កំពត ស៊ីមេន ចាប់ផ្តើមសាងសង់ ខ្សែរចង្វាក់ផលិតកម្មទីពីរ ដើម្បីឆ្លើយតបនឹង ការរីកលូតលាស់នៃ សេដ្ឋកិច្ចកម្ពុជា
ក្រុមហ៊ុនកំពត ស៊ីមេន
ជាសាខារបស់
SCG ដែលជាក្រុមហ៊ុនឈានមុខមួយក្នុងតំបន់អាស៊ាន ត្រូវបានបង្កើតឡើងនៅឆ្នាំ
2005 ជាមួយនឹងការគាំទ្រយ៉ាងពេញទំហឹងពីរាជរដ្ឋាភិបាលកម្ពុជា។ វាជាឧស្សាហកម្មធន់ធ្ងន់ក្នុងស្រុកទីមួយរបស់កម្ពុជា
ដោយមានភារកិច្ចផ្គត់ផ្គង់ស៊ីម៉ងត៍ដែលមានគុណភាពខ្ពស់ដល់ទីផ្សារកម្ពុជា
ជាមួយនឹងសមត្ថភាពផលិតបឋម 1,000,000 តោនក្នុងមួយឆ្នាំ។ ក្រុមហ៊ុននេះតែងបំពេញតួនាទីជាសាជីវកម្មពលរដ្ឋ
ដោយតែងចូលរួមក្នុងសកម្មភាពសង្គមនឹងសហគមន៍ដែលខ្លួនប្រតិបត្តិតាំងពីដើមមក។លោក Thonnachai Srisuk ដែលជានាយកគ្រប់គ្រងក្រុមហ៊ុន កំពត ស៊ីមេន កាលពីពេលថ្មីៗកន្លងទៅនេះ
បានចូលរួមជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ខ្សែរចង្វាក់ផលិតកម្មទីពីរ របស់រោងចក្រ
កំពតស៊ីមេន ក្នុងខេត្តកំពត។ ការសាងសង់នេះត្រូវបានរំពឹងថានឹងបញ្ចប់នៅឆ្នាំ
2015 ហើយសមត្ថភាពផលិតស៊ីម៉ងត៍សរុបប្រចាំឆ្នាំ នឹងកើនឡើងរហូតដល់
2,000,000 តោន ដើម្បីឆ្លើយតបចំពោះការលូតលាស់នៃសេដ្ឋកិច្ចកម្ពុជា។
លោក Thonnachai Srisuk នាយកគ្រប់គ្រងក្រុមហ៊ុន កំពត ស៊ីមេន ក្នុងពិធីបើកការដ្ឋាន
ខ្សែរចង្វាក់ផលិតកម្មទីពីរ របស់រោងចក្រ កំពត ស៊ីមេន នៅខេត្តកំពត។
|