ខឹង​ប្រពន្ធ​មិន​ព្រម​ឲ្យ​រួម​រ័ក្ស យក​ថ្នាំ​កណ្តៀរ​មក​ផឹក​សម្លាប់ខ្លួន​

9/30/2013 0 Comments A+ a-

រាជធានី​ភ្នំពេញ ៖ មានរឿង​ហេតុ​គួរ​ឲ្យ​ហួសចិត្ត​មួយ​បាន​កើតឡើង កាលពី​វេលា​ម៉ោង ១០​និង​៣៥​នាទី​យប់​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០១៣ ស្ថិតនៅ​ផ្ទះជួល​មួយកន្លែង នៅ​ចំណុច​ផ្លូវ​លេខ​១៧ សង្កាត់​ផ្សារ​ចាស់   ខណ្ឌដូនពេញ ដោយសារ​តែមាន​បុរស​ម្នាក់​តូចចិត្ត ព្រោះតែ​សុំ​ប្រពន្ធ​រួម​រ័ក្សមិន​បាន​ ក៏​​យក​ថ្នាំ​សម្លាប់សត្វ​កណ្តៀរ​មក​ផឹក​ដើម្បីធ្វើ​អត្ត​ឃាត​ខ្លួនឯង។
​បើតាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ដែល​លេបថ្នាំ​សម្លាប់ខ្លួន​នេះ​មានឈ្មោះ ផន ម៉ៅ អាយុ​២៤​ឆ្នាំ មាន​មុខរបរ​ជាជាង​ក្រឡឹង មាន​ស្រុកកំណើត​នៅ​ខេត្តកំពង់ចាម ចំណែក​ប្រពន្ធ​មានឈ្មោះ ស្រី​ពៅ អាយុ​២១​ឆ្នាំ មុខរបរ ជា​អ្នកលក់​ខោអាវ​នៅ​ផ្សារ​សូរិយា​។​
​បើតាម​ការរៀបរាប់រ​បស់​ស្ត្រី​ជា​ប្រពន្ធ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​ត្រឡប់​មកពី​ផឹកស៊ី​ជាមួយ​មិត្តភក្តិ​នៅ​ខាងក្រៅ រហូត​ស្រវឹង​ធ្លាក់​ភ្នែក​។  ពេលនោះ​ដោយ​សារតែ​ខ្លួន​ខឹង​នឹង​ប្តី​ដែល​រវល់​តែ​ដើរ​ផឹកស៊ី​មិន​នាំប្រពន្ធ​​ដើរលេង ខ្លួន​ក៏​មិនបាន​និយាយ​រក​ហើយ​ចូលទៅ​ដេក​មុន​។ ភ្លាមៗ​​នោះ ជនរងគ្រោះ​បាន​មក​ឱប​ពីក្រោយ និង​បាន​យកដៃ​ស្ទាបអង្អែល​ខ្លួនប្រាណ ប៉ុន្តែ​នាង​បាន​​វៀសដៃ​នោះ​ចេញ ហើយ​ប្តី​ក៏បាន​ស្ទុះ មក​សង្កត់​ពី​លើ​ហើយ​ចាប់​​ថើប​ញក់ញី និង​សុំ​នាង​រួម​រ័ក្ស តែ​ត្រូវបាន​នាង​បដិសេធ និង​បាន​ស្តីបន្ទោស​ឲ្យ​ប្តី​ថា «ចេះ​ទៅ​ផឹកស៊ី​នៅ​ខាងក្រៅ ឲ្យ​ទៅ​រួម​រ័ក្ស ជាមួយ​ស្រី​នៅ​ខាងក្រៅ​ទៅ កុំមក​ប៉ះពាល់​ប្រពន្ធ​នៅផ្ទះ​»។​
​គ្រាន់តែ​ស្តី​ឲ្យ​ប៉ុណ្ណឹង ជនរងគ្រោះ​ក៏បាន​ងើប​ទៅវិញក្នុង​ស្ថានភាព​ស្រ​ងូត​ស្រ​ងាត់​ ដោយ​ស្ត្រី​ជា​ប្រពន្ធ​មិន​ចាប់​អារម្មណ៍​ដោយ​នឹកស្មានថា​គាត់​ទៅ​បន្ទប់​ទឹក​។ លុះ​បាត់​យូរពេក​មិនឃើញ​ត្រឡប់មកវិញ នាង​ក៏​ដើរទៅ​មើល ​ស្រាប់តែ​ឃើញ​ប្តី​របស់​នាង​កំពុងតែ​ប្រកាច់​បែកពពុះមាត់ ដោយ​នៅក្បែរ​ខ្លួន​មាន​ថ្នាំ​សម្លាប់ស​ត្វ​កណ្តៀរ​មួយកញ្ចប់​។ ភ្លាមៗ​នោះ​ស្ត្រី​ខាងលើ បាន​ស្រែក​ឆោឡោឡើង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្ន​ក​ជិតខាង​នាំគ្នា​មក​ចោម​រោម​​មើល​។​
​បន្ទាប់ពី​កើតហេតុ ជនរងគ្រោះ​ត្រូវបាន​អ្នកជិតខាង ជួយ​ដឹក​តាម​រ៉ឺម៉ក​កង់​បី​យកទៅ​ធ្វើការ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​។ អាច​ចាត់ទុកថា​ជា​សំ​ណាង​ល្អ ដែល​ជនរងគ្រោះ​ត្រូវបាន​គេ​បញ្ជូន​យកមក​ធ្វើការ​សង្គ្រោះបាន​ទាន់ពេលវេលា ទើប​អាច​រួច​ផុតពី​សេចក្តីស្លាប់ កុំ​អី​ត្រូវ​ក្ស័យជីវិត​ព្រោះតែ​រឿង​សុំ​ប្រ​ពន្ធ​រួម​រ័ក្ស​មិនបាន​៕
_______________________
ប្រភពពីវត្តភ្នំ