួលទូកទេសចរណ៍ប្រមាណ ១០គ្រឿង ដើម្បីធ្វើដំណើរវៀងតាមផ្លូវទឹក ឆ្ពោះទៅកាន់ព្រះអង្គដងកើយ តែត្រូវបានសមត្ថកិច្ចជិះទូក (អូប័រ) ប្រមាណ៥គ្រឿងទៅរារាំងបន្តទៀត៕ប្រភព ពី វីអូឌី