កម្មការិនីវ័យក្មេង ចងក សម្លាប់ខ្លួនចោល គូដណ្តឹង

9/29/2013 0 Comments A+ a-

ភ្នំពេញ ៖ កម្មការិនីម្នាក់ ចងកធ្វើអត្តឃាត ដោយមិនទាន់ដឹង មូលហេតុ ច្បាស់លាស់ ខណៈមានគូដណ្តឹងជិតដល់ថ្ងៃ ចូលរោងការ ទៅហើយ ។

ហេតុការណ៍នេះ ភ្ញាក់ផ្អើល នៅវេលាម៉ោង៤ និង៣០នាទី ល្ងាច ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៣ នៅក្នុងដីឡូត៍ លេខ១៣០ បន្ទប់ជួលលេខ ឃ៦ ផ្លូវលូ៥ ក្រុមទី១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
នារីរងគ្រោះមានឈ្មោះ ម៉ន ស៊ីណា អាយុ២១ឆ្នាំ ជាកម្មការិនីរោងចក្រកាត់ដេរ មានស្រុកកំណើតនៅខេត្តស្វាយរៀង ។ តាមការឲ្យដឹងពីឈ្មោះ លន់ រតនា ភេទប្រុស អាយុ២៣ឆ្នាំ ជាគូដណ្តឹងរបស់នារីរងគ្រោះបានរៀបរាប់ថា នារីរងគ្រោះបានឈឺ២ទៅ៣ថ្ងៃមកហើយ ហើយទំនងជាតូចចិត្តនឹងស្ថានភាពក្រុមគ្រួសារក្រីក្រពេក ហើយចេះតែឈឺទៀតនោះ ទើបសម្រេចចិត្តធ្វើអត្តឃាត ដោយយកក្រមារចង កទៅនឹងថ្នឹមផ្ទះបែបនេះតែម្តង ។
ក្រោយទទួលបានព័ត៌មាន សមត្ថកិច្ច បានចុះទៅពិនិត្យសាកសពបានឲ្យដឹងថា ជនរងគ្រោះស្លាប់ដោយសារចងក ពុំមែនជាករណីឃាតកម្មនោះទេ ហើយបច្ចុប្បន្នសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
vp-30